ឈើ​ដឹក​ចេញពី​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់ ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង បាន​យ៉ាង​រលូន ដោយ​ពុំមាន​ការទប់ស្កាត់ ឬក៏​បង្ក្រាប់ ពី​សំណាក់​សមត្ថកិច្ច​ពាក់ព័ន្ធ​

0

ឈើ​ចុង​មួយ​តឹក ដឹក​ចេញពី​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់ ឆ្លងកាត់​តាម​ភូមិសាស្ត្រ ភូមិ​ក្តុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បី​លក់​ចែកចាយ និង​អារ​ជ្រៀក​ជា​គ្រឿង ក្នុង​រោង​ម៉ាស៊ីន​អារឈើ មួយកន្លែង​ក្នុងភូមិ​សាស្ត្រ ស្រុក​រលាប្អៀរ ។ 
ប្រជាពលរដ្ឋ​បានអោយដឹងថា ជា​រៀងរាល់ថ្ងៃ មាន​ឈ្មួញ​ដឹកឈើ តាម​គោយន្ត​កន្ត្រៃ និង​3រទេះគោ ក្រី​បី ចេញពី​តំបន់​ខាងលើ ដោយ​ពួកគេ​បាន​ប្រមូល​ទិញ​ឈើ មិនទាន់​គ្រប់​អាយុ​ចុង​១​តឹក​ដែល​ក្រុម​ឈ្មួញ បានធ្វើ កាប់​និង​ដឹក​ចេញ ពី​តំបន់ភ្នំ​យ៉ោ​ក ដែលជា​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក្នុងស្រុក​ក្រគរ ខេត្តពោធិសាត់ មក​លក់​បន្ត ទំលាក់​អោយ​ក្រុម​ឈ្មួញ និង​ឆ្ពោះទៅកាន់​គោលដៅ​តាម​ការគ្រោងទុក​របស់​គេ ដែល​ក្នុង​មួយថ្ងៃៗ គេ​បានឃើញ​គោយន្ត រទេះគោ​-​ក្របី ដឹកឈើ​ចេញ​បន្តកន្ទុយ​គ្នា យ៉ាង​គគ្រឹក​គ្រេង ប៉ុន្តែ​គេ​ពុំទាន់​ឃើញ​មាន​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ណាមួយ ចេញមក​បង្ក្រាប អោយមាន​ប្រសិទ្ធិភាព​នៅឡើយ​ទេ ។​2
ប្រភព​គួរអោយ​ទុកចិត្ត ពី​ប្រជាពលរដ្ឋ បានអោយដឹងថា ការ​ចរាចរណ៍​បាន​យ៉ាង​រលូន​បែប​នោះ គ្មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ ដោយសារ​ក្រុម​ឈ្មួញ មាន​ទំនាក់ទំនង​ល្អ និង​បង់លុយ​អោយ​សមត្ថកិច្ច ដែល​គេ​ស្គាល់​ឈ្មោះថា ឃ្លោក ស្រឿង ហៅ គា មានមុខ​ងារ​ជា​ប្រធាន ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​កំ​ព់​ឆ្នាំង កាន់​លិខិត​បេសកកម្ម ចេញ​ដោយ​ស្នងការ​នគរបាល ខេត្តកំពង់ឆ្នាំង លោក ប្រាក់ វុ​ឌ្ឍី ដើម្បី​ធ្វើការ​បង្ក្រាប​បទល្មើស ។ ហើយ​ក្រុម​ឈ្មួញ​ទាំងនោះ បង់លុយ​អោយ​លោក ឃ្លោក ស្រឿង ពី​៤​ម៉ឺន ទៅ​៥​ម៉ឺន​រៀល សម្រាប់​ឈើ​ចុង​១​តឹក ក្នុង​១​រទេះ ។ 1
ករណី​ខាងលើនេះ ប្រជាពលរដ្ឋ បាន​រិះគន់ថា សមត្ថកិច្ច​ឈរជើង​តាម​ដងផ្លូវ បណ្តាក់​គ្នា​ដូច​ខ្យង ប៉ុន្តែ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ នៅតែ​បន្តបាន​យ៉ាង​រលូន រហូតដល់​គោលដៅ មិនមាន​ការរំខាន​អ្វី​ទាំងអស់ ។
ពាក់ព័ន្ធ​ពត៌មាន​ខាងលើ ប្រជាពលរដ្ឋ​សុំ​សំណូមពរ ដល់​អាជ្ញាធរខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ថ្នាក់លើ មេត្តា​ពិនិត្យមើល​ឡើងវិញ​ផង ក្នុងករណីនេះ ៕