លោក​ឧកញ៉ា សៀង ណាំ បាន​បរិច្ចាគ ប្រាក់បៀវត្សរ៍ ផ្ទាល់ខ្លួន ជួន​ដល់​ស្ដ្រី ទើប​សម្រាលកូន និង​ជួយ​រំលែក ទុក្ខ​គ្រួសារ កុមារ​មរណភាព

0

​សៀមរាប នា​ព្រឹក​ថ្ងៃទី​០៣​ខែកុម្ភៈ​ឆ្នាំ​២០១៥​ប្រជាពលរដ្ឋ​ដែលជា​មាតា​នៃ​ទារក​ដែល​ទើប​សម្រាល​បុត្រ និង​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​បានទទួល​មរណភាព​ស​រុ​ប​១១១​គ្រួសារ​នៅក្នុង​សង្កាត់​ស្រ​ង៉ែ​ក្រុង សៀមរាប បានមក​ទទួល​ប្រាក់ឧបត្ថម្ភ ពី​សំណាក់​លោក ឧកញ៉ា សៀង Sequence 01.Still004ណាំ អ្នកតំណាងរាស្ត្រ មណ្ឌល​សៀមរាប ។​នេះ​គឺជា​លើក​ទី​៤​ហើយ ដែល​ប្រជាពលរដ្ឋ សង្កាត់​ស្រ​ង៉ែ ដែលជា​មាតា នៃ​ទារក​ទើប ប្រសូត្រ បុត្រ និង គ្រួសារ​ប្រជាពលរដ្ឋ​មរណៈ បានទទួល​ប្រាក់ ឧបត្ថម្ភ បែប នេះ​ពី ឯកឧត្តម ឧកញ៉ា សៀង ណាំ បន្ទាប់ពី​ការបោះឆ្នោត​ជ្រើសរើស តំណាងរាស្ត្រ នីតិកាល​ទី​៥ នៃ​រដ្ឋសភា ។​មានប្រសាសន៍​សំណេះ សំ​ណា​ល​ក្នុងឱកាស​នោះ លោក ឧកញ៉ា សៀង ណាំ បាន​លើកឡើងថា ចាប់​តាំង ពី​លោក បានទទួល​ការជឿ ទុកចិត្ត​ពី​សំណាក់​ប្រជារាស្ត្រ តាមរយៈ នៃ​ការផ្តល់ សន្លឹក ឆ្នោត ជូន​គណបក្ស ប្រជាជន​កម្ពុជា លោក​បានទទួល​មុខតំណែង ជា​តំណាង រាស្ត្រ ប្រចាំ មណ្ឌល​សៀមរាប ចាប់​តាំងតែ​ពី អណ​ត្តិ​ទី​២ តរៀងមក ហើយ​លោក​តែងតែ ចាត់ទុកថា ប្រាក់​បេ​វត្សរ៍ របស់លោក គឺជា​ចំណែក​របស់​រាស្ត្រ​។​ដូច្នេះ​ប្រាក់បៀវត្សរ៍​របស់លោក​ទាំងអស់ តែងតែ​យកទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​សង្គម​ដោះស្រាយ​ការខ្វះខាត​របស់​ប្រជាជន​ជួយ​បំពេញ​Sequence 01.Still003Sequence 01.Still002តម្រូវ ការចាំបាច់​ជូន​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​គឺ​ត្រូវបាន​ឧបត្ថម្ភ​ដល់​ជីវភាព​គ្រួ​បង្រៀន​ផងដែរ​។ ដោយឡែក​សម្រាប់​អាណត្តិ​ទី​៥​នេះ​ប្រាក់បៀវត្សរ៍​ទាំងនេះ ត្រូវបាន​ឧបត្ថម្ភ សម្រាប់​បំប៉ន​សុខភាព​មាតា និង​ទារក​ដែល ទើបនឹង​សម្រាល នឹង​ជួយ​សម្រាល ការលំបាក របស់​គ្រួសារ ប្រជាពលរដ្ឋ ដែលមាន​សមាជិក ទទួលមរណៈភាព ។ ជាក់ស្តែង ថ្ងៃនេះ​សម្រាប់​ការប្រគល់​ជូន​ប្រាក់ ឧបត្ថម្ភ​សម្រាប់​មាតា និង​ទារក​ទើប​សម្រាល និង គ្រួសារ​ប្រជាពលរដ្ឋ ដែលមាន​សមាជិក​ទទួល​មរណៈ សរុប ១១១​គ្រួសារ​នេះ គឺ​ក្នុង​មួយ​គ្រួសារៗ ទទួល បាន ២០ ម៉ឺន​រៀល ។​