​ជនជាតិខ្មែរ​អ៊ីស្លាម​២​នាក់​និង​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​ក្នុងករណី​គ្រឿងញៀន​

0

​ស្ទឹងត្រែង​៖​ជនសង្ស័យ​៣​នាក់ ក្នុង នោះ​២​នាក់​ជា​ជនជាតិខ្មែរ​អ៊ីស្លាម​និង​ម្នាក់​ជា​ជនជាតិ ខ្មែរ​ត្រូវបាន​មន្ត្រី នគ​បាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តស្ទឹងត្រែង ឃាត់ខ្លួន​ពីបទ​ជួញដូរ និង​ប្រើប្រាស់ គ្រឿងញៀន នៅ​ថ្ងៃទី​០៤ មករា​ឆ្នាំ​២០១៥ វេលា​ម៉ោង​១២​និង​៤៥​នាទី​នៅ​ភូមិ​លើ​សង្កាត់​ស្រះ​ឬ​ស្សី​ក្រុង ខេត្ត ស្ទឹងត្រែង​។​
​ជនសង្ស័យ​៣​នាក់​ខាងលើនេះ ទីមួយ​ឈ្មោះ​សម យ៉ាន់​អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ​អ៊ីស្លាម មាន​ទី លំនៅ ភូមិ​លើ​សង្កាត់​ស្រះ​ឬ​ស្សី​ក្រុង ខេត្ត ស្ទឹងត្រែង​។​ទី​២​ឈ្មោះ​រ៉ ស៊ី គីន អាយុ​២៤​ឆ្នាំ​ជនជាតិខ្មែរ​អ៊ីស្លាម មាន​ទីលំនៅ​ភូមិ​ទន្លេ​បិទ​សង្កាត់​ជ្រោយចង្វា ខ​ណ្ឌ័​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​និង​ទី​៣​ឈ្មោះ​សន មករា អាយុ​២៤​ឆ្នាំ​ជនជាតិខ្មែរ​នៅ​ភូមិ​លើ​សង្កាត់​ស្រះ​ឬ​ស្សី​ក្រុង ខេត្ត ស្ទឹងត្រែង ។​5.02.05_13.16
​មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានអោយដឹងថា​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​ឃាត់ខ្លួន​ជាមួយនិង​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម​ព៌​ណស​ថ្លា ( I C E)​ចំនួន​០៤​ក​ញ្ចា​ប់​តូច និង​១​ក​ញ្ចា​ប់​ធំ​មាន​ទំងន់​ស្មើ​និង​២.៩​ក្រាម​។
​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា​វត្ថុតាង​ថ្នាំញៀន ដែល​សមត្ថកិច្ច​ចាប់បាន​ពិតជា​របស់ខ្លួន ពិតប្រាកដ​មែន​។​
​សូមបញ្ជាក់​នេះ​ជា​លើក​ទី​៦​ហើយ​ដែល​មន្ត្រីនគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានធ្វើការ​បង្ក្រាប​ករណី​ការជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នេះ​ដើមឆ្នាំ​២០១៥​នេះ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ជនជាតិខ្មែរ​អ៊ីស្លាម​២ នាក់​និង​ខ្មែរ​ម្នាក់​រួម​នឹង​ង​វត្ថុ​តាំង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(I CE)​ចំនួន​២.៩​ក្រាម​) ត្រូវបាន​សមត្ថកិច្ច រៀបចំ​សំណុំរឿង​ពាក់ព័ន្ធ នាំខ្លួន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