​​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​ជា​សមិទ្ធផល​ថ្មីស្រឡាង មួយទៀត​របស់​ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង​

0

ស្ទឹងត្រែង​៖​ទំនប់​វ៉ា​រី​អគ្គីសនី​សេ​សាន​ក្រោម​ពី​ជា​សមិទ្ធផល​ថ្មីស្រឡាង​មួយទៀត​របស់​ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង ដែល​បានបង្ហាញ​ពី​ភាព​រីកចំរើន​កើតឡើង​នៅលើ​ទឹកដី​ខេត្តស្ទឹងត្រែង បន្ទាប់ពី​ខេត្ត​មាន​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ទន្លេសេកុង ចំនួន​ពីរ​រួចមក​នោះ​IMG_2875
ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​និង​សួរសុខទុក្ខ​ដល់​ក្រុម​ស្ថាបនា​ទំនប់​វា​រី​អគ្គីសនី​សេ​សាន ក្រោម​ពីរ​ថ្មីៗ​នេះ លោក​កុល​សំអុល​អភិបាលខេត្ត​មាន​ប្រសា​ស​ន៏​ថា​៖​សមិទ្ធផល​នេះ​ក្រុមហ៊ុន​សាងសង់​ត្រូវអនុវត្ត​ការងារ​ទៅតាម​លក្ខណៈ​បច្ចេកទេស​ដើម្បី​ធានា​ភាពរឹងមាំ​បានយូ​អង្វែង​និង លើក​កំពស់​ការប្រុងប្រយ័ត្ន​កុំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ ក្នុងពេល​សាងសង់​ទំនប់​នេះ​ដើម្បី​ព​ន្លឿ​ន​ផែនការ​របស់ ក្រុមហ៊ុន​ដែល​បានធ្វើ​កិច្ចសន្យា​ជាមួយនិង​រាជរដ្ឋាភិបាល​។​5.02.04_15.01

លោក​កុល សំអុល​អភិបាលខេត្ត​មានប្រសាសន៍ថា​៖​បន្ទាប់ពី​ទំនប់​នេះ​សាងសង់​រួចរាល់​នោះ ប្រទេសជាតិ​យើង ទទួលបាន​ការរីកចំរើន​មួយ​ថ្មី​បន្ថែមទៀត គឺ​ប្រជាពលរដ្ឋ​និង​មាន​ភ្លើង​ប្រើប្រាស់ ក្នុង​តំលៃថោក​ហើយ​មាន​ជីវភាព​ក៏​ធូរធារ អញ្ចឹងទេ​ប្រជាពលរដ្ឋ​ហ្នឹង​ទទួលបាន​នូវ​ការរីកចំរើន​ថ្មី​មួយទៀត ទាំង​កសិករ​ទាំង​ឧស្សាហករ​ណ៏​ទាំង​បំពេញ​មុខរបរ​ធ្វើស្រែ​ចំការ ក៏ត្រូវ​បូមទឹក​ប្រើប្រាស់​អគ្គីសនី​ហ្នឹង​ក៏​បន្ថយ​ការចំណាយ សិប្បកម្ម​មួយចំនួន ឧ​ស្សហកម្ម​មួយចំនួន កាត់បន្ថយ​បាន​ប្រេង​ឥ​ន្លៈ​ដែល​ក្រឡឹង​បច្ចេកទេស​ខាង​គ្រឿងចក្រ មួយចំនួន​ត្រូវ ប្រើប្រាស់​អគ្គីសនី​នេះ រោងចក្រ​កែច្នៃ​កិន​ដំឡូង​រោងចក្រ​កែច្នៃ​វាយ​គ្រាប់​ចន្ទី ឬក៏​រោងចក្រ​ចំហុយ​កៅស៊ូ​ក្រែប​នៅក្នុង​ខេត្ត​របស់​យើង ហ្នឹង​មានការ​កើនឡើង​ដោយសារ​តម្លៃ​ភ្លើង ផលិត​បាន​ខ្លួនឯង​មាន​តំលៃថោក ពេលនោះ​សក្តានុពល​សេដ្ឋកិច្ច ប្រៀបធៀប​ទៅ​ហ្នឹង​ប្រជាពលរដ្ឋ​នៅ​ខេត្តស្ទឹងត្រែង មានការ​ងើបឡើង​យ៉ាង​ឆាប់រហ័ស​។​
​លោក​កុល​សំអុល​ភ​ភិ​បាល​ខេត្តស្ទឹងត្រែង​មាន​ប្រសា​ស​ន៏​បន្ថែមថា​៖​នេះ​ជា​ស្ថានភាព​នៅ​ខេត្តស្ទឹងត្រែង​មានការ​អភិវឌ្ឍ​ន៏​បង្ហាញ​ពី​ការរីកចំរើន​និង​មាន​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច​ឈានឆ្ពោះ​ទៅ​ថ្ងៃ​អនាគត​។​02.04_15.02
លោក​លី​ហ្វី​យ​អគ្គនាយក​បច្ចេកទេស​ក្រុមហ៊ុន​សេសា​ន​ក្រោម​ពី​មាន​ប្រសា​ស​ន៏​ថា​៖​បច្ចុប្បន្ន​សកម្មភាព​សំណង់​ការដ្ឋាន​ទំនប់​ទាំងមូល​សំរេចបាន​ជាង​២០%​ភាគរយ​ហើយ​ក្នុងនោះ​ផ្លូវ​ចូលទៅ​កាន់​ទីតាំង​ទំនប់​១៧​គីឡូម៉ែត្រ​និង​ផ្លូវ​ពង្វាង​ទឹក​សំរេចបាន​១០០%​ភាគរយ​ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេៗ​ជាច្រើន​ទៀត​នៅក្នុង​ការដ្ឋាន​នេះ​។​
​លោក​អគ្គ​កនាយ​កបាន​បង្ហាញ​ទៀតថាៈ​សកម្មភាព​សាងសង់​នេះ​ក្រុមបច្ចេកទេស​កំពុងដំណើរកា​រ​យ៉ាង​មមាញឹក​ទៅលើ​ការចាក់ដី​តួ​ទំនប់​បិទ​ទឹក​ដើម្បី​យក​ទីតាំង​សាងសង់​តួ​ទំនប់​ធំ ជា​ទំនប់​វ៉ារ​អគ្គីសនី​តែម្តង​៕