ជនសង្ស័យ​ម្នាក់​វាយយក​ម៉ូតូ​ពី​បាត់ដំបង​ជាប់អន្ទាក់​សមត្ថកិច្ច​ខេត្តសៀមរាប​

0

​ខេត្តសៀមរាប​៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​សហកា​រ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ពួក បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ទៅតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ដែល​ត្រូវបាន​ជនសង្ស័យ​វាយ​៤​ញរ​ញួ​បែកក្បាល រួច​យក​ម៉ូតូ​ពី​បាត់ដំបង​បើក​រត់គេច​មក​ខេត្តសៀមរាប ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ខេត្តសៀមរាប​ស្ទាក់​ចាប់បាន ។ ហេតុ​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃទី​០៦​ខែកុម្ភៈ​ស្ថិតនៅ​ក្រុមទី​៥​ភូមិ​សណ្តាន់ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប​។​P1060388
មន្ត្រីនគរបាល​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួល​បណ្តឹង​របស់​ជន​រងគ្រោះ​នៅ​ខេត្តបាត់ដំបង​ទើប​កម្លាំង​នគរបាល​មូលដ្ឋាន​សហការ​ជាមួយនឹង​នគរបាល​កំ​រិត​ធ្ងន់​ឈានទៅដល់​ការស្ទាក់ចាប់​បាន​ជនសង្ស័យ ដែល​បាន​វាយ​ជនរងគ្រោះ​យក​ម៉ូតូ​នៅ​ចំនុច សង្កាត់​ទឹក​វិល ក្រុង​ខេត្តសៀមរាប​។​មន្ត្រី​ដដែល​បាន​បន្តថា ជនសង្ស័យ​មានឈ្មោះ ង៉ុ​យ នី ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មុខរបរ​ធ្វើ​ចំការ​រស់នៅ​ភូមិ​សំឡូត ឃុំ​សំឡូត ស្រុក​សំឡូត

ខេត្តបាត់ដំបង បាន​យក​ម៉ូតូ​ម៉ាក​ឃ្លិ​ច​ឆ្នាំ​២០១៥​គ្មាន​ស្លាក​លេខ​ពណ៌​ស ដែលជា​កម្ម​សិទ្ធ​របស់​ជនរងគ្រោះ​ឈ្មោះ ហុង ព្រុំ​រតនៈ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​កាលពី​រសៀល​ថ្ងៃទី​៧​ខែកុម្ភៈ បន្ទាប់ពី​មាន​ពាក្យបណ្តឹង​មកពី​ខេត្តបាត់ដំបង ទើប​កម្លាំង​ជំនាញ​បានរៀបចំ​កម្លាំង​ដើម្បី​ពួនស្ទាក់​ចាប់បាន​ជនសង្ស័យ​ភ្លាមៗ​ផងដែ​។​លោក​បន្តថា ជនសង្ស័យ​ដែល​លួច​ម៉ូតូ​នោះ​មានឈ្មោះ ង៉ុ​យ នី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​រស់នៅ​ក្នុងភូមិ​សំឡូត​ចាស់ ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង​បាន​ជិះ​ម៉ូតូ​ម៉ាក​ឃ្លិ​ច​ពណ៌​ស​មួយគ្រឿង ។01

បច្ចុប្បន្ន​ជនសង្ស័យ ខាងលើ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ រីឯ​ជនរងគ្រោះ​កំពុង​ជួយសង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​៕