មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន​គំរាម​បិទ​ការតាំង​ពិ​ព័រ​ថៃ​ព្រោះ​ដុត​ថ្ងៃ​កំណត់​តែ​ដោយមាន​ប្រាក់​ទឹកតែ​ក៍​បន្ត​រហូតដល់​ថ្ងៃទី​១០​កុម្ភៈ​

0


​ ​ខេត្ត​ប៉ៃលិន ៖ ក្រោយពី​អាជីវករ​ខ្មែរ​ជាង​៣០​នាក់ ប្រកបមុខរបរ​លក់​ដូរ​នៅក្នុង​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី បាននាំគ្នា​ដើរទៅ​តវ៉ា​នៅមុខ​សាលាខេត្ត​ប៉ៃលិន ដើម្បី​ប្រឆាំងនឹង​ការ​តាំ ង​ពិព័រណ៍​ថៃ រហូតមកដល់​រសៀល​ថ្ងៃទី​០៧ កុម្ភៈ ២០១៥ លេចឮ​ព័ត៌មាន​ថា ខាង​មន្ទីរ​ពា ណិ​ជ្ជ​កម្ម​ខេត្ត មាន​គម្រោង​បិទ​ការតាំងពិព័រណ៍​នេះ នៅ​ថ្ងៃទី​០៨ ខែកុម្ភ ។download

