ភ្លើង​ឆេះ​ព្រៃ​នៅ​ឃុំ​ជ្រៃ​បាក់​សមត្ថកិច្ច​ជួយ​ពន្លត់​ទាន់​ទប់ស្កាត់​ការ​រាលដាល​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ

0

​កំពង់ឆ្នាំង​៖​ភ្លើង​ឆេះ​ព្រៃ​មួយ​បានធ្វើអោយ​ការភ្ញាក់ផ្អើល​ឡើង ដោយ​ឃើញ​មាន​ផ្សែង​ខ្មួលខ្មាញ់​លាយឡំ​ទៅនឹង​អណ្តាតភ្លើង​ក្រហមច្រាល បានធ្វើអោយ​ប្រជាពលរដ្ឋ​ដែល​នៅក្បែរៗ​នោះ​ប​នាំគ្នា​ជួយ​ពន្លត់ តែ​ដោយ​កម្លាំង​ភ្លើង​ឆេះ​ខ្លាំងពេក​ទប់​អាច​មិន​ឈ្នះ ទើប​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​មកជួយ​អន្តរា​គម​ទើប​គ្រប់គ្រង​សភាព​ការ​បាន ។​ភ្លើង​ឆេះ​ព្រៃ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ជិត​៣​រសៀល​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៥ ក្រោយ​សាលាស្រុក​រលាប្អៀរ ស្ថិតក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។10968133_768789363212473_467451266_n
​ប្រភពពី​សមត្ថកិច្ច​ដែល​បាន​ចុះទៅ​ជួយ​អន្តរាគ​ន៏​ក្នុង​ហេតុ​ការ​ភ្លើង​ឆេះ​ព្រៃ​នេះ បាន​និយាយ​អោយដឹងថា​៖​មូល​ហេតុដែល​បណ្តាលអោយ​មាន​ភ្លើង​ឆេះ​ព្រៃ នេះ​គេ​នៅ​មិន ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ តែ​តាម​ការប៉ាន់ស្មាន​របស់​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ថា ប្រហែលជា​មកពី​មាន​អ្នក​ជក់បារី ហើយ​បាន​បោះ​កន្ទុយបារី​ចោល​នៅ​ទៅនោះ និង​ម្យ៉ាង មេឃ​ក្តៅ ព្រមទាំង​មាន​10966606_768789383212471_1251081895_n

ខ្យល់​តិចៗ​ផង ទើប​បណ្តាលអោយមាន​កា​រ​ឆេះ​រាយ​ដាល​ខ្លាំង​យ៉ាង នេះ តែ​ក្រោយពី​មានការ​ជួយ​អន្តរា​គម​ន៌ ពី​អង្គភាព​រថយន្ត​ពន្លត់​អគ្គិភ័យ និង ប្រជាពលរដ្ឋ​ដែល​បាន​សាមគ្គី​គ្នា ទើប​ធ្វើអោយ​ភ្លើង​បាន​ថមថយ​បន្តិច​ម្តងៗ រហូតដល់​រលត់​ទាំងស្រុង​តែ​ភ្លើង​ឆេះ​ព្រៃ​នេះ​មិន​បណ្តាលអោយ​ឆេះ​រាលដាល​ដល់ផ្ទះ​របស់​ប្រជាពលរដ្ឋ​នោះទេ និង មិន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះ​ឡើយ ៕10957920_768789373212472_185040040_n