បុរស​ម្នាក់​ទៅ​កាប់​ដី​ធ្វើ​ចំការ ចំ​គ្រាប់​សល់​ពី​សង្គ្រាម​បណ្តាល​ឲ្យ​ផ្ទុះ ស្លាប់ ឯ​ប្រពន្ធ រងរបួស​ស្រាល​

0

ត្បូងឃ្មុំ ៖ បុរស​ម្នាក់ បាន​ស្លាប់បាត់​បងជីវិត​ភ្លាមៗ​និង​កន្លែងកើតហេតុ​យ៉ាង​អាណោច​អាធ​ម៍ ក្នុងពេលដែល​រូបគេ​កំពុង​កាប់​ដី​ធ្វើ​ចំការ ចំ​គ្រាប់​បន្សល់​ពី​សង្គ្រាម បណ្តាល ឲ្យ​ផ្ទុះ ខ​ណះ​ដែល​ប្រពន្ធ​នៅក្បែ​នោះ​ក៏បាន​រងរបួស​ស្រាល​ដែរ​។​​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​photo 2ភូមិ​ថ្ម​តា​ដោក ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។
លោក​វរសេនីយ​ន៍​ត្រី ប៉េង អេង​ហាក់ អធិការនគរបាល ស្រុក​មេមត់ បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​បាន​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​នេះ​មាន ឈ្មោះ ចាន់ អ៊ិ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ចំណែក​ប្រពន្ធ ឈ្មោះ អាក សុផាត អាយុ ២៤​ឆ្នាំ រងរបួស​ស្រាល អ្នក​ទាំងពីរ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ ។​មេ​បុ​ស្ត៍​នគរបាល​ជាំ​ក្រវៀន លោក​អនុ​សេនីយ​ន៍​ឯក បេង រិទ្ធី បាន​ប្រាប់​នគរវត្ត​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា មុន​កើតហេតុ ជនរងគ្រោះ និង ប្រពន្ធ បាន​ចេញពីផ្ទះ​ទៅ​ចំការ ដែលមាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល ១០០០​ម៉ែត្រ ហើយ​ខណៈពេលដែល​ជនរងគ្រោះ​ជា​ប្តី កំពុង​កាប់​ដី​ដើម្បី​ផ្សាំ​ដើម​ដំឡូង ទុក​ដាំ​នៅ​រដូវភ្លៀង​ខាងមុខ ក៏​ស្រាប់តែ​កាប់​ចំ​គ្រាប់​ដែល​ប្រហែល​សល់​ពី​សម័យ​សង្គ្រាម បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់​យ៉ាង អាណោចអាធម្ម នៅ​កន្លែងកើតហេតុ​តែម្តង ចំណែក​ស្ត្រី​ជា​ប្រពន្ធ ដែល​នៅ​កន្លែង​ឆ្ងាយ​ពី​ប្តី បាន​រងរបួស​ស្រាល ។​photo 3
លោក បេង រិទ្ធី បាន​ឲ្យ​ដឹង​ទៀតថា គ្រាប់​ដែល​ផ្ទះ​នោះ​ប្រហែល​សល់​ពី​សម័យ​សង្គ្រាម មិនទាន់​បានដឹងថា ជា​គ្រាប់​ប្រភេទ​អ្វី​នោះទេ ព្រោះ​កំ​ពុ​ត្រួតពិនិត្យ​ស្រាវជ្រាវ ចំណែក សព​ជនរងគ្រោះ សមត្ថកិច្ច​បានប្រគល់​ជូន ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ៕