​វិ​ជ្ជ​បណ្ឌិត​និង​ក្រុមគ្រូពេទ្យ​ចំនូ​ន​៣៣​នាក់​គ្រោង​និង​ធ្វើ​កូដកម្ម​អហឹ​ង្សា​ឈរ​នៅក្រៅ​របង​មន្ទីរពេទ្យបង្អែក​ខេត្ត​មិន​ចូល​ប្រឆាំង​ជាមួយ​លោក​សេង​ណុង​ប្រធាន​មន្ទីរពេទ្យ​

0

​ខេត្ត​ព្រះសីហនុៈ​ក្រុម​វិ​ជ្ជ​បណ្ឌិត​និង​ក្រុមគ្រូពេទ្យ​នែ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​(​ពេទ្យ​ចំការចេក​)​ចំនូ​ន​៣៣​នាក់​បានប្រកាស់ថា​និង​នាំគ្នា​ធ្វើ​កូដកម្ម​អហឹ​ង្សា​ឈរ​នៅក្រៅ​បរិវេណ​របង​មន្ទីរពេទ្យ​មិន​ចូលធ្វើ​ការដាក់​ខាត​បើសិនជា​ក្រ​សូង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច អង្គភាព​ប្រឆាំង​អំពើពុករលួយ​រូ​ម​និង​ក្រសួងសាមី​របស់​ខ្លូន​នៅតែ​មិនមាន​ដំណោះស្រាយ​ច្បាស់លាស់​ជុំវិញ​ការប្តឹងតវ៉ា​របស់​ពូកគេ​ជាមួយនិង​លោក​សេង​ណុង​ជា​ប្រធាន​មន្ទីរពេទ្យ​ពាក់​ព​ន្ធ័​អំពើ​ពុករ​លូ​យ​បក្ខ​ពូក​និយម​៥​ករណី​ដែល​កំពង់​កើតមាន​យ៉ាង​ពេញបន្ទុក​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​បច្ចុប្បន្ន​។​DSC03036
​ ​.​នេះ​មិនមែនជា​ការតវ៉ា​លើកទីមួយ​នោះទេ​ដែល​ក្រុមគ្រូពេទ្យ​ព្យាយាម​ស្វែងរក​យុ​ត្តិ​ធ​ម៏​ពីរ​សំណាក់​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ខ្លូន​ប៉ុន្តែរ​ជា​លទ្ធផល​ហាក់​មិនមាន​អ្វី​ទល់​តែ​សោះតែ​ផ្ទុយទៅវិញ​បែរជា​លេចចេញ​នូវ​កាយវិការ​មួយចំនួន​បែប​កំរាម​កំហែង​បង្កឱ្យមាន​ការភ័យខ្លាច​ពី​សំណាក់​ប្រធាន​មន្ទីរពេទ្យ​.​មន្ទីរ​សុខាភិបាល​.​សាលា​ខេត្ដ​និង​ក្រសួងសុខាភិបាល​ទៅវិញ​ជាហេតុ​ធ្វើ​ឲ្យ​ភាគី​ក្រុមគ្រូពេទ្យ​ជា​ម្ចាស់​បណ្តឹង​រង​នៅ​ភាព​អ​យុ​ត្តិ​ធ​ម៏​បំផុត​ដែល​មិនអាច​ទ​ទូល​យកបាន​នោះឡើយ​។​10004

ជាមួយគ្នានេះ​ក្រុមគ្រូពេទ្យ​ទាំងអស់​ដែល​ម្នាក់ៗ​សុទ្ធសឹង​ជា​គ្រូពេទ្យ​ចំនាញ​នោះ​បានធ្វើ​ការប្តេជ្ញាចិត្តថា​បើ​មិនមាន​ភាព​យុ​ត្តិ​ធ​ម៏​ដល់​ពូ​គាត់​ទេនោះ​ពូក​គាត់​នៅតែ​បន្តធ្វើ​ការតវ៉ា​រហូត​តាម​គ្រប់​រូបភាព​តាមតែ​អាចធ្វើ​ទៅបាន​ហើយ​ជំរើស​ចុងក្រោយ​និង​ធ្វើ​កូដកម្ម​អហឹ​ង្សា​ឈរ​នៅ​ក្រៅរបង​មន្ទីរពេទ្យ​មិន​ចូលធ្វើការ​នោះ​ដាច់ខាត​រហូតទល់​តែមាន​ដំណោះ​យុ​ត្តិ​ធ​ម៏​ជាក់លាក់​តាមផ្លូវ​ច្បាប់​ទើប​ពូកគេ​ចូលធ្វើការ​ជាធម្មតា​វិញ​។​DSC03035
.​គូរ​បញ្ជាក់​ផងដែរ​ថា​ពាក្យបណ្តឹង​ដែល​ក្រុមគ្រូពេទ្យ​ខាងលើ​ដាក់​ទៅ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​ក្រសួងសាមី​ដែល​តំរូវ​ឲ្យ​ធ្វើការ​ពិនិត្យ​និង​មាន​វិធានការ​តាមផ្លូវ​ច្បាប់​នូវ​កំហុស ឆ្គង​ដែល​លោក​សេង ណុង​ប្រធាន​មន្ទីរពេទ្យ​បាន​ប្រ​ព្រឹ​ត្ដ មាន ១-​អំពើពុករលួយ ៖ -​បើក​កង់​ទីន និង​កន្លែងផ្ញើកង់​ម៉ូតូ​ក្នុង​មន្ទីរពេទ្យ​ដោយ ពុំមាន​ការដេញថ្លៃ ដែលជា​មូលហេតុ ធ្វើឱ្យ​បាត់បង់​ចំណូល​ហិរញ្ញប្បទាន សម្រាប់​មន្ទីរពេទ្យ និង​ថវិកាជាតិ​ដែល សេវា​នេះ​កាលពី​លោក​ប្រធាន​មន្ទីរពេទ្យ​មុន​(​លោក​វេជ្ជបណ្ឌិត ចាន់ វិបុល​) គេ​បាន​ចំណូល​២.០០០.០០០​រៀល​ក្នុង​១​ខែ​។10002

