​ឈើ​សុ​ក្រំ​៣​គំនរ​ជាង​១៣៥​ដុំ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​

0

ស្ទឹងត្រែង​៖​ឈើ​បេង​ឈើ​នាងនួន​ឈើ​ធ្នង់​ដែលជា​ប្រភេទ​ឈើ​ប្រណីត​ដែល​សព្វថ្ងៃនេះ​ស្ទើ​តែ​ជិត​ផុត​ពូជ​ទៅហើយនោះ ឥលូវ​ឈើ​សុ​ក្រំ​ជា​ប្រភេទ​ឈើ​លេខ​១ កំពុងតែ​រង​ការកាប់បំផ្លាញ​ពី​ឈ្មួញ​ទុច្ចរិត​នៅ​ចំណុច​ជិត​អូរ​តា​ឡាស់​ចំនួន​១៣៥​ដុំ ត្រូវបាន​កលាំង​ជំនាញ​បង្ក្រាប​កាលពី​ល្ងាច​ថ្ងៃទី​០២​ខែកុម្ភៈ​ឆ្នាំ​២០១៥​នៅ​ចំណុច​ជិត​អូ​តា​ឡាស់​ស្ថិតក្នុង​ភូមិ​ព្រះ​រំកិល ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​។​10872214_435563483259910_845191786_n
​ប្រភពពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​ក្រោយពី​ឈើ​ប្រណីត​ជិត​ផុត​ពូជ​គេ​សង្កេតឃើញថា​ឈើ​សុ​ក្រំ​ដែលជា​ប្រភេទ​ឈើ​លេខ​មួយ កំពុង​រង​ការកាប់បំផ្លាញ ពី​ក្រុម​ឈ្មួញ​មួយចំនួន​យ៉ាង​គគ្រឹក​គ្រេង​នៅ​ដែន​សមត្ថកិច្ច​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដែល​ត្រូវបាន​គេ​អា​ឡាំង​ជា​បួន​ជ្រុង មានមុខ​កាត់​ចាប់ពី​២៥​សង់ទីម៉ែត្រ​រហូតដល់​៥០​ទៅ​៦០​សិប​សង់ទីម៉ែត្រ​។​
​ប្រភព​បាន​បន្ត​អោយដឹងទៀតថា​ឈើ​ទាំងនោះ​ត្រូវបាន​គេ​អា​ពុះ​ជ្រៀក និង​បាន​ដឹក​តាម​គោយន្ត​ចេញពី​ក្នុងព្រៃ​យកមក​គរ​ទុក​នៅ​ចំណុច​ខាងលើ​ចំនួន​៣​គំនរ​ស្មើ​និង​១៣៥​ដុំ ដើម្បី​ត្រៀម​ដឹក​តាម​រថយន្ត​ធន់​ធំ ឆ្លងកាត់​ខេត្តក្រចេះ ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម​។​
​ប្រភព​ដដែល​បាន​បន្តទៀតថា​ឈើ​ទាំងនេះ​បាន​ដំណើរការ​អស់​រយៈពេល​ជា​យូ​មកហើយ​ដោ​សារ​ក្រុម​ឈ្មួញ​បានធ្វើការ​ទំនាក់ទំនង​គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅតាម​ដងផ្លូវ​និង​បាន​សហការ​ជា​ក្រុមហ៊ុន​ដី​សប្បទាន​សេដ្ឋកិច្ច​ស្របច្បាប់​។​ពោលគឺ​ពេលដែល​រថយន្ត​ដឹកឈើ របស់​ក្រុមហ៊ុន​ស្របច្បាប់ ចេញ រថយន្ត​ឈ្មួញ​អត់​ច្បាប់ បាន​បើក​ចូល​ខ្សែ​រថយន្ត​មានច្បាប់​អនុញ្ញាត ដោយ​គ្មាន​រំខាន​ដល់​សមត្ថកិច្ច​ណា​ឡើយ​។​10966948_435563353259923_1814613941_n
​ប្រជាពលរដ្ឋ​បាន​និយាយថា​ឈើ​ដែល​សមត្ថកិច្ច​បង្ក្រាប​នេះ គឺជា​ឈើ​រប​ស់មេ​ឈ្ម​ញ​ម្នាក់​នៅក្នុង​ខេត្តស្ទឹងត្រែង រាប់​ឆ្នាំ​មកហើយ​គេ​មិនដែល​ឃើញ​សមត្ថកិច្ច​បង្ក្រាប​គេ​ឡើយ ឈ្មួញ​ឈើ​គេ​តែងតែ​អួតអាង​ប្រាប់​គេ​ថា គេ​បាន​រត់ការ​ជាមួយ​មេព្រៃ​រួចហើយ មិន​យ៉ាង​មេច​ទើបតែ​ពេលនេះ​បាន​គេ​បង្ក្រាប គេ​មិនដឹងថា​មកពី​មូលហេតុ​អ្វី​នោះទេ​? បានជា​បង្ក្រាប​។​
​បច្ចុប្បន្ន​ឈើ​ចំនួន​៣​គំនរ​មាន​ចំនួន​១៣៥​ដុំ​ធំ កំពុងធ្វើការ​ដឹកជញ្ជូន ចេញពី​ព្រៃ​យកមក​កាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​។ រីឯ​ម្ចាស់​មិន​ត្រូវបាន​ចាប់ខ្លួន​នោះទេ គ្រាន់តែ​លោក​ឈាង តុលា​នាយ​ខណ្ឌ​បាន​និយាយ​នៅមុខ​អ្នកយក​ព័​ត៍​មាន​ថា បើសិន​មាន​ជា​អ្នក​អ​ន្តា​គម លោក​និង​ចាប់ខ្លួន​ទាំង​អ្នក​អ​ន្តា​គម​ន៍​នោះ​ទៀត​៕