​យុវជន​ម្នាក់​ត្រូវ​រថយន្ត​ច្នៃ​សង្កត់​ស្លាប់ ខណៈ​កំពុង​ដោះ​ប្តូ​រកង់​

0

​ ​ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង បន្ទាប់ពី​ដោះ​ប្តូរ​កង់​រថយន្ត​ច្នៃ​ខ្វះ​ប​ច្ចេ ក ទេស ហើយ​ត្រូវ​រថយន្ត​នោះ​ផ្អៀង​ក្រឡាប់​សង្កត់​ចំក្បាល​ខ្ទប់​ទៅនឹង​ដី ត្រូវបាន​អ្នកជិតខាង​ឃើញ​ក៏​នាំ គ្នា​គាស់​រថយន្ត​ដើម្បី​ជួយសង្គ្រោះ​ដែរ តែ​យុវជន​នោះ​ត្រូវបាន​ទៅហើយ download
​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១​និង​៤០​នាទី​ថ្ងៃទី​១០ ខែកុម្ភៈ កន្លងទៅ នៅ​ចំ ណុ​ច​ខាងក្រោយ​ផ្សារ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។
​ ​ប្រភពព័ត៌មាន​ពីសា​ក្សី​ឃើញ​ហេតុការណ៍​បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ហេង សៀង​ហួរ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​រស់នៅ​ខេត្តព្រៃវែង ជា​អ្នកបើកបរ​រថយន្ត​ច្នៃ​ដឹក​មើមដំឡូង​ឱ្យ​ថៅកែ​ម្នាក់ ឈ្មោះ យាយ​និ​ច ។ សាក្សី​បាន​បន្តទៀតថា មុនពេល កើតហេតុ ជនរងគ្រោះ​បាន​ទៅ​មើល​រថយន្ត​ច្នៃ ស្រាប់​ឃើញ​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង​បែក ក៏​យកស ម្ភា​រៈ​ដើម្បី​មក​ប្តូ​រកង់ កំពុងតែ​ដូ​យ ហើប​កង់​កង់​១​ចំហៀង ។ រំពេច​ក៏​ឃើញ​ជនរងគ្រោះ​រូបនេះ​លើក​ទូ រ​ស័ព្ទ​និយាយ​នៅក្បែរ​រថយន្ត​នោះ បន្ទាប់មក​ក៏​ឃើញ​រថយន្ត​នោះ​ផ្អៀង​ក្រឡាប់​ជនរងគ្រោះ​ខ្ទប់​ទៅនឹង ដី អ្នកជិតខាង​ក៏បាន​នាំគ្នា​មកជួយ​គាស់​ទាញ​ចេញ​ដែរ ក៏ប៉ុន្តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក បណ្តាល ឱ្យស្លាប់​បាត់បង់​ជីវិត​គួរឱ្យ​អាណោចអាធ័ម​តែម្តង ។download (3)
​ ​បន្ទាប់មក​សាច់ញាតិ​ក៏បាន​យកទៅ​កប់​នៅ​ខាងក្រោយ​ភូមិ ខាងលើ​បាន​មួយ​យប់ ដោយ​សាច់ញាតិ​នៅឯ​ស្រុក​មិន​អស់ចិត្ត​ដែល​មិនបាន​ធ្វើបុណ្យ​ក៏​នាំគ្នា​គាស់​សព ជួល​រថយន្ត​ដឹក​ពី​ខេត្ត​ប៉ៃលិន​ទៅធ្វើ​បុណ្យ​នៅឯ​ស្រុកកំណើត តាម​ប្រពៃណី នា​ថ្ងៃទី​១១​ខែកុម្ភៈ​នេះ ៕download (2)