នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកា​ល​ផ្ទេរ​ភារៈកិច្ច​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរ​ស​ក្កិ​មន្ត្រី​នគ​បាល នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប ១៣៥​រូប

0

​​ខេត្តសៀមរាបៈ ក្រោម​ការយកចិត្តទុកដាក់ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ ដល់​មន្ត្រី​ថ្នាក់ក្រោម ដែល​បាន ខិតខំ​បំរើកា​រងារ​អង្គភាព និង​ការពារ​សុខ​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ ទើប​បណ្តាល​ឲ្យ​មានការ ប្រកា​ល​ផ្ទេរ ភារៈកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរ​ស​ក្កិ

Image11ដល់​មន្ត្រីនគរបាល នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គស្នងការ​ង​នគរបាលជាតិ និង​ជា មេបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស ភូមិភាគ​ទី​៤ និង​ទី​៥ តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ។​Image14
​បន្ទាប់ពី​លោក សត ណា​ឌី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​សៀមរាប បាន​អាន​របាយការណ៍ ស្តីពី​ភូមិសាស្ត្រ និង​សកម្មភាព​អនុវត្ត​ការងារ​កន្លងមក​នៅ​ខេត្តសៀមរាប​រួចមក ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គស្នងការ​ង​នគរបាលជាតិ បាន​បំពាក់​ឋានន្តរ​ស​ក្កិ​ដល់​មន្ត្រីនគរបាល ចំ​នួ​១៣៥​រូប ក្នុងនោះ​មាន​ប្រកាស​តែងតាំង ស្នងការ​ង​១​រូប ទទួលបន្ទុក​ធនធាន​មនុស្ស និង​បំពាក់​ឋានន្តរ​ស​ក្កិ​ចាប់ពី វរៈសេនីយ៍ឯក ដល់​ព្រិន្ទបាលទោ ។ Image9
​លោក​វរៈសេនីយ៍ឯក ហ៊ូ វ៉ាន់​នី តំណាង​ឲ្យ​មន្ត្រី​នគរ​ជាតិ ដែល​ទើបតែ​និង​ប្រកាស​ផ្ទេរ​ភារៈកិច្ច តែងតាំង​មុខតំណែង បានធ្វើ​សេចក្តី​ប្តេជ្ញាចិត្ត​ប្តេជ្ញា​គោរព​និង​អនុវត្ត​និង​ស្មោះត្រង់​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​និង​យកចិត្តទុកដាក់ ទាំង​កំលាំងកាយ​ចិត្ត ដើម្បី​បំរើ​ផលប្រយោជន៍​ប្រជាជាតិ គោរព​និង​ប្រតិបត្តិ​យ៉ាង ម៉ឺងម៉ាត់​នូវ​ស​ច្ចះ​យុត្តិធម៌ ចំពោះ​ច្បាប់​បទ​បញ្ញា​តិ​និង​បទបញ្ជា​ផ្សេងៗ​របស់​ថ្នាក់ដឹកនាំ ប្តេជ្ញា​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​អង្គភាព​Image15ឲ្យ​បានល្អ​ប្រសើរ ប្តេជ្ញា​គោរព​នូវ​វិន័យ​លេខ​០០៦ របស់​កងកម្លាំង និង​ការអនុវត្ត​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​។​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គស្នងការ​ង​នគរបាលជាតិ បាន​មានប្រសាសន៍​ណែនាំ​និង​ផ្តាំផ្ញើរ ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប ទី​១ សុំ​ឲ្យ​ស្នងការ​យកចិត្តទុកដាក់​ទៅលើ មន្ត្រី​ដែល​ចូល​បំរើ​ក្នុង​ជួរ​កងកម្លាំង​យូរ​ឆ្នាំ​តែ​ត្រូវបាន តែ​ពុំ​បានទទួល​នូវ​ឋានន្តរ​ស​ក្កិ ដែលជា​ភាពអយុត្តិធម៌ ទី​២ ចំពោះ​តាម​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល កាត់បន្ថយ​ការយក​តំលៃ​សេវាកម្ម​សារ​ធារ​ណៈ​ពី​ប្រជាពលរដ្ឋ ដែលមាន​អត្រា​ខ្ពស់​ហួសហេតុ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ថ្នាំងថ្នាក់​ចិត្ត ពី​Image8សំណាក់​ប្រជាពលរដ្ឋ ដូចជា​សុំ​ផ្ទេរ​ទីលំនៅ សៀវភៅ​គ្រួសារ និង​លិខិត​ផ្សេ​រៗ ទី​៣ ចំពោះ​ករណី​ប៉ូលិស​ចរាចរណ៍ មិនត្រូវ​ផាកពិន័យ​ពី​ជនរងគ្រោះ ដែល​ត្រូវបាន​ទទួលរង​នូវ​ការខូចខាត​និង​សូម​ឲ្យ​ផាកពិន័យ​ចំពោះតែ​ជនបង្ករ​ហេតុដែល​បណ្តាល​ឲ្យ​បង្ករ​គ្រោះថ្នាក់​ចរាចរណ៍ ជា​ចុងក្រោយ​ឯកឧត្តម បាន​កោតសរសើរ​ចំពោះ​ស្ថាប័ន អ្នក​សារពត៌មាន ដែល បាន​ដើរតួរ​នាទី​សំខាន់​ក្នុងការ​បំពេញភារៈកិច្ច ខិតខំ​យក​ពត៌មាន​និង​ផ្សព្វផ្សាយ​ទាំង​ពត៌មាន​ជាតិ និង​សន្តិសុខ ព្រមទាំង​សកម្មភាព​ការងារ​របស់ កងកម្លាំង​និង​សូម​ផ្តាំផ្ញើរ​ឲ្យ​មន្ត្រី​ទាំងអស់ ខិតខំ​សិក្សា​រៀនសូត្រ គោរព​នូវ​បទបញ្ជាផ្ទៃក្នុង​របស់ អង្គភាព និង​គោរព​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព ។​
​ ​ដោយ ប៊ុន រដ្ឋា10407411_673179942808585_5659590195696171502_n 10987624_673179929475253_5843024860840011383_n

Image7 Image6 Image5 Image4 Image1 Image2