បើក​គោយន្ត​កន្ត្រៃ​មក​ស៊ីឈ្នួល​ដក​ដំឡូង​មី​នៅតាម​បណ្តាល​ស្រុក​ត្រូវ​ក្រឡាប់​គោយន្ត​ប ណ្តា​ល​ឲ្យ​រងរបួស​ធ្ងន់​និង​ស្រាល​៧​នាក់​

0

(​ឧ​ត្ត​រ​មានជ័យ​)៖​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាននាំគ្នា​បើក​គោយន្ត​កន្ត្រៃ​ដើររក​ស៊ីឈ្នួល​ដក​ដំឡូង​មី​ឲ្យ​គេ​នៅតាម​ស្រុក​មកដល់​ផ្លូវ​កោង​មិន​ប្រយ័ត្ន​បត់​ខ្លាំងពេក​ក្រឡាប់ចាក់​មនុស្ស​ចោល​ពេញ​ប្រឡាយទឹក បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​និង​ស្រាល​៧​នាក់​។​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​គោយន្ត​កន្ត្រៃ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​និង​ស្រាល​៧​នាក់​នោះបាន​កើតឡើង​កាលពី​វេលា​IMG_4485ម៉ោង​១២​និង​២០​នាទី​ថ្ងៃទី​៤ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៥​នៅ​ផ្លូវជាតិ​លេខ​៦៧B​ស្ថិតនៅ​ក្នុងភូមិ​លំ​ទង​ថ្មី ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​ស្រុក​អន្លង់វែង​បាន​ឲ្យ​ដឹងថា មូល​ហេតុដែល​បណ្តាល​ឲ្យ​ក្រឡាប់​គោយន្ត​នោះ ដោយ​ពួកគាត់​បើក​គោយន្ត​មិន​មើល​ផ្លាកសញ្ញា​ផ្លូវបត់ ហើយ​ពួកគាត់​បើក​គោយន្ត​លឿន​ពេក​ទើប​មកដល់​ផ្លូវបត់ ក៏ត្រូវ​ក្រឡាប់​តែម្តងទៅ​។​សមត្ថកិច្ច​ប៉ូលិស​បាន​បន្តទៀតថា ប្រជាពលរដ្ឋ​ដែល​រងរបួស​ធ្ងន់​និង​ស្រាលIMG_4482 ដោយសា​ករណី​ក្រឡាប់​គោយន្ត​កន្ត្រៃ​នោះ ទី​១​ឈ្មោះ​យុទ្ធ យូ​ន ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​រងរបួស​ធ្ងន់ ទី​២​ឈ្មោះ​យឿន ម៉ូដ ភេទ​ស្រី​អាយុ​៤១​ឆ្នាំ​រងរបួស​ស្រាល ទី​៣​ឈ្មោះ​ណាវ ម៉េច ភេទ​ស្រី​អាយុ​២១​ឆ្នាំ​រងរបួស​ធ្ងន់ ទី​៤​ឈ្មោះ​ណាវ ម៉ៃ ភេទ​ស្រី​អាយុ​១៥​ឆ្នាំ​រងរបួស​ស្រាល ទី​៥​ឈ្មោះ​ភ័ន ស ភេទ​ស្រី​អាយុ​១៧​ឆ្នាំ​រងរបួស​ធ្ងន់ ទី​៦​ឈ្មោះ​សែ​ប សិទ្ធ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​រងរបួស​ស្រាល ទី​៧​ឈ្មោះ​ប៉ុន សែ​ប ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​រងរបួស​ស្រាល អ្នក​ទាំង​៧​នាក់​នោះ​រស់នៅ​ភូមិ​រវាង ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ហើយ​នៅពេល​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ទាំង​៧​នាក់​ដែល​រងគ្រោះថ្នាក់​ក្រឡាប់​គោយន្ត​នោះ​ត្រូវបាន​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង​។​សមត្ថកិច្ច​ប៉ូលិស​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ប្រជាពលរដ្ឋ​ដែល​រងគ្រោះថ្នាក់​ខាងលើ​នោះ នៅក្នុង​ស្រុក​របស់​ពួកគាត់ បន្ទាប់ពី​ប្រមូល​ផល​រួច ពួកគាត់​ក៏​នាំគ្នា​ជិះ​គោយន្ត មករក​ស៊ីឈ្នួល​ដក​ដំឡូង​មី​ឲ្យ​គេ​នៅតាម​បណ្តាល​ស្រុក​នានា នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នោះ​៕IMG_4483(​ដោយ​ចាន់ ធី​)