បច្ចុប្បន្ននេះ​លោក សេង ណុង គ្រប់គ្រង មន្ទីរពេទ្យ​បាន​ចំនួន​២៦​ខែ​មកហើយ តែ ចំណូល​ពី​សេវា​នេះ​ត្រូវបាន​បាត់បង់​ទាំងស្រុង ។​កាប់​ដើមឈើ​ធំៗ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​ចំនួន​១៣​ដើម​ដែលមាន​អាយុ មិនតិចជាង​៥០​ឆ្នាំ​ហើយ​ដើម​នីមួយៗ​មាន​អង្កត់ផ្ចិត​ពី​១,២​ម៉ែត្រ​ទៅ​២​ម៉ែត្រ​និង​មាន​ត​ម្លែ​ក្នុង​មួយ​ដើមៗ​មិន​ក្រោម​២៥០០​ទៅ​៣០០០​ដុល្លា​នោះទេ​យកទៅ​ធ្វើជា​សម្បត្ដិ​ផ្ទាល់ខ្លួន​និង​បក្ខ​ពួកខ្លួន​មួយចំនួន​តូច​។​ចំណាយ​ថវិកា​ហិរញ្ញប្បទាន​ច្រើន​ហួសហេតុ​ទៅលើ​ការផ្គត់ផ្គង់​ម្ហូបអាហារ​សម្រាប់​បុគ្គលិក​យាម​ប្រចាំការ​ដោយ​គ្មាន​ការដេញថ្លៃ​ហើយ​គុណភាព​អាហារ​ទៀតសោត​មិន​ស័ក្ដិសម​នឹង​ញ​តម្លៃ​។​ទី​២-​បក្ខពួកនិយម​និង​គ្មាន​តម្លាភាពៈ -​អ្នកផ្គត់ផ្គង់់​ម្ហូបអាហារ​សម្រាប់​បុគ្គលិក យាម​ប្រចាំការ ឱសថ និង​សម្ភារ​បរិក្ខារ ពេទ្យ​ជាម​នុស្ស​តែ​ម្នាក់​ដែលជា​បក្ខពួក​របស់ខ្លួន ។​DSC03033
-​ចាត់តាំង​បុគ្គលិក​ទៅ​រៀន​បន្ថែម ឬ ទៅ​សិក្ខាសាលា​មិន​ត្រឹមត្រូវ​តាម​ជំនាញ​បច្ចេកទេស និង​ដោយ​អត្ដ​នោ​ម័ត​។​អនុញ្ញាត​ច្បាប់ឈប់​សម្រាក​ឱ្យ​បក្ខពួក​របស់ខ្លួន​មាន​រយៈពេល​យូរ​លើសពី​១​ខែ​។​ជុំវិញ​ការគ្រោង​ធ្វើ​កូដកម្ម​អហឹ​ង្សា​ឈរ​នៅ​ក្រៅរបង​មន្ទីរពេទ្យ​មិន​ចូលធ្វើការ​ពី​សំណាក់​វិ​ជ្ជ​បណ្ឌិត​និង​ក្រុមគ្រូពេទ្យ​ចំនូ​ន​៣៣​នាក់​ខាងលើនេះ​វា​ជា​បញ្ហារ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត​បើសិន​ជាមាន​បញ្ហារ​ដូចនេះ​មែន​ពីព្រោះ​អ្នកជំង្ងឺ​ជាច្រើន​ដែល​កំពង់មាន​វត្តមាន​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​(​ពេទ្យ​ចំការចេក​)​មិនដឹង​ទៅជា​យ៉ាង​នោះទេ​។​នេះ​ជា​ចំណុច​ដ៍​គ្រោះថ្នាក់​មួយ​ដែល​រដ្ឋមន្ត្រី​ក្រ​សូង​សុខា​គូរ​មាន​វិធាន​ឲ្យ​បានច្បាស់លាស់​ម្តង​ហើយ​ដើម្បី​សុវត្ថិភាព​ដល់​បង​ប្អូ​ន្រ​ជា​ពលរដ្ឋ​ដែល​កំពង់ស្នាក់នៅ​ព្យាបាល​ជំង្ងឺ​បើ​មិន​ដូចនេះ​ទេ​ច្បាស់​ជា​វី​វហើយ​៕ 10003