ម៉ាស៊ីន​ត្រង់​សឺ​ណឺ​៣០០​គ្រឿង​កំពុង​អារ​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ ​ព្រៃ​ពោធិ៍​ប្រមេរ​និង​ព្រះរ​ការ​ជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​ចម្រុះ​

0


​ខេ​ត្ក​ព្រះវិហារ​​ភូមិសាស្ដ្រ​គម្រប​ព្រៃឈើ​ពណ៌​បៃតង​ជាប់​ព្រៃឈើ​ហ៊ុ​ប​ព្រៃ​ព្រះរ​ការ​សំបូរ​ទៅដោយ​ឈើ​ប្រណីត​បេង​ធ្នង់​នាងនួន​និង​ឈើ​គគីរ​រាប់លាន​ដើម​ស្ថិតនៅ​ជាប់ឃុំ​ពោធិ៍​និង​ឃុំ​ប្រមេរ​ស្រុក​ត្បែងមានជ័យ​កំពុង​ទទួលរង​នូវ​ការកាប់បំផ្លាញ​ដល់​ឬ​សគល់​យ៉ាងយូរ​នៅត្រឹម​២​ឆ្នាំ​ខាងមុខនេះ​ដោយមាន​រណា​យន្ត​ត្រង់​សឺ​ណឺ​ប្រមាណ​៣០០​គ្រឿង​កំពុង​អារ​បំផ្លាញ​ព្រៃឈើ​ល្អៗ​ទាំងនោះ​។​DSC07262
​តាម​សេចក្ដីរាយការណ៍​ពី​ភ្នាក់ងារ​បានអោយដឹងថា​ទាំង​ជន​ស៊ីវិល​និង​សមត្ថកិច្ច​មូលដ្ឋាន​ខិលខូច​ប្រមាណ​២០០​នាក់​បាននាំគ្នា​ដេក​ស្នាក់នៅ​ក្នុង​តំបន់​ព្រៃ​អូរ​ប៉េ​ស​ជាប់​តំបន់​គម្រប​ព្រៃឈើ​ការពារ​និង​អភិរក្ស​ស្រុក​ឆែប​និង​ព្រៃ​ព្រះរ​ការ​ជា​អចិន្ត្រៃយ៍​ដើម្បី​អារ​បំផ្លាញ​ព្រៃឈើ​ស្ទើរ​ហិនហោច​អស់​ដើម្បី​ទុក​លក់​អោយ​ឈ្មួញកណ្តាល​មកពី​រាជធានី​ភ្នំពេញ​ខេត្តកំពង់ធំ​និង​នៅក្នុង​ក្រុង​ព្រះវិហារ​ផ្ទាល់​តែម្ដង​។​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ពី​សំណាក់​ក្រុម​ជនខិលខូច​ទាំងនេះ​កាន់​តែមាន​សភាព​ខ្លាំងក្លា​ទ្បើងៗ​ចាប់តាំងពី​ឆ្នាំ​២០០៨​រហូតមកដល់​ឆ្នាំ​២០១៥​នេះ​។​
​បច្ចុប្បន្ននេះ​គេ​ដឹងឮ​គ្រប់ៗ​គ្នា​ថា​ហាងឆេង​ទីផ្សារ​ទិញ​លក់​ឈើ​ប្រណីត​ប្រភេទ​សន្លឹក​នៅ​ទូទាំង​ខេត្ត​គឺ​គ្រាន់តែ​ឈើ​បេង​១​សន្លឹក​ប្រវែង​៣​ម៉ែត្រ​កំ​រ៉ា​ស់​១​តឹក​និង​មុខកាត់​១​ម៉ែត្រ​វា​មាន​តំលៃ​រហូតដល់​៦​ពាន់​ដុល្លារ​អាមេរិក​ឯណោះ​ហើយ​ពេលខ្លះ​ម្ចាស់​ឈើ​មិន​លក់​ទៀតផង​រីឯ​ឈើ​ធ្នង់​ទំហំ​ប៉ុនគ្នា​វា​មាន​តំលៃ​ប្រមាណ​៥​ពាន់​ដុល្លារ​អាមេរិក​។​ចំពោះ​សា​ទ្បុ​ង​មាន​ក្បាច់រចនា​ធ្វើ​ពី​ឈើ​ប្រណីត​១​ឈុត​វា​មាន​តំលៃ​ជាង​៨​ពាន់​ដុល្លារ​អាមេរិក​ថែមទៀត​ហើយ​ខេត្តព្រះវិហារ​ក្លាយជា​ខេត្ត​ឈានមុខ​គេ​ក្នុងការ​ផ្គត់ផ្គង់​លក់​ចេញ​គ្រឿង​សង្ហា​រឹម​ប្រណីតៗ​ទាំងនេះ​។​DSC07231
​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​រាយការណ៍​អោយដឹងថា​សមត្ថកិច្ច​មូល​ដ្ឋា​ន​និង​សមត្ថកិច្ច​ចល័ត​រួមមាន​ប៉េអឹម​,​នគរបាល​សេដ្ឋកិច្ច​ក្រសួង​ខេត្ត​,​មន្ដ្រី​ដឺ​បេ​យោធា​ប្រមាណ​២០​នាក់​ប្រចាំការ​ក្នុង​មូលដ្ឋាន​សុទ្ធតែជា​អ្នកកាង​ម៉ាស៊ីន​យន្ដ​ត្រង់​សឺ​ណឺ​ដោយ​ដឹងថា​ក្នុង​១​គ្រឿង​ត្រូវ​បង់លុយ​អោយ​ពួកគេ​ក្នុង​១​អង្គភាព​៦០​ម៉ឺន​រៀល​ហើយ​រាល់ពេល​ដឹកឈើ​ចូលក្នុង​ក្រុង​ព្រះវិហារ​យកទៅ​កែច្នៃ​តាម​រោង​សិប្បកម្ម​មិន​ស្របច្បាប់​ប្រមាណ​៥០​កន្លែង​ត្រូវ​បង់​ក្បាល​ទ្បាន​និង​ម៉ូតូ​ផ្សេងទៀត​។​នេះ​ជា​ករណី​ព្រួត​គ្នា​ជំរិត​ទារលុយ​ពី​ក្រុម​ឈ្មួញ​ឈើ​តែម្ដង​បើ​មិន​បង់លុយ​តាម​ការទាមទារ​ទេ​គឺ​ច្បាស់​ជា​ក្រុម​សមត្ថកិច្ច​គំរាម​ចាប់ចង​ប្រគល់អោយ​ជំនាញ​មេព្រៃ​មិន​ខាន​ទ្បើ​យ​៕