តែដោយសារ​មាន​កិច្ចសន្យា​រយះពេល​៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​០២ ដល់​ថ្ងៃទី​៧​កុម្ភៈ តែ​កិច្ចសន្យា​ក្រៅផ្លូវការ​មួយទៀត​គឺ​រហូតដល់​ថ្ងៃទី​១០ ទើប​ចប់​លុះដល់​ថ្ងៃទី​៧​ខែកុម្ភៈ​នេះ​ប្រធាន​មន្ទីរ​ពានិជ្ជកម្ម​បានឱ្យ​មន្ត្រីក្រោមឱវាត​ទៅប្រាប់​ប​ញ្ច​ប់​ការដាក់​តាំងពិព័រណ៍​នេះ​ដោយ​លើក​ហេតុ​ផង​ផុត​កិច្ចសន្យា​។​តែ​ការបញ្ឈប់​នេះ​ត្រូវបាន​ស្ងាត់​ទៅវិញ​ដោយ មាន​តំណាង​ក្រុមហ៊ុន​ថៃ​ធ្វើការ​សម្របសម្រួល​ស្ងាត់ៗ ទើប​ការតាំងពិព័រណ៍​អាច​ដំណើរការ​រហូតដល់​ថ្ងៃទី​១០​តើ​ប​ចប់​។
​ ​សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល​ថ្ងៃទី​០២ កុម្ភៈ កន្លងទៅ ក្រុមអាជីវករ​ខ្មែរ ប្រមាណ​ជាង​៣០​នាក់ បាននាំគ្នា​ដើរទៅ​តវ៉ា​នៅមុខ​សាលាខេត្ត​ប៉ៃលិន ស្ថិតនៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ដើម្បី​ទាមទារ​មិនឱ្យ​អាជ្ញាធរខេត្ត​អនុញ្ញាតិ​ឱ្យ​ថៃ​ចូលមក​ធ្វើការ​តាំងពិព័រណ៍​ញឹកញាប់​ពេក ព្រោះ​នៅ​ចុងឆ្នាំ​២០១៤ មានការ​តាំងពិព័រណ៍​ម្តងមកហើយ រហូតដល់​ដើម ខែមករា ២០១៥ មានការ​តាំងពិព័រណ៍​១​ទៀត លុះដល់​ខែកុម្ភៈ​នេះ ស្រាប់តែ​មានការ​តាំងពិព័រណ៍​រហូតដល់​ជិត​កន្លះ​ខែ​ឯណោះ ស្ថិតនៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។download (2)
​ ​ប្រភព​បានឱ្យដឹងថា ភាគី​ថៃ​ចុះមក​ធ្វើ​កុងត្រា​តាំងពិព័រណ៍​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន​តែ​រយៈពេល​៦​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​មិនដឹង​ជា​ស៊ី​ស​ស៊ូ​ស​គ្នា​ជាមួយ​មន្ទីរ​ពាក់ព័ន្ធ យ៉ាងណា បានជា​អាច​បន្ត​រហូតដល់​១០​ថ្ងៃ​ឯណោះ ។ ប្រភព​ដដែល​បាន​បន្តទៀតថា ម្យ៉ា ង​វិញទៀត ខាង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត មាន​គម្រោង​បិទ​ការតាំងពិព័រណ៍​នៅ​ពាក់កណ្តាល​ទីនេះ គេ​ដាក់​ការសង្ស័យថា ប្រហែលជា​ចែក​លុយកាក់​គ្នា​មិន​ស្មើ​ទេ​ដឹង បានជា​ដេក​មិន​សុខ​បក់​មិន​ល្ហើយ​ចង់​ផ្អាក​ការតាំងពិព័រណ៍​បំពាន​នឹង​កិច្ចសន្យា​បែបនេះ ។
​ ​ប្រភពព័ត៌មាន​ពី​តំណាង​ឈ្មួញ​តាំងពិព័រណ៍​ថៃ​ម្នាក់ បាន​បង្ហើប​ឱ្យដឹងថា នៅ​ថ្ងៃទី​០៧ កុម្ភៈ ដែល​ខាង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន​បាន​ជូនដំណឹង​ថា នឹង​សុំឱ្យ​ផ្អាក​ការតាំងពិព័រណ៍​នៅ​ថ្ងៃទី​០៨ កុម្ភៈ ខាង​ក្រុមហ៊ុន​ថៃ​ពិតជា​មានការ​ព្រួយ​បា​ម្ភ​យ៉ាងខ្លាំង​ចំពោះ​ទំនាក់ទំនង​រវាង​ខេត្ត​ទាំងពីរ ក៏ដូចជា​ប្រទេស​ទាំងពីរ​ផងដែរ ។ ប៉ុន្តែ​ក្រោយមក​ខាង​លោក​បាន​ជួប​ជាមួយ​មន្ត្រី នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខ្មែរ​មួយចំនួន​ដើម្បី​ពិ​ភ្សា​គ្នា ដោយ​ធ្វើយ៉ាងណា​ឱ្យ​ពិធី​នេះ​បន្ត​រហូតដល់​ចប់​ចុង​ចប់​ដើម ។ ប្រភព​ដដែល​បាន​បន្តទៀតថា ការ​ចូលមក​ដាក់តាំង​ពិព័រណ៍​នេះ ខាង​ភាគី​ថៃ​បាន​បង់ប្រាក់​ជូន​ខាង​ខ្មែរ​រហូតដល់​២​សែន​បាត (​ប្រាក់​ថៃ​) ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ថៃ​អាច​យក​ទំនិញ​គ្រប់មុខ​ចូលមក​លក់ដូរ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទិញ​នៅក្នុង​កម្មវិធី​នេះ ។download (1)
​ ​ចំណែក​ពលរដ្ឋ​ខ្មែរ​មានការ​ប្រ​ត្តិ​កម្ម​រឿង​ទំនិញ​ថៃ​ដាក់​តំលៃ​ជា​លុយ​បាត តែបើ​ប្រជាពលរដ្ឋ​ខ្មែរ​អត់​មាន​លុយ​បាត​ឱ្យ​ជា​លុយ​ខ្មែរ​ខាង​អាជីវករ​ថៃ​គិត​ក្នុង​តំលៃ​ថ្លៃ​នៃ​អត្រា​ប្តូរប្រាក់​ខាងក្រៅ ដូចជា​៨០​បាត គិត​ជា​ប្រាក់​ខ្មែរ​វិញ​១២០០០​រឿ​ល​គឺ​តំលៃ​ខ្ពស់ ពលរដ្ឋ​សូមឱ្យ​អាជ្ញាធរ​គិតគូរ​ដល់​បញ្ហា​នេះ​ផង​។​
​ពាក់ព័ន្ធ​បញ្ហា​នេះ​លោក វ៉ាន់ ហួរ ប្រធានការិយាល័យ​អាជីវកម្ម នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​បានឱ្យដឹងថា​តាម​ការកំណត់​វា​ចប់​នៅ​ថ្ងៃទី​៨​កុម្ភៈ​តែ​ដោយមាន​ការសម្របសម្រួល​ពី​ភាគី​ទាំងសងខាង​ទើប​ឱ្យ​បន្ត​រហូតដល់​ថ្ងៃទី​១០​កុម្ភៈ​នេះ ចំណែក​រឿង​អ្វី​ទៀត​លោក​មិនបាន​ដឹង​ទេ​៕​