​ផ្ទុះ​រឿង​ដីធ្លី​ប្រជាពលរដ្ឋ​ភូមិ​ដំណាក់​ខ្លុង​លើកគ្នា​មក​មន្ទីរ​សុរិយោដី​ខេត្ត​សុំ​ផ្ទៀងផ្ទាត់​សាលា​ប័ត្រ​ដីធ្លី​ចំនួន​១៩​ក្បាល​​ដី​ដែល​មន្ត្រី​ជំនាញ​ចេញ​ប​ណ្ណ័​ក្លែងក្លាយ​អោយមក​ជាន់គ្នា​និង​ត្រូវបាន​គេ​យក​លក់​អោយ​ក្រុមហ៊ុន​

0

​កំពង់ឆ្នាំង​៖​រឿង​ដីធ្លី​មួយ​បាន​ផ្ទុះឡើង​ដោយ​នៅក្នុង​មន្ទីរ​សុរិយោដី​ខេត្ត​កាលពី​ម៉ោង​២​រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៥ មាន​ប្រជាពលរដ្ឋ​មកពី​ភូមិ​ដំណាក់​ខ្លុង ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ចំនួន​១៩​នាក់​បាន​កាន់​សាលា​ក​ប័ត្រ​ព័ត៌មាន​ដីធ្លី​ចំនួន​១៩​ក្បាលដី​របស់​ពួកគាត់ មកសុំ​DSC01207

ផ្ទៀងផ្ទាត់​ជាមួយ​គល់បញ្ជី​របស់​សុ​រិ​យោ​ដី​ខេត្ត ក្រោយពី​ពួកគាត់​បានដឹងថា មាន​ជនខិលខូច​មាន​សា​លាក​ប័ត្រ​ដីធ្លី​ក្លែងក្លាយ​ស្រដៀង​គាត់​ជាន់​លេខ​ប័ណ្ណ​ដូចគ្នា ដែល​ចេញ​ដោយ​មន្ត្រី​សុរិយោដី​ខេត្ត យកទៅលក់​អោយ​ក្រុមហ៊ុន​ទិញ​ដី​មួយ​ឈ្មោះ​អង្គរ​ឥ​ន្ធូ​។​
​ ​លោក ឈឹម ម៉ុ​ល និង​លោក គុណ សុផល ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ដំណាក់​ខ្លុង ក្នុងចំណោម​ប្រ ជា​ពលរដ្ឋ​១៩​នាក់​ខាងលើ បាន​និយាយ​អោយដឹងថា​៖​ពួកគាត់​មាន​សាលា​ប័ត្រ​ដីធ្លី​ត្រឹមត្រូវ ចេញ​ដោយ​ក្រុម​និ​សិ​ត្ស​និង​មន្ត្រី​សុរិយោដី​ឈ្មោះ កុយ សារ៉ន និង គង់ សំ​អ៊ី​ម ដែល​នៅក្នុង​សាលា​ប័ត្រ​ដីធ្លី​ពួកគាត់ មាន​លេខ​ក្បាលដី​និង​ឈ្មោះ​អ្នក​ជាប់​ព្រុំដី​គ្នា​ច្បាស់លាស់​និង​ក្នុងពេល​វាស់វែង​ដី​ទាំងនេះ​កន្លងមក ពួកគាត់​បាន​ចុះទៅ​ច ង្អុ​ល​ដីធ្លី​របស់​ពួកគាត់​ដោយផ្ទាល់​ជាមួយ​ក្រុមការងារ​។​ដោយឡែក​សាលា​ប័ត្រ​ដីធ្លី​ក្លែងក្លាយ​វិញ​នោះ ព្រុំ​ប្រ​ទ ល់​ក្បាលដី​ជាប់​គ្នា​មានតែ​លេខ​ក្បាលដី​ពុំមាន​ឈ្មោះ​ម្ចាស់​ដី​ឡើយ និង​មាន​ចំណុច​សង្ស័យ​មួយចំនួនទៀត​។​ ​លោក ចិន សា​វន ជា​អនុ​ប្រធានភូមិ​ដំណាក់​ខ្លុង​ដែល​បានមក​ជាមួយ​DSC01203

