ម៉ូតូ​អត់​ពន្ធ​៤១​គ្រឿង​ត្រូវបាន​មន្ដ្រី​គយ​សាខា​ខេត្តកំពង់ធំ​ចាប់បាន​នៅ​ខាង​ស្រុក​ស្ទោង​

0

​កំពង់ធំ​=​មន្ដ្រី​គយ​សាខា​ខេត្តកំពង់ធំ​បាន​យក​ទីតាំង​សាលារៀន​បឋមសិក្សា​ព្រះ​នាង ស្ថិតនៅ​ក្នុងភូមិ​កំពង់ចិនត្បូង ឃុំ​កំពង់ចិនត្បូង និង​សាលា​វិទ្យាល័យ រស្មី​សោភ័ណ ស្ថិតនៅ​ក្នុងភូមិ​សាម​ក្អោ​ង ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ ធ្វើជា​ទីតាំង សំរាប់​ចាប់​ម៉ូតូ​អត់​ពន្ធ​បាន​ចំនួន ៤១​Image8

គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ប្រជា​ពល​រដ្ន និង​ម៉ួ​តូ​សិស្សសាលា ការចុះ​ចាប់​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ១១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥​។​
បើតាម​សំដី​លោក សុ​ត វិច្ចិការ នាយ​យក​វិទ្យាល័យ រស្មី​សោភ័ណ បានអោយដឹងថា កំលាំង​សមត្ថកិច្ច​ចូលរួម​ក្នុង​ការចុះ​ចាប់​នេះ​មាន កងរាជអាវុធហត្ថ នគរបាល និង​មន្ដ្រី​គយ ទៅ​ពី​ខេត្ត​ពុំមាន​កំលាំង​ខាង​ស្រុក​ស្ទោង​នោះទេ ហើយ​បាន​យក​ទីតាំង ខ្លោងទ្វា​ទី​២​នៃ​សាលារៀន​នេះ​ធ្វើជា​ទីតាំង​ចាប់ លុះ​ក្រោយមក​លោក​បាន​សំណូមពរ​អោយ​ដក់​កំលាំង​មក​ដាក់​នៅតាម​ផ្លូវ​ក្រៅ​សាលា​វិញ ទទឹង​និង​នោះ​យើង​បានឃើញ​ម៉ូតូ​ជាច្រើន​គ្រឿង​តា​ម៉ូត​ច្រើន​ម៉ាក តាម​សេរី សរុប ៤១​គ្រឿង​។​

Image9
​បើតាម​ប្រភព​ព​ត័​មាន​ពីរ​ប្រជា​ពល​រដ្ន បាន​រិះគន់ ខ្លាំងៗ​ចំពោះ​មន្ដ្រី​គយ​ដែល​បាន​អនុវត្តន៍​មិន​ប្រក្រតី ដោយ​ចាប់​តែ​ម៉ូតូ​ប្រជា​ពល​រដ្ន​ក្រីក្រ សិស្សសាលា តែបើ​ម៉ូតូ​ក្នុង​ហាង សុទ្ធតែ​អត់​ពន្ធ​ពុំដែល​ឃើញ​ចាប់បាន​មួយ​នោះទេ​ករណី​នេះហើយ​ដែល​ធ្វើ អោយ​ប្រជា​ពល​រដ្ន​មាន​ការយល់ច្រលំ ថ្នាំងថ្នាក់​ជាមួយ​រាជ​រដ្នា​ភិ​បាល​ដោយ​ពុំបាន​ដឹងថា​មន្ដ្រី​ថ្នាក់ក្រោម​អនុវត្តន៍​ច្បាប់ ខុស​ប្រក្រតី​បែបនេះ​ទេ ក្នុងនោះដែរ​គេ​តែង​ឃើញ​មន្ដ្រី​គយ​តែងតែ​អោយ​រថយន្ដ​ផ្សេងៗ​ដែល​ដឹកទំនិញ​សំពេង​សំពង​ចូល​បង់លុយ​ជា​ហូរហែរ​ដោយ​ពុំមាន​ការឆែកឆេរ ពិនិត្យ​ទំនិញ អត់​ច្បាប់ ឬ​មានច្បាប់ ខូចគុណភាព ឬ​មិន​ខូច​គុណ ភាព​នោះទេ នេះ​ជាដើម​ហេតុ​ធ្វើអោយ សុខភាព​ប្រជា​ពល​រដ្ន​ទូទៅ ជួប​និង​ជំងឺ​ជាច្រើន នាពេល​បច្ចុប្បន្ននេះ​។​

