ផ្សព្វផ្សាយ​ប្រកាស​ការគ្រប់គ្រង​គុណភាព​សេវាកម្ម​និង​វិធានការ​ទប់ស្កាត់​ការធ្វើ​ចរាចរ​ផ​លិ​ផល​សុខាភិបាល​ខុសច្បាប់​និង​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់​នៅ​ខេត្តបន្ទាយមានជ័យ​

0

ខេត្តបន្ទាយមានជ័យ​:ដើម្បី​ការពារ និង​លើកកម្ពស់​សុខភាព​សាធារណ​: សុវត្ថិភាព និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ស្របតាម​ផែនការ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល ស្ដីពី “​ការក៍សាង​សម្ត​ភាព និង​ការអភិវឌ្ឍ​IMG_2020ធនធានមនុស្ស លើកកម្ពស់​សុខភាព និង​អាហា​រូប​ត្ថ​ម​” ក្រសួងមហាផ្ទៃ និង​ក្រសួងសុខាភិបាល បានដាក់​ចេញ​នូវ​ប្រកាស​រួម ស្តីពី​ការគ្រប់គ្រង​គុណភាព​សេវាកម្ម​និង​វិធានការ​ទប់ស្កាត់ ការធ្វើ​ចរាចរ​ផ​លិ​ផល​សុខាភិបាល​ខុសច្បាប់​និង​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់ ដើម្បី​សុខភាព និង​សុវត្ថិភាព​សង្គម លេខ​១៤២​ប្រក និង​លេខ​០០៤ អបស​/​ឱ​អបស ចុះ​ថ្ងៃទី​១៦ មករា ២០១៥ ដែល​ជំរុញ​រឹតបណ្តឹង​ការ អនុវត្ត ច្បាប់​ពាក់​ពន្ធ​នានា អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​។​IMG_2023
បើក​ការផ្សព្វផ្សាយ​ប្រកាស​រួម​នា​ព្រឹក​ថ្ងៃទី​០៦ មករា ២០១៥​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័​ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​មានប្រសាសន៍ថា​: ឱសថស្ថាន ឱសថស្ថាន​រង អគា​លក់​ថ្នាំបុរាណ មណ្ឌល់​ថែរក្សា​សម្ផស្ស ផ្ទះ​លក់​ឱសថ កន្លែង​ពិនិត្យ​ព្យាបាល​ជម្ងឺ​មាន​លក់​ថ្នាំ កន្លែង​លក់​គ្រឿងសំអាង និង​កន្លែង​លក់​ផលិតផល​អាហា​បំប៉ន ឬ​អាហា​បំប៉ន​សុខភាព ទីតាំង​ប្រកប​វិជ្ជាជីវ​:​ឯកជន​ក្នុង​វិស័យ​វេជ្ជសាស្ត្រ អម​វេជ្ជសាស្ត្រ និង​ជំនួយ​វេជ្ជសាស្ត្រ​ដូចជា បន្ទប់​ថែរក្សា​ជម្ងឺ ពិគ្រោះ​ស្ត្រី​មាន​ផ្ទៃពោះ ព្យាបាល​ចលនា ព្យាបាល​មាត់​ធ្មេញ …​។​ល​។ ត្រូវ​កែតម្រូវ​និង​ពិនិត្យឡើងវិញ​ធ្វើយ៉ាងណា​អោយមាន​ស្តង់ដា​។​IMG_2026
លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័​ត្រា​បន្តថា​: វិស័យ​ឯកជន​ដែល​ទទួល​សេវា​ព្យាបាល​នៅ​មូលដ្ឋាន ភាគច្រើន ជា​មន្ត្រី​សុខាភិបាល ត្រូវ​កែប្រែ​ឥរិយាបទ យក​ឥរិយាបទ​ព្យាបាល​នៅតាម​ផ្ទះ​ឬ ទីតាំង​បំរើ​សេវាកម្ម​របស់ខ្លួន មក​បំរើ​ពលរដ្ឋ​ដែល​មក​ទទួល​សេវា​នៅ​មន្ទីរពេទ្យ​រដ្ឋ​។ ហើយ​តាមរក​និង​រាយការណ៍​ចំពោះ​គ្រូពេទ្យ គ្មាន​វិជ្ជាជីវ​:​ចាប់បញ្ជូន ទៅ​សម​ត្ត​កិច្ច​ដើម្បី​បញ្ជូន​ខ្លួន​ទៅ​តុលាការ​អនុវត្តតាម​និតិ​វិធី​ច្បាប់​។​IMG_2022
លោក អោម ចន្ថា អភិបាលរង​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ថា​: គណ​:​បញ្ជាការ​ឯកភាព​រាជ​ធានី​ខេត្ត បានដាក់​វិធានការ​រដ្ឋបាល និង​ផែន​ការណ៍​សកម្ម​ភាពជា​បន្ទាន់ លើ​សេវាកម្ម​ពា្​បាល វិធានការ​ទប់ស្កាត់​ការធ្វើ​ចរាចរ​ផ​លិ​ផល​សុខាភិបាល​ខុសច្បាប់ និង​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់​។​ក្រោយ​ការផ្សព្វផ្សាយ​នេះ គ្រប់​សេវា​ព្យាបាល​ឯកជន​ក្នុង​ខេត្ត និង​ត្រូវ​បានរៀបចំ​តាម​ស្តង់ដា​ទៅតាម​វិធានការ​រដ្ឋបាល ដើម្បីអោយ​ពលរដ្ឋ​ទទួលបាន​សេវា​សុខភាព ល្អប្រសើ​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​៕​ដោយ​: ឃិន គ​ន្ធា​