​អគ្គិភ័យ​ឆាបឆេះ​អគារ​ខុន​ដូ​ជា​ន់ទី​១១ ដែល​កំពុង​សាងសង់ នៅ​ខណ្ឌ​ជ្រោយចង្វា​ ​ ​អាគារ​ខុន​ដូ​ជា​ន់ទី​១១​កំពុង​សាងសង់​ថ្មី​យីហោ​បាលី Hotel នៅតាម​ផ្លូវ​កែវ​ចិន្តា

0

សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ ​ហេតុការណ៍​នេះ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២​និង​៣៥​នាទី​រសៀល ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នា​២០១៥ ភ្លាមៗ​នោះ​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​ជាច្រើន​គ្រឿង បាន​ចេញមក​អន្តរាគមន៍​ពន្លត់​បាញ់​ទឹក​ពន្លត់  ​តែមាន​ការពិបាក​ក្នុងការ​អន្តរាគមន៍​ព​ន្ល​ត់​ដោយសារ​ទីតាំង​ដែល​ឆេះ​ស្ថិតនៅលើ​អគារ​ខ្ពស់ ។​\4
​ ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា អគារ​ខាងលើនេះ​មាន​គម្រោង​សាងសង់​រហូតដល់​២០​ជាន់ តែ​ពេលនេះ​ទើប​សង់​បាន​១១​ជាន់​ក៏​កើតមាន​អគ្គិភ័យ​តែម្តង​។​
​ ​បើតាម​សម្តី​របស់លោក ព្រហ្ម យ៉​ន នាយការិយាល័យ​ពន្លត់ និង​បង្កា​គ្រោះ​អគ្គិភ័យ​បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ​យើង​ប្រើប្រាស់​រថយន្ត​អស់​ចំនួន​អស់​១៤​គ្រឿង និង​រថយន្ត​របស់​ម​ជ្ឈ​មណ្ឌល​កោះ​ពេជ្រ​មួយគ្រឿង ទើប​រលត់ទៅវិញ​

3នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​។ ចំណែក​មូលហេតុ​ដែល​ប​ណ្តា​ល​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើង​លោក​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ឡើង​ថា ដោយសារតែ​កម្មករ​ចោល​កន្ទុយបារី​នៅ​កន្លែងកើតហេតុ​។​2
​ ​បើតាម​កម្មករ​ដែល​ធ្វើការ​នៅលើ​អគារ​នោះបាន​ឱ្យដឹងថា មុនពេល​កើតហេតុ​វេលា​ម៉ោង​១១​ព្រឹក កម្មករ​បានចេញ​ពី​ធ្វើការ​អស់ ។ លុះដល់​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ពេល​កម្មករ​ឡើងទៅ​ធ្វើការ​វិញ​ស្រាប់តែ​ឃើញ​ភ្លើង​កំពុង​ឆាបឆេះ​ជ័រ និង​កម្ទេច​ឈើ ដែល​គេ​សង្ស័យថា អាច​បណ្តាលមកពី​កន្ទុយបារី​ដែល​កម្ម​ករជក់ ហើយ​បោះចោល​នៅលើ​អគារ​នោះ ៕ 1