​​ប្រា​រព​មហោស្រព​សិល្បៈ​យុវជន​ក្រោម​ប្រធានបទ​« យុវជន​ដើម្បី​វប្បធម៌​ជាតិ »

0

កំពង់ឆ្នាំង​៖​មហោស្រព​សិល្បៈ​យុវជន​ខេត្តកំពង់ឆ្នាំង ក្រោម​ប្រធានបទ​«​យុវជន​ដើម្បី​វប្បធម៌​ជាតិ​»​ក្នុង​គោលបំណង​ផ្តល់ឱកាស់​ដល់​យុវជន​ខ្មែរ ទទួលបាន​ការអប់រំ​បណ្តុះបណ្តាល​អំពី​ការសម្តែង​សិល្បៈ​អោយបាន​ត្រឹមត្រូវ តាម​ក្បូន​ខ្នាត​នៃលក្ខណៈ​វប្បធម៌​ជាតិ ស្របពេល​លំហូរ​វប្បធម៌​សាកលភាវូបនីយកម្ម​បរទេស​កំពុង​ជ្រៀ ត​ចូល​។​មហោស្រព​នេះ​បាន​ធ្វើឡើង​នៅក្នុង​សាលប្រជុំ​មន្ទីរ​នយោបាយ​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០ ១៥ រៀបចំ​ដោយ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត ដោយមាន​ការចូលរួម​របស់ ឯកឧត្តម អ៊ុក សុជាតិ រដ្ឋ​លេ ខា​ធិ​ការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​និង​សិស្ស​វិទ្យាល័យ​ជាច្រើនរូប​ទៀត​។​DSC01150
​ ​លោក អ៊ុន សំអុល អភិបាលរង​ខេត្តកំពង់ឆ្នាំង​ដែល​បាន​ចូលរួម​ក្នុង​មហោស្រព​សិល្បៈ​យុវជន​នេះ បាន​ថ្លែងអោយដឹងថា​៖​ការ​ប្រារ​ព​មហោស្រព​សិល្បៈ​យុវជន​ក្នុងថ្ងៃនេះ គឺ​ក្នុង​គោលបំណង និង​ទិសដៅ​ផិត​ល់​ឱកាស់​លើកទឹកចិត្ត​ដល់​យុវជន​ខ្មែរ​នី​ក្នុង​ប្រព​ន្ធ័​សិក្សា និង​ក្រៅ​ប្រព​ន្ធ័ អោយទទួល​បាន​នូវ​ការអប់រំ​បណ្តុះបណ្តាល​អំពី​ការសម្តែង​សិល្បៈ អោយបាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​នៃលក្ខណៈ​ជាតិ និង​លើកស្ទួយ​ថែរក្សា វប្បធម៌​ជាតិ អោយ​ស្ថិតស្ថេរ​គង់វង្ស នៅក្នុង​កាលៈទេសៈ វប្បធម៌​ជាតិ កំពុង​ប្រឈម​និង​នៃ​ការហូរចូល​វប្បធម៌​សាកលភាវូបនីយកម្ម ពី​បរទេស​បច្ចុប្បន្ននេះ​។​DSC01145
​ ​តាមរយៈ​មហោស្រព នេះ​ចង់អោយ​យុវជន​ខ្មែរ​មានការ​ពិចារណា​និង​មានគំនិត​ច្នៃប្រឌិត ចំពោះ​សា​លក​ភាវូបនីយកម្ម​ពេលនេះ ដើម្បីអោយ​យុវជន​ចូលរួម​អភិរក្ស​និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ និង​បង្ហាញអោយឃើញ​ផងដែរ​នូវ​ការអនុវត្តន៍​គោលដៅ​ថ្មី «​កម្ពុជា​ព្រះរាជាណាចក្រ​នៃ​វប្បធម៌​» ដែលជា​ចលករ​ជួយ​ជំរុញ​បន្ថែម​ការប្រើ​ប្រា ស់​សក្តានុពល​វប្បធម៌​ខ្មែរ ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។​
