​ប្រធាន​មន្ទីរ​កសិកម្ម​ចុះ​ត្រួតពិនិត្យ​ការប្រមូល​ផល​ដំឡូង​មី ប្រភេទ​ពូជ​បង្កាត់​ថ្មី​ឈ្មោះ​៨៩ ដែល​សហគមន៍​នាំ​ពី​ប្រទេស​ថៃ​

0

​ ​ខេត្ត​ប៉ៃលិន ៖ កសិករ​ត្រូវ​ជ្រើស​ពូជ​ដំណាំ​ជា​ចម្បង មិនត្រូវ​ជ្រើសរើស​ពូជ​ដែល​គ្មាន​គុណ ភាព យើង​ត្រូវ​ដាំ និង​ថែទាំ​ជា​លក្ខណៈ​បច្ចេកទេស មិនត្រូវ​បណ្តោយ​ទៅតាម​ធម្មជាតិ​ឡើយ ក​សិ ករ​ត្រូវតែ​ទា​ញយ ក​បទពិសោធន៍​ពី​អ្នកមាន​បទពិសោធន៍​ក្នុង​ការដាំដុះ ឬ​មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម ដែល​ចុះ​ផ្សព្វផ្សាយ​ក្នុង​មូលដ្ឋាន ។b3
ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន លោក សាយ សុផាត បាន​ថ្លែង​ដូចនេះ​នៅក្នុង​ពិធី​ចុះ ត្រួតពិនិត្យ​កសិផល​របស់​កសិករ​គំរូ ដែល​បាន​ទទួលបាន​ទិន្នផល​ខ្ពស់ និង​ត្រួតពិនិត្យ​ពូជ​ដំឡូង​មី បង្កាត់​ថ្មី ដែលមាន​ឈ្មោះ​៨៩ របស់​ប្រទេស​ថៃ ដែល​កសិករ​មួយចំនួន​កំពុងតែ​ប្រមូល​ផល​នា ព្រឹក​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ នៅ​ចំណុច​ក្បាល​ឡាន ស្ថិតក្នុង​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​លោក អភិបាលរង​ស្រុក​សាលា​ក្រៅ ជំ​ទាប់​ទី​១ ឃុំ​ស្ទឹង​កាច់ ប្រធានការិយាល័យ​ផ្សព្វផ្សាយ​កសិកម្ម ប្រធាន និង​អនុប្រធាន​សហគម ន៍ ព្រមទាំង​កសិករ​ជាច្រើន​នាក់​បាន​ចូលរួម​នៅក្នុង​ពិធី នោះ​ផងដែរ ។b2
​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅ​ត្រួតពិនិត្យ​នេះ ដោយ​ដក​ដំឡូង​មី​យកទៅ​ថ្លឹង ដើម្បី​ប្រៀបធៀប​ពី​ទិន្នផល ពូជ​ដំឡូង​ដែល​បង្កាត់​ថ្មី​នេះ និង​ពូជ​ដំឡូង​ធម្មតា ទិន្នផល​ខុសគ្នា​ប៉ុន្មាន​តោន​ក្នុង​១​ហិកតា ។ ក្រោយពី​ក្រុមការងារ ធ្វើការ​ពិសោធន៍​រួច​ក៏​ទទួលស្គាល់​ដំឡូង​មី​បង្កាត់​ថ្មី​នេះ​គឺ​ពិត​ជាមាន​ទិន្នផល​ខ្ពស់ គួរឱ្យ​ចាប់អារម្មណ៍ គឺ​កើន​ទិន្នផល​ពី​ពូជ​ធម្មតា ទ្វេ​រដង ។ ជាក់ស្តែង​បន្ទាប់ ក្រុមការងារ​សាកល្បង​ដក​ដំឡូង​មី​ថ្លឹង​មើល​ក៏បាន​ដឹងថា ចម្ការ​ខាងលើនេះ​ទទួលបាន​ផល​ក្នុង​១​ហិ កតា ៥៨​តោន ។b1
