​សមត្ថកិច្ច​ខណ្ឌទួលគោក​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​បក​រថយន្ត​បិទ​ស្គុ​ត​ខ្មៅ​

0

​ភ្នំពេញ​៖ សមត្ថកិច្ច​ចំរុះ​មាន​ប៉ូលិស​និង​កងរាជអាវុធហត្ថ​ដឹកនាំ​ដោយ​លោក​ប៉ាង លីដា​អភិបាលរង​ខណ្ឌទួលគោក​កាលពី​យប់​ម៉ោង​៩ ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៤​បាន​ចុះ​ឆែកឆេរ​និង​ត្រួតពិនិត្យ​អាវុធហត្ថ​ជាតិ​ផ្ទុះ រួមទាំង​បក​រថយន្ត​បិទ​ស្គុ​ត​ខ្មៅ​និង​ត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ​ស្រវឹង រួមទាំង​ម៉ូតូ​គ្មាន​ស្លាក​លេខ​និង​គ្មាន​កញ្ចក់ មិន​ពាក់មួក​សុវត្ថិភាព​ពេល​កំពុង​បើកបរ ។​2 (3).mp4_snapshot_00.09_[2015.02.11_14.33.07]
​ក្រោយពី​ត្រួ​ពិនិត្យ​ជាង​៣​ម៉ោង​នៅ​ចំណុច​មុខ​ហាង​ម៉ូតូ​ហុងដា តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង ក្នុង​សង្កាត់​បឹង​សាឡា ខណ្ឌទួលគោក សមត្ថកិច្ច​បានធ្វើការ​បក​រថយន្ត​បិទ​ស្គុ​ត​ខ្មៅ​ខំ​នួន​២​គ្រឿង​និង​ផាកពិន័យ​ក្នុង​១​គ្រឿង​ចំនួន​៥​ម៉ឺន​រៀល​ថែម​ទៀតផង ។​ជាមួយគ្នា​នោះ​សមត្ថកិច្ច​បាន​ផាក​ទៅលើ​អ្នកជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព គ្មាន​កញ្ចក់​ចំនួន​២១​គ្រឿង​និង​ពិន័យ​អ្នកបើកបរ​ម៉ូតូ​ដោយមាន​ជាតិ​ស្រវឹង​ចំនួន​ម្នាក់​ផងដែរ ។​2 (5).mp4_snapshot_00.03_[2015.02.11_14.33.40]
​លោក​ប៉ាង លីដា​អភិបាលរង​ខណ្ឌទួលគោក​បាន​បញ្ចាក់​ថា​ការចុះ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ខណ្ឌទួលគោក បានធ្វើ​ជាប្រចាំ ដើម្បី​ប្រយោជន៍​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ខណៈ​នៅក្នុង​មូលដ្ឋាន​កន្លងមក​កើត​បទល្មើស​ជាដើម ។​ជាមួយគ្នា​នោះ​លោក ក៏​សុំ​អំពាវនាវ​ទៅ​អ្នកបើកបរ​រថយន្ត​និង​ម៉ូតូ​សុំ​ឲ្យ​គោរព​ច្បាប់​ចរាចរ​ថែម​ទៀតផង ៕