បុរស​វិក្កល​ច​រិ​ក​ម្នាក់​ត្រូវ​ក្រុម​ទមិឡ​ព្រួត​វាយ​រហូត​ស្លាប់ ហើយ​អូស​សព​ទៅ​ដុត

0

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​រហូត ស្លាប់​យ៉ាង​អាណោចអាធ័ម​ឈ្មោះ​នូ​ន​ពុទ្ធា​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​រសនៅ ភូមិ​ជ្រៃ​ម​ង្គុ​ល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល ហើយ​អូស​សព​យកទៅ​ដុត​នៅ​កណ្តាលផ្លូវ​ក្រៅ​ភូមិ ព្រោះ​សង្ស័យថា ជា​ចោរ ។ ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃទី​៤ កុម្ភៈ នៅ​ចំណុច​ភូមិ​z2ស្រែអំបិល ឃុំ​ត្រពាំង​គរ ស្រុក​សំរោង​ទង ។
ប្រភព​បានឱ្យដឹងថា មុនពេល​កើតហេតុ​ជន​វិក្កល​រិ​ក​ខាងលើ​បាន​ដើរចូល ភូមិ​ស្រែអំបិល​ពីក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ ពេលនោះ​ប្រជាពលរដ្ឋ និង​មេភូមិ​បាន​ហៅ​សួរ តែ​ជន​នោះ​មិន​និយាយ​អ្វី​ទាំងអស់​។ ឃើញ​ដូចនេះ លោក​មេភូមិ​បាន​រាយការណ៍​ទៅ​ប៉ូលិស​ឱ្យ​ចុះមក​មើល ពេល​ប៉ូលិស​មកដល់ ជន​នោះបាន​ស្រែកហៅ​ប៉ូលិស​ឱ្យជួយ​គេ​ផង ។ គ្រាន់តែ​ជន​អត្តសញ្ញាណ​នោះ​ស្រែកហៅ​ប៉ូលិស​រួច ស្រាប់តែ​ប្រជាពលរដ្ឋ​នាំគ្នា​រត់​ស្រមក​ព្រួត​វាយ​នឹង​ដំបង​រហូត​ដាច់ ខ្យល់​ស្លាប់ ហើយ​អូស​សព​យកទៅ​ចោល​នៅ​កណ្តាល​ផ្លួ​វ​ភូមិ រួច​យក​ធាងត្នោត និង​គល់​ដូង​មក​គរ​ភ្លើង​ដុត ហើយ​នាំគ្នា​គេចខ្លួន​បាត់អស់​។​z4
បើតាម​សំដី លោក សម​សាក នាយ​កា​រិ​យា​ល័​កុំ​រិត​ធ្ងន់​បាន​ឲ្យ​នាក់​យក​ព័​តិ​មាន​ដឹងថា​បាន​ឃាត់​ជនសង្ស័យ​២​នា់ក់​យកមក​សាកសួរ​ជនសង្ស័យ​បាន​សារភាពថា​មាន​គ្នា​១៧​នាក់​ដែល​បាន​ព្រូត​វាយ​បុរស​វិក្កល​ច​រិ​ករ​ហួត​ដល់​ស្លាប់​រួច​អួ​ស​យកទៅ​ដុត​។​បើតាម​សំដី​លោក​ណុល​ដា​រ៉ា​មេបញ្ជាការរង​អាវុធហត្ថ​ស្រុក​សំរោង​ទង​បាន​ឲ្យ​ដឹងថា​ក្រោយមក​នៅវេលា​ម៉ោង​៩​យប់​ថ្ងៃ​ដដែល ទើប​ហេតុការណ៍​នេះ​បានដឹង​ដល់​ចុះមក​ពិនិត្យ​កន្លែងកើតហេតុ និង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនរងគ្រោះ ចំណែក​ជនដៃដល់​ដែល​វាយ​សម្លាប់​ជនរងគ្រោះ សមត្ថកិច្ច​កំណត់​អត្តសញ្ញាណ​បាន​ហើយ ហើយ​កំពុង​ស្វែងរក​ចាប់ខ្លួន​៕​z3 សុខ​សុ​ភ័​ណ្ឌ​