រថយន្ដ​យី​ឌុប​៨​តោន​ក្រឡាប់​ផ្ងា​ជើង​បង្ក​អោយ​របួស​មនុស្ស​ម្នាក់​យ៉ាងធ្ងន់ធ្ងរ​

0

​កំពង់ធំ​= កាលពីរ​ព្រលប់​ថ្ងៃទី​០៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ វេលា​ម៉ោង ៧,៣០​នាទី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង នៅលើ​កំណាត់​ផ្លូវ ឆ្ពោះទៅ​ទីប្រជុំជន​ស្រុក​ប្រាសាទ​សំបូរ ត្រង់ចំនុច ភូមិ​តាធាវ ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ អ្នក​ដែល​បង្កអោយមាន​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​មកពី​រថយន្ដ​លុច​ស៊ី​ពណ៍​ខ្មៅ​បើក​ប្រដេញ​មក​ពាំង​ពីមុខ​ធ្វើអោយ​រថយន្ដ​យី​ឌុប​កំពុងតែ​បើក​បន្ដកន្ទុយ​គ្នា​ចាប់​ប្រាំង​មិនទាន់​ក៏​សំរេចចិត្ត​បង្វែ​ច​ង្កោ​ត​រហូតដល់​ក្រឡាប់​ផ្ងារជើង​តែម្ដង​។​DSCN2789
​តាម​ប្រភព​ពណ៍​មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​យី​ឌុប​ដឹក​ដំលូង​២​គ្រឿង ដែលមាន​ពាក់​ផ្លាកលេខ ព្រះសីហនុ 3A0961 បាន​បើក​ស្រប​ទិស​គ្នា​ពីរ​កើ​តទៅ​លិច មកដល់​កន្លែងកើតហេតុ​ស្រាប់តែ​រថយន្ដ លុច​ស៊ី​ស​RX300​ពណ៍​ខ្មៅ​ពាក់​ផ្លាកលេខ ភ្នំពេញ​2L 1515 បាន​បើក​ប្រដេញ​មកពី​ក្រោយ​ហើយ​វ៉ា​មក​ពាំ​ចំ​ពីរ​មុខ ធ្វើអោយ​រថយន្ដ​យី​ឌុប​កំពុង​ដឹក​ដំលូង ចាប់​ប្រាំង​យ៉ាង​ប្រញាប់​ព្រោះ​ខ្លាច​បុក​រថយន្ដ​លុច​ស៊ី​ល​រហូត​កិ​ច​ផុតពីរ​គ្រោះថ្នាក់ តែ​រថយន្ដ​យី​ឌុប​មួយទៀត​ដែល​បើក​បន្តកន្ទុយ​មក​ពីរ​ក្រោយ​នោះ​ចាប់​ប្រាំង​មិនទាន ក៏​សំរេច​បង្វែរ​ច​ង្គូ​ត​រហូត​ក្រឡាប់​ផ្ងារជើង ធ្វើអោយ​របួស​មនុស្សម្នា​ក់​យ៉ាង​ធ្ង​ធន់​ធ្ង​រ​តែម្ដង​។​DSCN2788
​បើតាម​ប្រភព​ពណ៍​មាន ពីរ​សមត្ថកិច្ច បានអោយដឹងថា​រថយន្ដ​លុច​ស៊ី​ស ពណ៍​ខ្មៅ ដែល​គេ​ស្គាល់​ម្ចាស់​ឈ្មោះ អ៊ិន ប៉ូ ជាម​ន្ដ្រី​ទា​ហ៊ាន ដែលមាន​ឋា​នះ ជា​មេ​បញ្ចា​ការរង​ប្រចាំការ​នៅក្នុង​ស្រុក​ប្រាសាទ​សំបូរ រាល់ថ្ងៃ​គេ​តែងតែ​ឃើញ​មន្ដ្រី​រូបនេះ​បានធ្វើ​សកម្មភាព ឃាត​រថយន្ដ ដឹកឈើ ជា​រាងរាល់​យប់ បើ​អ្នកដឹកឈើ​ទាំងនោះ​ផ្ដល់​លាភ​សក្កា​រះ​អោយ​គឺ​ពុំមាន​គ្រោះថ្នាក់​បែបនេះ​ទេ ក្នុងនោះដែរ​តាម​ប្រភព​ព​ត័​មាន​ពីរ​តៃកុង​ឡាន​បានអោយដឹងថា​មន្ដ្រី​រូបនេះ​បាន​ប្រើ​ពាក្យសំដី ថា​ពួក​អាឯង​កុំ​ប្រហើ​ន​ពេក ព្រោះ​ទឹកដី​នេះ​ជា​ទឹកដី​របស់​អញ ។​DSCN2783
​ចំណែក អ្នករបួស​ត្រូវបាន​ដឹក​ទៅ​មន្ទីរពេទ្យ​ទាំងយប់ ឯ​អ្នកបង្ក​បាន​បើករថយន្ដ​កេ​ច​ខ្លួន ចំពោះ​រថយន្ដ​យី​ឌុប​ត្រូវបាន​រុះរើ យក​រថយន្ដ​ផ្សេង​មក​ស្ទូច​៕DSCN2794