​បុរស​ម្នាក់​ឡើង​ជិះ​រថយន្ត ពី​ផ្សារ​ពន្លៃ ខេត្តកំពង់ឆ្នាំង បំណង​ទៅ​ភ្នំពេញ តែ​ដល់​ស្រុក​កំពង់ត្រឡាច​ក៏​ធ្លាក់​ពីលើ​រថយន្ត ស្លាប់​នៅពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​

0

​ ​កាលពី​វេលា​ម៉ោងជាង​១​រសៀល ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៥ បុរស​ម្នាក់ បាន​សន្លប់​ស្តូកស្តឹង និង​បាន​ស្លាប់​នៅពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ​បង្អែក ស្រុក​ប្រតិបត្តិ​កំពង់ត្រឡាច បន្ទាប់ពី​បុរស​រូបនេះ បាន​ងោក​ធ្លាក់​ពីលើ​រថយន្ត ពេល​កំពុងធ្វើដំណើរ ។ ហេតុការណ៍​នេះ បានកើត​ឡើង នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ក្នុងភូមិ​អូ​រូង ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។​10991404_1569951903277069_8964383882571311173_n
​លោក ហ៊ុល វាសនា អធិការនគរបាល ស្រុក​កំពង់ត្រឡាច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មិនត្រូវ​បាន ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយសារ​ជនរងគ្រោះ សន្លប់​អត់​ដឹងខ្លួន រហូតដល់​វេលា​ម៉ោង​ប្រមាណ​ជាង​៤​រសៀល បុរស​រូបនេះ បាន​ស្លាប់​នៅ​នឹង​មន្ទីរពេទ្យបង្អែក ស្រុក​ប្រតិបត្តិ​ស្រុក​កំពង់ត្រឡាច ប៉ុន្តែ​ភិនភាគ​ជនរងគ្រោះ មាន​ភិនភាគ​ជា​ជនជាតិ​វៀតណាម ។
​លោក​បាន​ឲ្យ​ដឹង​ទៀ​ថា មុនដំបូង ជនរងគ្រោះ​បាន​ជិះ​រថយន្ត​មួយគ្រឿង ពី​ផ្សារ​ពន្លៃ ស្រុក​បរិបូរ​ណ៌ បំណង​ទៅ​រាជធានី​ភ្នំពេញ ។ លុះ​ពេល​ដល់​ចំណុចកើតហេតុ ស្រាប់តែ​ជនរងគ្រោះ បាន​ធ្លាក់​ពីលើ​រថយន្ត​បណ្តាលអោយ​រងរបួស​ធ្ងន់ រហូតដល់​សន្លប់​ស្តូកស្តឹង​តែម្តង និង​បាន​ស្លាប់ នៅពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។​10426252_1569951856610407_5948454862486715532_n
​ ​នៅពេលដែល​ជនរងគ្រោះ​ធ្លាក់​ពីលើ​រថយន្ត ម្ចាស់​រថយន្ត​បាន​ឈប់​ចុះ​មើល​មួយ​ភ្លែត​ដែរ ហើយ​បាន​ទ្បើង​រថយន្ត បើក​រត់គេច​តែម្តង តែ​ត្រូវ​កម្លាំង​នគរបាល ស្រុក​កំពង់ត្រឡាច ដេញតាម​ពីក្រោយ រហូតដល់​ទឹកដី​ខេត្តកណ្តាល ម្ចាស់​រថយន្ត បាន​ឈប់​រថយន្ត​ចោល ហើយ​រត់​គេចខ្លួនបាត់​តែម្តង ។​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ក៏បាន​ស្រាវជ្រាវ​រក​សាច់ញាតិ របស់​ជនរងគ្រោះ ដើម្បី​ប្រគល់​សព​ធ្វើបុណ្យ​តាម​ប្រពៃណី ៕10527561_1569951883277071_8353458726280099167_n 10988533_1569951823277077_6368368715110090056_n