ប្រជាពលរដ្ឋ​ទាំង​១៩​នាក់​ខាងលើនេះ បាន​និយាយ​អោយដឹងថា​៖​ដីធ្លី​ចំនួន​២២៤​ក្បាលដី​របស់​ប្រជាពលរដ្ឋ​ភូមិ​ដំណាក់​ខ្លុង​ត្រូវបាន​ក្រុម​និ​សិ​ត្ស​​និង​មន្ត្រី​ជំនាញ​សុរិយោដី​បាន​វាស់វែង និង​ចេញ​សាលា​ប័ត្រ​ព័ត៌មាន​អោយ​រួចហើយ​តាំងពី​ឆ្នាំ​២០១៣ មកដល់ពេលនេះ​មិនទាន់​ចេញ​ប្លង់​កម្ម​សិទ្ធ​អោយ​ទេ ព្រោះ​កន្លងមក​លោកនាយខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ប្តឹង​ជំទាស់​ថា​ដី​ទាំងនោះ​ជា​គំរប​ដីព្រៃ​របស់​រដ្ឋ​។​ប៉ុន្តែ​ឥឡូវនេះ​បែប​ជាមាន​អ្នកចេញ​ប​ណ្ណ័​ជាន់គ្នា​អោយ​អ្នកផ្សេង​កាន់​យកទៅលក់​អោយ​ក្រុមហ៊ុន​ទិញ​ដី​ទៅវិញ ដែល​រឿងនេះ​ពួកគាត់​សុំអោយ​សមត្ថកិច្ច​ស្រាវជ្រាវ​រកមុខ​មាត់​ជនខិលខូច​និង​បក្ខពួក​អោយឃើញ​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​​ ​នៅ​រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៥ តំណាង​ប្រជាពលរដ្ឋ​៥​នាក់​ក្នុង​១៩​នាក់​បានធ្វើ​លិខិត​ដាក់ជូន​​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្តកំពង់ឆ្នាំង ស្នើសុំ​ផ្ទៀងផ្ទាត់​និង​បញ្ចា​​ក់​ភាពត្រឹមត្រូវ​លើ​សាលា​ប័ត្រ​ដីធ្លី​ពួកគាត់ និង​សាលា​ប័ត្រ​ដីធ្លី​មួយទៀត​ស្រដៀង​គ្នា​ចេញ​ជាន់​លើ​លេខ​ក្បាលដី​ពួកគាត់ តើ​មួយណា​ត្រឹមត្រូវ​20150211_154453

មួយណា​ក្លែងក្លាយ​។​ប៉ុន្តែ​លទ្ធផល​ដែល​ទទួលបាន​មកវិញ គឺប្រធាន​មន្ទីរ​អត់​នៅ​
​ទៅ​ទស្សនៈ​កិច្ចការងារ​នៅ​ប្រទេស​វៀតណាម ចំណែក​លោក​អនុប្រធាន​មន្ទីរ​ផ្ទេរ​សិទ្ធ​ពី​ប្រធាន​ជាប់​ស្និបាត​នៅ​ខេត្ត ហើយ​លោក​ក៏​គ្មាន​សិទ្ធ​ដោះស្រាយ​រឿង​ដ៏​ធំ​នេះ​ទេ ទុក​សិទ្ធ​ជូន​លោក​ប្រធាន​មន្ទីរ​ដោះស្រាយ​ចុះ​។​​ ​ប្រជាពលរដ្ឋ​អោយដឹងទៀតថា​៖​សាលា​ប័ត្រ​ក្លែងក្លាយ​ដែល​ចេញ​ដូចនេះ​មាន​ច្រើន​ទៀត ដែល​អ្នក​កាន់​សាលា​ប័ត្រ​នេះ​មួយចំនួន​បាន​យកទៅលក់​អោយ​ក្រុមហ៊ុន​ទិញ​ដី​រួចហើយ និង​ទទួលបាន​ប្រាក់​កក់​ថ្លៃ​ដី​ពី​ក្រុមហ៊ុន​បាន​៧០%​ទៅហើយ ដែល​តម្លៃ​ដី​នៅ​តំបន់​នោះ​ថ្លៃ​ពី​៧០០​ទៅ​១០០០​ដុល្លា​ក្នុង​មួយ​ហិកតា​។​

20150211_154237
​ ​តំណាង​ក្រុមហ៊ុន​ទិញ​ដី​ម្នាក់​ដែល​មក​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី ក្នុង​ការសុំ​ផ្ទៀង​ផ្ទាល់​គល់​​បញ្ជី​សុរិយោដី​ខេត្ត​បាន​និយាយ​អោយដឹងថា​៖​ក្រុមហ៊ុន​គាត់​គឺជា​ជនរងគ្រោះ​និង​ជា​ជន​ទី​៣​ដែល​បាន​ទិញ​ដីធ្លី​​ពី​ជន​ទី​២ គាត់​ក៏​ចង់បាន​ការទិញ​ដីធ្លី​ទាំងនេះ​ដោយ​ស្របច្បាប់​ដែរ​។​ប៉ុន្តែ​ពេលនេះ​មិនទាន់​ដឹងថា អ្នកណា​ជា​ម្ចាស់​ដីធ្លី​ពិតប្រាកដ​នោះឡើយ ទាល់តែ​មន្ទីរ​សុរិយោដី​ខេត្ត​ធ្វើការ​ផ្ទៀងផ្ទាត់​និង​ធ្វើការ​ជូនដំណឹង​ជា​ផ្លូវការ​មកវិញ​សិន​ទើប​ដឹង​ច្បាស់​។​ចំណែក​គាត់​តំណាង​ក្រុមហ៊ុន​ទិញ​ដី​អស់​រាប់ម៉ឺន​ដុល្លា​ទៅហើយ ក៏​មិន​លើកលែង​អោយ​អ្នក​ដែល​យក​សាលា​ប័ត្រ​ដីធ្លី​ក្លែងក្លាយ​មក​លក់​អោយ​គាត់​ដែរ​៕ កំពង់ឆ្នាំង​,​ថ្ងៃទី​១២.០២.១៥ (​DSC01212
​ ​