​លោកយាយ​ក្រីក្រ​ទុ​រគ​ត៌​ជន​២​នាក់​ទទួល​អំណោយ​ប្រចាំខែ​របស់​សកម្មជន​ ​គណបក្ស​ប្រជាជន​កម្ពុជា​

0

​កំពង់ឆ្នាំង​៖​លោកយាយ កែម​រឿន អាយុ​៧៨​ឆ្នាំ មាន​ជីវភាព​ទីទាល់ក្រ​នៅ​ភូមិ​ក្រាំង​ខ្មែរ ឃុំ​ពពេល និង​លោកយាយ ពេ​ង វិ​ន អាយុ​៩៧​ឆ្នាំ ងងឹតភ្នែក​រស់នៅ​តែ​២​នាក់​ចៅ នៅ​ភូមិ​កំ​ព្រ​ង ឃុំ​ផ្សារ ស្រុក​បរិបូណ៌ នៅ​ព្រឹក​ថៃ្ង​ទី​០៦ ខែមករា ឆ្នាំ​២០១៥​នេះ បានទទួល​អំ ណោ​យ​ប្រចាំ​ខែមករា​របស់លោក លោក ផែង វណ្ណៈ​សកម្មជន​អ្នកលេង​ហ្វេ​ស្បុ​ក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង ជា​សប្បុរសជន រស់នៅក្នុង​រាជធានី​ភ្នំពេញ តាមរយៈ លោក អ៊ឹម ផង់ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​បរិបូណ៌ និង​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ពពេល និង​ជា​មេបក្ស​ឃុំ​ផ្សារ ស្រុក​បរិបូណ៌​ផងដែរ​។​10985511_448703978627832_1480919560764424254_n
​ ​លោក អ៊ឹម​ផង់ បានអោយដឹងថា​៖ លោក ផែង វណ្ណៈ គឺជា​សកម្មជន​គណៈបក្ស និង​ជា​អ្នកលេង​ហ្វេ​ស្បុ​ក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា រស់នៅក្នុង​រាជធានី​ភ្នំពេញ កន្លងមក​លោក​បាន​ជួយ​ជនទីទាល់ក្រ កុមារ​ពិការ កូនភ្លោះ​៣​នាក់ និង​ជន​ចាស់ជរា​ជាច្រើន​នាក់ នៅក្នុង​ស្រុក​បរិបូណ៌ ហើយ​លោក​បាន​សន្យាថា និង​ជួយ​លោកយាយ កែម រឿន និង​លោកយាយ ពេ​ង វិ​ន ក្នុង​១​ខែ​អង្ករ​១៥​គីឡូក្រាម និង​ថវិកា​៤​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ​។​នៅ​ព្រឹក​ថៃ្ង​នេះ​លោក ក៏បាន​នាំយក​អង្ករ​និង​ថវិកា​របស់លោក ផែង វណ្ណៈ ទៅ​ប្រគល់ជូន​ផ្ទាល់ដៃ ដល់​លោកយាយ​ទាំង​២​នាក់ តាម​ការសន្យា​របស់ខ្លួន​។10978689_448703941961169_7171354351328396674_n
​ ​លោក អ៊ឹម​ផង់ បានអោយដឹងថា​៖ លោក ផែង វណ្ណៈ និង​មិត្ត​ភ័ក្តិ​ដែលជា​អ្នកលេង​ហ្វេ​ស្បុ​ក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​នាំយក​អំណោយ​ផ្ទាល់ខ្លួន​និង​សប្បុរសជន​ជូន​ដល់​ជនរងគ្រោះ​ជន​គ្មាន​ទីពឹង​កុមារ​ពិការ​កូនភ្លោះ​និង​ជន​ចាស់ជរា​បានជា​ច្រើន​គ្រួសារ​នៅ​ទូរ​ទាំង​ប្រទេស​។

អំណោយ​របស់លោក ផែង វណ្ណៈ ដែល​បាន​ផ្តល់ជូន​ជនក្រីក្រ គឺជា​សកម្មភាព​មនុស្ស​ធម៌​ពិតៗ ដោយ​មិន​រើសអើង​ពូជសាសន៍​និង​និន្នាការ​នយោបាយ​ឡើយ ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​កាកបាទក្រហមកម្ពុជា ក្នុង​ការជួយ​សំរាល​ការលំបាក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​គ្រប់រូប​។ លោក អ៊ឹម​ផង់ បាន​សំណូមពរ​ដល់​លោកយាយ​ទាំង​២​នាក់​ត្រូវ​ចេះ​ថែទាំ​សុខភាព​អោយបាន​ល្អ ដោយ​រស់នៅ​ស្អាត​ហូប​ស្អាត ទើប​ធ្វើអោយ​សុខភាព​លោកយាយ​បានល្អ​និង​អាច​រស់នៅ​បានយូរ​តទៅ​ទៀត​។​10959423_448704018627828_2273864309598937646_n
​អាជ្ញាធរ​ដែនដី​និង​លោកយាយ​ទាំង​២​នាក់ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ដល់​លោក ផែង វណ្ណៈ និង​សប្បុរសជន​ទាំងអស់​ដែល​បានផ្តល់​អំណោយ​មនុស្សធម៌ ជួយ​ដោះស្រាយ​ការខ្វះខាត​របស់​ពួកគាត់ ខណៈដែល​ពួកគាត់​កំពុងតែ​ជួប​លំបាក​ពេលនេះ លោកយាយ​សូម​ជូនពរ​អោយ លោក ផែង វណ្ណៈ និង​សប្បុរសជន​ទាំងអស់​ជួបប្រទះ​តែ​សេចក្តីសុខ​និង​ទទួលបាន​ជ័យ​ជំ​នៈ​គ្រប់​ភារកិច្ច​៕