Image10
​លោក សារឹម សារ៉ាន អនុប្រធាន សាខាគយ​និង​រដ្ឋ​ករ​ខេត្តកំពង់ធំ បានអោយដឹងថា យើង​បានដាក់​កំលាំង​តែមួយ​ថ្ងៃ​ក្នុង​ការចុះ​ចាប់​នេះ​មាន​៣​ទីតាំងនៅ​ក្នុងស្រុក​ស្ទោង​នេះ ដោយមាន​ការសហការ ជាមួយ​អាជ្ញា​ធ័​រ ស្រុក និង​ខេត្ត ក្នុងការ​ចាប់​នេះ យើង​ត្រូវធ្វើ​តាមច្បាប់ គឺ​អោយ​ម្ចាស់​ម៉ូតូ​ចូលមក បង់ពន្ធ និង​ធ្វើការ​ផាកពិន័យ​បន្ថែម ទៅតាម​សេរី​ម៉ូតូ​ក្នុងនោះ​យើង​ក៏​ពិនិត្យមើល​លទ្ធភាព​របស់​ប្រជា​ពល​រដ្ន​ក្នុងការ​ផាក់ពិន័យ​ផងដែរ ទទឹម​និង​នោះ​យើង​និង​ធ្វើ​ការចាប់​បន្ដទៀត ដើម្បី​យក​ថវិការ​ទាំងនោះ​បង់​ជូន​រដ្ន ជៀសវាង​ការបាត់បង់​ចំណូល​របស់​រដ្ន ហើយ​ការដែល​ចុះ​ចាប់​នេះ​ពុំបាន​រាយការណ៍​ជូន​ថ្នាក់លើ​អោយ​បានដឹង​នោះទេ​ព្រោះ​ក្លាច​បែកការ ចាប់​មិនបាន​ច្រើន​។​

Image11
លោក សុក គឹម ហេន ប្រធាន សាខាគយ កំពង់ធំ ព្រះវិហារ បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ទៅ​និង​ការ​ចោត​ប្រកាន់ របស់​ប្រជា​ពល​រដ្ន​ដែលថា​ធ្វើ​បានតែ​ចំពោះ​ពល​រដ្ន​ក្រីក្រ តែ​ចំពោះ​ហាង​លក់​ម៉ូតូ​អត់​ពន្ធ​ធំៗ​ពុំដែល​ហ៊ាន​ធ្វើ​ម្ដងណា​ទេ​ព្រោះ​កាលដែល​ធ្វើ​កន្លងមក​តែងតែមាន​គេ​ចូលមក​អន្ដ​រគម ក្នុងនោះដែរ លោក​បាន​បញ្ចេញ​សំដី​ថា បើ​ចង់​ដក់​រូបគាត់​ចេញពី​ខេត្តកំពង់ធំ​ក៏​ដក់ ទៅ​បើ​ដក់​បាន​គាត់​ជប់លៀង ១០០​តុ ដែល​ខេត្តកំពង់ធំ​ពុំ​ធ្លាប់មាន សំដី​ទាំងនេះ​បានធ្វើអោយ ធ្វើអោយមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​អភិបាលខេត្ត​កំពង់ធំ ព្រមទាំង​ប្រព័ន្ធតុលាការ និង​អ្នក​ក​យក​ព​ត័​មាន​។​

Image7
លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង​ធំ​បាន​ប្រាប់​អោយដឹងថា មន្ដ្រី​គយ​ដែល​បាន​ចុះ​ចាប់​ម៉ូតូ​នេះ​ពុំបាន​ជូនដំណឹង​ដល់​លោក​មុន​នោះទេ​ហើយក៏​ពុំបាន​សហការ​ជាមួយ​ព្រះរាជអាជ្ញា​ដែរ​ការចុះ​ទៅនេះ​គឺ​ចុះ​ដោយ​ស្ងាត់ ។​
​ឯ​ឧ​ត្ត​ម​អ៊ុត សំអន​អភិបាលខេត្ត​កំពង់ធំ​បាន​មានប្រសាសន៍ថា​មន្ដ្រី​គយ​បាន​សុំ​ការសហការ​ជាមួយ​សាលា​ខេត្តហើយៗ​ខេត្ត​ក៏បាន​អនុញាតិ​អោយធ្វើ តែមាន​ការសោកស្ដាយ​ត្រង់​ថា​មន្ដ្រី​គយ​យើង​ធ្វើ​ការខុស​ប្រក្រតី ត្រង់​ថា​យក​សាលារៀន​ធ្វើជា​ទីតាំង​ចាប់ ធ្វើអោយ​ប្រជា​ពល​រដ្ន​ក៏ដូចជា​សិស្សសាលា​មានការ​ថ្នាំងថ្នាក់ និង​ភ្ញាក់ផ្អើល តែ​មកដល់ពេលនេះ​ត្រូវបាន​ផ្អាក់​បណ្ដោះអាសន្ន ដើម្បី​រក​វិធីសាស្ដ្រ​ណា​ដែល​ល្អ គ្មាន​ការ​ផ្ញា​ក់​ផ្អើល និង​មាន​ប្រសិទ្ធភាព ៕​ប៊ុន​រិទ្ធី​
Image14