​លោក​ប្រធាន​មន្ទីរ​ក៏បាន​ណែនាំ​ឱ្យ​កសិករ​ទាំងអស់​បែរមក​ជ្រើសរើស​ពូជ​បង្កាត់​ថ្មី​ដែលមាន ឈ្មោះ ៨៩​នេះ​វិញ ព្រោះ ទី​១. ធន់​នឹង​អាកាសធាតុ ទី​២.​ងាយស្រួល​ថែទាំ ទី​៣.​មើម​មាន​ទំហំ​ធំ ហើយ​វែង ពិសេស​ពូជ​នេះ​សម្បូរ​ម្សៅ​មាន​ទម្ងន់​ធ្ងន់​ថែមទៀត ធ្វើឱ្យ​កសិករ​លក់បាន​កម្រៃ​សមរម្យ បើទោះជា​ដំឡូង​ធ្លាក់​ថ្លៃ​ក៏ដោយ ។ ចំពោះ​តម្លៃ​ដំឡូង​មី​បច្ចុប្បន្ននេះ​កំពុងតែ​ធ្លាក់​ថ្លៃ គឺ​មកពី​ទីផ្សារ របស់​ប្រទេស​ថៃ​ធ្លាក់ចុះ​ដែរ ហើយ​លោក​នឹង​អាជ្ញាធរខេត្ត​កំពុងតែ​សម្របសម្រួល​នឹង​រក​វិធី​ដោះ ស្រាយ​បញ្ហា​កសិផល​របស់​កសិករ​នេះ​ផងដែរ ។
​ចំណែក​កសិករ​ម្នាក់ ឈ្មោះ អ៊ុក ទូច ជា​ម្ចាស់​ចម្ការ​ដែល​កំពុង​តែមាន​ពូជ​ដំឡូង​មី​បង្កាត់​ថ្មី នេះ លោក​បានឱ្យដឹងថា កាលពីមុន​លោក​ដាំ​ពូជ​ធម្មតា ក្នុង​១​ហិកតា ទទួលផល​បានត្រឹមតែ​២៥ ទៅ​៣០​តោន​ប៉ុណ្ណោះ ។ តែ​បច្ចុប្បន្ន​គាត់​ជ្រើសរើស​ពូជ​បង្កាត់​ថ្មី​ដែលមាន​ឈ្មោះ ៨៩​នេះ គាត់​អាច​ទទួលផល​បាន​ចាប់ពី​៥៥ ទៅ​៨០​តោន​ក្នុង​១​ហិកតា ហើយ​លោក​ក៏បាន​ប្រាប់​ពី​វិធី​ដាំដំឡូង​មី​តាមបែប​លក្ខ ណៈ​បច្ចេកទេស ដូចជា​ត្រូវ​ជ្រើសរើស​ពេលវេលា​នៃ​ការដាំ ហើយ​ពេល​ដាំ​ត្រូវ​ពូន​រង​ទំហំ​ពី​១​ម៉ែត្រ ទៅ ១.២​ម៉ែត្រ គម្លាត​ពីគ្នា​ពី​រង​មួយ​ទៅ​រង​មួយទៀត ចន្លោះ​ពី​១​ម៉ែត្រ​ទៅ​១.៣​ម៉ែត្រ និង​ដាំ​ពី​គុម្ព​មួ យ​ទៅ​គុម្ព​មួយ ចន្លោះ​០.៨ ទៅ​១​ម៉ែត្រ ។​
​កសិករ​ម្នាក់ទៀត ឈ្មោះ រស់ ខែម​រី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ដីក្រហម សង្កាត់ អូរ​តា​វ៉ៅ ក្រុងប៉ៃលិន គាត់​បានឱ្យដឹងថា ការដាំ​ដំឡូង​មីនេះ គឺ​ចំណាយ​អស់ប្រាក់​ប្រ​ហែ ល​១២០០​ដុល្លារ ក្នុង​១​ហិកតា លុះ​ពេល​ទទួលផល​ក្នុង​១​ហិកតា បើ​ពូជ​ធម្មតា បាន​៣០ តោន ប្រៀបធៀប​នឹង​តម្លៃ​បច្ចុប្បន្ន គឺ​បានត្រឹមតែ​រួចខ្លួន ឬ​ខាតដើម ។ តែបើ​ជ្រើសរើស​ពូ ជ​បង្កាត់​ថ្មី​នេះ គឺ​គាត់​អាច​ចំណេញ​ក្នុង​១​ហិកតា​ជាង​១​ពាន់​ដុល្លារ ។ ដូច្នេះ​ពូជ​បង្កាត់​ថ្មី​នេះ គាត់​ទទួលស្គាល់ថា បាន​ផល​ខ្ពស់​គួរឱ្យ​ចាប់អារម្មណ៍​មែន ។​
​ចំណែក​ក្រុមការងារ​និង​កសិករ ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​នោះ ក៏​មានការ​ភ្ញាក់ ផ្អើល​និង​កោតសរសើរ​ដល់​ពូជ​ដំ​ឡូ​មី​ដែល​បង្កាត់​ថ្មី របស់​ប្រទេស​ថៃ​ដែលមាន​ឈ្មោះថា​៨៩​នេះ ពួកគាត់​នឹង​នាំគ្នា​បែរ​មករក​ពូជ​បង្កាត់​ថ្មី​នេះ មក​ដាំ​ដើម្បី​ផ្លាស់ប្តូរ​ជីវភាព​របស់​ពួក គាត់​ឱ្យមាន​ភាពប្រសើរឡើង ៕