​សិស្ស​វិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក លួង​ទឹក​ស្លាប់​២​នាក់

0

​កំពង់ធំ  ​ប្រភព​ពត៌មាន​ពី​យុវ​សិស្ស ឈ្មោះ សេង វិចិត្រ ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​ដែល​នៅរស់​បាន ប្រាប់ថា​!​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​គុ​ម្ភះ ឆ្នាំ​២០១៥ ក្រុមសិស្ស​វិទ្យាល័យ​ហ៊ុន សែន បល្ល័ង្ក​ជិត​១០ នាក់​រួម​ជា​លោកគ្រូ​២​នាក់​ទី​១​ឈ្មោះ កែន សេរី​រ័ត្ន​ចាន់​មន្នី និង​ទី​២​ឈ្មោះ ហៀ​ង វណ្ណ​ថា​ន បាននាំគ្នា​ទៅ​ទិញ​ពោត​ដុត​ហូប​នៅ​ចំនុច​ភូមិ​ប្រ​ម៉ាត់​ដី សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន​ចំណែក​10959311_1554599044808077_2112742138620450740_n
​គ្នា​គេ​៤​នាក់​មិនមែនជា​សិស្ស​ប្រចាំ​ថ្នាក់​របស់លោក​គ្រូ​ទាំង​២​ខាងលើ​នោះទេ​! រៀន​ថ្នាក់​ផ្សេង តែ​នៅក្នុង​វិទ្យាល័យ​ជាមួយគ្នា​ក៏បាន​ទៅលេង​និង​គេ​ដែរ​លុះ​ថ្ងៃ​បន្តិច​ក៏​នាំគ្នា​ជិះទូក​និង​ងូ​ត​ទឹក​លេង មាន​ទូក​ចំនួន​៣ ទូក​ពួកគេ​ជិះ​គ្នា​៤​នាក់ យក​ទូរស័ព្ទ​ថតរូប​លេង ចៃដន្យ​ទូក​ក៏​លិច ស្រែ​ហៅ​ឲ្យ​គេ​ជួយ​ដែរ​!​ឃើញ​ដូច្នោះ​លោកគ្រូ​ទាំង​២​នាក់ និង​អ្នកចេះ​ហែល​ខ្លះ​នាំគ្នា​ទៅ​ជួយ ស្រង់​បាន​២​នាក់ រីឯ​២​នាក់​ទៀត​លិចទៅ​ក្នុង​ទឹក​បាត់​ទំរាំ​តែ​ទូក​អ្នកភូមិ​នៅ​ជិត​1454705_1554599094808072_5453908538696037425_nនោះមក​ជួយ ស្រង់​បាន​អ្នក​ទាំង​២​នាក់​ស្លាប់បាត់​បង់ជីវិត​បាត់​ទៅហើយ​!​អ្នកស្លាប់​ទី​១.​ឈ្មោះ ឈ ថៃ​លៀង ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​រៀន​ថ្នាក់​ទី​១០B រស់នៅ​ភូមិ​ដំរី​ជាន់ខ្លា សង្កាត់​ដំរី​ជាន់ខ្លា​និង​ទី​២​ឈ្មោះ ឯក ពិ​សិទ្ធ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​រៀន​ថ្នាក់​ទី​១០F រស់នៅ​ភូមិ​ពោធិ​តា​អ៊ុន សង្កាត់​ស្រ​យ៉ូ​វ​!​ពាក់ព័ន្ធ​ករណី​ខាងលើ លោក នង យ៉ាណា​រ៉ា នាយក​វិទ្យាល័យ​ហ៊ុន សែន បល្ល័ង្ក បាន​ប្រាប់ តាម​ទូរស័ព្ទ​ថា លោក​ពុំទាន់​ដឹក​រឿងនេះ​ច្បាស់លាស់​នៅឡើយ​ទេ​!​10492415_1554599174808064_5689138267789917065_nដោយសារ​ថ្ងៃកើតហេតុ​​នេះ​ចំ​ថ្ងៃអាទិត្យ សិស្ស និង​គ្រូ​ទៅលេង​ឯណា​នោះ​ក៏​លោក​មិន​បានដឹង​ដែរ ទាល់តែ​ថ្ងៃ​ស្អែ​ង ទើប​ដឹង​!​នៅ​ល្ងាច​ថ្ងៃកើតហេតុ​នេះដែរ​គេ​បានឃើញ​វត្តមាន​របស់លោក ហុក រិ​ន អភិបាល​ក្រុង​ស្ទឹងសែន រួមជាមួយ​មន្ត្រីរាជកា​របា​ន​នាំយក​នូវ​ថវិការ​ទៅ​ជួយឧបត្ថម្ភ​ដល់​គ្រួសារ​នៃ​​សព្វ​របស់​យុវ​សិស្ស​ទាំង​២​នាក់ ក្នុង​ម្នាក់ៗ​ចំនួន​២៨.០០០០៛ និង​អង្ករ​១​បេ​៥០​គីឡូក្រាម​។​10422118_1554599074808074_1669022595318485885_n 10492415_1554599174808064_5689138267789917065_n 1794595_1554599198141395_1583680969896872396_n