​ឆេះ​ចំការ​ស្វាយ​ឆ្លង​ជិត​ដល់​លំនៅដ្ឋាន​ដោយសារ​មាន​អ្នក​ដុត​សំរាម​

0

> បាត់ដំបង​: ដើម​ស្វាយកែវ​ល្មៀត​មួយ​ចំការ​ដែលមាន​ប្រមាណ​ជាង​50​ដើម​នៅត្រង់ចំនុច​ភូមិ​ដំណាក់​ហ្លួង​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ត្រូវបាន​អណ្តាតភ្លើង​ឆាបឆេះ​កាលពី​ថ្ងៃទី​10-2-15​វេលា​ម៉ោង​10,30​នាទី​
> ព្រឹក បន្ទាប់ពី​មាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ប្រមូល​សំរាម​នៅក្នុង​ដី​របស់ខ្លួន​ដែល​នៅជាប់​របង​គ្នា​ហើយ​ដុត ក៏ត្រូវ​បាន​កំទេច​ផ្កាភ្លើង​ហោះ​បុ​ើ​ង​តាម​ខ្យល់​ឆេះ​រាល​តែម្តង ។​image
> អ៊ុំ​ស្រី គី ហឿង អាយុ​66​ឆ្នាំ រស់នៅ​ក្បែ​ចំនុចកើតហេតុ និង​ជា​អ្នក​នៅ​មើលថែទាំ​ដីចំការ​
> អោយ​កូន ចៅ​របស់គាត់​បាន​រៀបរាប់ថា នៅ​មុនពេល​កើតហេតុ​ដោយសារតែ​នៅ​ជុំវិញ​មាត់​ស្រះ​ទឹក របស់គាត់​មាន​ស្មៅ និង​សំរាម​ច្រើនពេក​គាត់​ក៏បាន​ធ្វើការ​ជំ​រះ​និង​បោសសំអាត​រួច​ក៏បាន​ដុតចោលនៅពេលនោះ​គាត់​បានឃើញ​ច្បាស់​នឹង​ភ្នែក​គឺមាន​កំទេច​ភ្លើង​មួយ​ដុំ​បាន​បុ​ើ​ង​តាម​ខ្យល់​ឆ្លង​របង​ចូលទៅ​លើដី​របស់លោក ម៉ាច គឹម​ឆាយ ដែល​អតីត​ជា​ប្រធាន​ភូមិបាល​ក្រុង ។ ឃើញ​សភាព​មិន​ស្រួល​គាត់​ក៏បាន​រត់​ទៅយក​ធុង​ទឹក​មក​ជះ​ដើម្បី​ពន្លត់​ប៉ុន្តែ​ដោយសារតែ​អំណាច​នៃ​កំលាំង​ខ្យល់​បានធ្វើ​អោយ​អណ្តាតភ្លើង​ចាប់ផ្តើម​ឆាបឆេះ​កាន់តែខ្លាំង ហើយ​រាលដាល​យ៉ាង​ឆាប់រហ័ស គាត់​ក៏បាន​ទូរស័ព្ទ​ទៅប្រាប់​កូន​ដើម្បី​មកជួយ​អន្តរាគមន៍ ជា​សំនាងល្អ​ដែល​ការ​វាយ​ពន្លត់​បាន​ទាន់ពេលវេលា​ខណ​:​ដែល​image (1)
> ភ្លើង​នេះ​បំរុង​នឹង​រាល​ឆ្លង​ចូលទៅក្នុង​ដី​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​មួយកន្លែង​ទៀតហើយ ។ដោយសារតែ​ផ្សែងភ្លើង​នៅតែ​ហុយ​តិចៗ​និង​ដោយ​ការមិន​ទុ​ច​ចិត្ត​ផង​នោះ​ភាគី​បង្ក​
> បាន​ទូរស័ព្ទ​ហៅ​អោយ​ក្រុម​បង្ការ ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​អោយ​ចុះទៅ​ជួយ អន្តរាគមន៍​ដោយ​ធ្វើ​ការបាញ់ទឹក​ពង្រាយ​ទៅតាម​ព្រំដី​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​អណ្តាតភ្លើង​។​ បើតាម​ការសន្និដ្ឋានរ​បស់​មជ្ឈដ្ឋាន​មួយចំនួន​ដែល​បាន​ទៅ​ឈរ​មើល​ហេតុ​ការ​នេះ​បាន​និយាយថា ក្នុងចំណោម​ដើម​ស្វាយកែវ​រមៀត​ប្រមាណ​ជាង​50​ដើម​នេះ​គឺ​ភាគច្រើន​

ត្រូវបាន​អណ្តាត​ភ្លើង​រោល​ស្លឹក និង​ឆេះ​ខ្លោច​គល់​អស់​ដូច្នេះ​ស្វាយ​មួយចំនួន​នេះ​ប្រហែលជា​មិនអាច​រស់​បានឡើយ​ជួន​ពេលដែល​ស្វាយ​កំពុង​ចេញ​ផ្កា​បំរុង​អោយ​ផល​ទៅហើយនោះ​បើ​ជនបង្ក​ត្រូវ​សង​គេ​ក៏​អស់​មិនតិច​ដែរ​គឺ​ក្នុង​មួយ​ដើម​200​ដុល្លារ​ប្រហែលជា​គេ​មិនទាន់​មើល​លុយ​ទេ​មើលទៅ ដូច្នេះ​ក្នុង​រដូវប្រាំង​បែបនេះ​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​ចំពោះ​ការដុត​សំរាម​ពាសវាល​ពាសកាល​ដោយ​ពុំបាន​ឈរ​ឃ្លាំមើល​អោយបាន​ម៉ត់ចត់​ទេនោះ​គឺ​វា​អាច​បង្ក​នូវ​អគ្គីភ័យ​កើតឡើង​បាន​យ៉ាង​ឆាប់រហ័ស ៕