​ ​នៅក្នុង​មហោស្រព​នេះដែរ​យុវជន​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត និង​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​បាន​សម្តែង​របាំ តំណាងអោយ​ការ​ប្រមុខ​របរ​ធ្វើ​ស្រែចំការ ស្នូ​ន​ឆ្នាំង ធ្វើ​កញ្ជើ​ល្អី របស់​អ្នក​ខេត្តកំពង់ឆ្នាំង និង​ល្ខោននិយាយ​ខ្លី អប់រំ​ដល់​សិស្ស អោយ​លះបង់​ការដើរ​លេង​ពាលា​អាវាសែ ត្រូវខិតខំ​រៀន​សូត​ដើម្បី​អនាគត​របស់ខ្លួន​ដែលជា​សសរទ្រូង​របស់​ជាតិ​និង​ជា​ទំពាំង​ស្នង​ឬ​ស្សី ដែល​ធ្វើអោយ​អ្នកចូលរួម​មហោស្រព​ពេញចិត្ត​គ្រ​ប៉ៗ​គ្នា​។​DSC01170
​ ​លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​បានអោយដឹង​ដែរ​ថា​៖​របាំ និង​ល្ខោននិយាយ​អប់រំ​ខាងលើនេះ និង​ត្រូវ​អប់រំ​ហ្វឹកហាត់​បន្ថែម ដោយ​លោកគ្រូ អ្នកគ្រូ​សិល្បៈ​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត ដើម្បី​ត្រៀម​យកទៅ​ប្រឡង​នៅ​ថ្នាក់ជាតិ​ក្នុងពេល​ខាងមុខ​។​លោក​បាន​អោយដឹងទៀតថា​៖​ក្នុង​ឆ្នាំ​២០១៤​កន្លងមក ក្រុម​សិល្បៈ​អា​យ៉ៃ​រឿង​របស់​ខេត្តកំពង់ឆ្នាំង​បានទទួល​ជ័យលាភី​ឆ្នើម ក្នុងការ​ប្រកួត​សិល្បៈ​មហាជន​នៅ​ថ្នាក់​ភូមិភាគ​។​ដោយឡែក​សិល្បៈការិនី​ម្នាក់​ផ្នែក​ស្មូត​កំណាព្យ ក៏​ទទួលបាន​ជ័យលាភី​លេខ​១​ទូ​ទាំ​ប្រទេស​ពេល​ប្រឡង​មហោស្រព​ថ្នាក់ជាតិ នៅ​កោះ​ពេជ្រ​។​
​ ​ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​មានមតិ​សំណេះសំណាល​និង​ផ្តាំផ្ញើ​ថា​៖ ឯកឧត្តម សូម​កោតសរសើរ​ដោយស្មោះ​ចំពោះ​ការ​រាំ​របាំ​ជូនពរ ការសម្តែង​របាំ​ទាក់ទង​និង​ជីវភាព​រស់នៅ​របស់​អ្នក​ខេត្តកំពង់ឆ្នាំង និង​ការសម្តែង​ល្ខោននិយាយ​អប់រំ របស់​ក្មួយៗ​សិស្ស​វិទ្យាល័យ​ទាំង​២​។​ការសម្តែង​និង​រាំ​របាំ​នេះ​ពិតជា​គួរអោយ​ទាក់ទាញ​ណាស់ ទោះបី​មានការ​ខ្វះខាត​តិចតួច​ត្រូ​កែលំអរ​ក៏ដោយ តែ​អាច​ទទួលយកបាន​។​ឯកឧត្តម​សូមអោយ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ខិតខំ​បន្ថែមទៀត​ក្នុង​ការជួយ​ហ្វឹកហាត់​រៀនសូត្រ​ដល់​ក្មួយ​សិស្ស​វិទ្យាល័យ​ទាំង​២ អោយ​ក្លាយជា​អ្នកសិល្បៈ និង​អ្ន​ជាក​សម្តែង​ដ៏​ល្អ​ទៅ​អនាគត​។​ទន្ទឹមនេះ​ដែល​មន្ទីរ ត្រូវខិតខំ​ស្រាវជ្រាវ​រៀបចំ​ជួសជុល​រមណីយដ្ឋាន​វ​ប្ប​ធម៌​ប្រវត្តិសាស្ត្រ​ទាំងឡាយ​នៅក្នុង​ខេត្ត និង​បណ្តា​ស្នាដៃ​ឆ្នៃប្រឌិត​វត្ថុ​ប្រើប្រាស់​នានា ដែល​តំណាងអោយ​មរតក​វប្បធម៌​ជាតិ របស់​ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង​អោយ​យ​មាន​គុណភាព និង​សោភ័ណភាព ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​៕