កម្មករ​រោងចក្រ វ៉ាន់​ធី​ជ រី​វើ ថេ​ក​ស្ថា​យ​ធ្វើ​កូដកម្ម​មិន​ចូលធ្វើការ ពាក់ព័ន្ធ​ថៅកែ​ ​រោងចក្រ​បញ្ឈប់​តំណាង​កម្មករ​របស់​ម្នាក់​

0


​ ​កម្មករ កម្ម​ការ​នី រោងចក្រ វ៉ាន់​ធី​ជ រី​វើ ថេ​ក​ស្ថា​យ ចំនួន ៥០ នាក់ នា​ព្រឹក​ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៥ នេះ បាននាំគ្នា​ធ្វើ​កូដកម្ម​មិន​ចូលធ្វើការ ក្នុង​គោលបំណង​ទាមទារ​អោយ​ថៅកែ​រោងចក្រ​ទទួលយក​តំណាង​របស់ខ្លួន​ម្នាក់​ឈ្មោះ សុគន្ធ សុគន្ធា ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​ថ្មីៗ​នេះ អោយចូល​ធ្វើការ​វិញ ។20150212_090059
​ ​កម្មករ​ម្នាក់​ឈ្មោះ​សុធាវី ក្នុងចំណោម​កម្មក​រដែ​ល​ធ្វើការ​តវ៉ា​បាន​និយាយ​រៀបរាប់​ប្រាប់​សារព័ត៌មាន​កាសែត​ទូរទស្សន៍​ថា ការបញ្ឈប់​តំណាង​កម្មករ​ឈ្មោះ សុគន្ធ សុគន្ធា ពី​សំណាក់​ថៅកែ​រោងចក្រ វា​ជា​រឿង​មិន​ត្រឹមត្រូវ​នោះឡើយ ពីព្រោះថា តំណង​កម្មករ​រូបនេះ មិនបាន​ធ្វើ​អ្វី​ខុសពី​គោលការណ៍​របស់​ក្រុមហ៊ុន​ឡើយ​បែ​ទៅជា​ត្រូវគេ​ចោទប្រកាន់ថា ជា​មេក្លោង​បំផុសបំផុល​ដល់ក​ម្មក​រ​ជាហេតុ​ធ្វើអោយមាន​ភាពស្មុគស្មាញ​ដល់​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​ក៏បាន​យក​លេះ​បែបនេះ​ធ្វើការ​បញ្ឈប់​តំណាង​កម្មករ​នោះ​តែម្តងទៅ ដោយ​គោលដៅ​របស់​ក្រុមហ៊ុន​គឺមាន​បំណង​មិន​ចង់អោយមាន​តំណាង​កម្មករ ឬ សហជីព​ដឹកនាំ​កម្មករ​នៅក្នុង​រោងចក្រ​នោះឡើយ ។​

20150212_090055
​ ​តំណាង​កម្មករ​បានបញ្ជាក់​ទៀតថា គោលបំណង​របស់​ពួកគាត់​ដែល​មក​ធ្វើការ​តវ៉ា​នេះ​គ្មាន​ចង់​ទាមទារ​អ្វី​វែងឆ្ងាយ​នោះទេ គឺ​គោលបំណង​ចង់អោយ​តែ​ភាគី​រោងចក្រ​ទទួលយក​តំណាង​កម្មករ​ឈ្មោះ សុគន្ធ សុគន្ធា ចូលធ្វើការ​ដូចដើម​វិញ និង អោយ​ភាគី​ខាង​រោងចក្រ​គោរព​ច្បាប់​ការងារ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដូចជា ឈប់សំរាក​ថ្ងៃបុណ្យ​ប្រពៃណី​ខ្មែរ និង បុណ្យជាតិ​ផ្សេងៗ ពីព្រោះ​កន្លងមក​ថៅកែ​រោងចក្រ​ខាងលើនេះ មិនដែល​អនុ​ញ្ញា​តិ្ត​អោយ​កម្មករ​ឈប់សំរាក​នៅ​ថ្ងៃ​បុណ្យជាតិ​ដូចជា បុណ្យចំរើនព្រះជន្ម បុណ្យ​អ៊ុំ​ទូក បុណ្យ ៧ មករា ជាដើម គឺ​ថៅកែ​រោងចក្រ​តែងតែ​បង្ខំ​អោយ​កម្មករ ធ្វើការ​រហូត​មិនអោយ​សំរាក​ឡើយ ។​
​ ​ហើយ​ការតវ៉ា​នេះ ជា​លើក​ទី ២ ហើយ ប៉ុន្តែ​ថៅកែ​រោងចក្រ​ហាក់​មិនមាន​ដំណោះស្រាយ​អ្វី​ទាល់តែសោះ ។ ក្រុមកម្មករ​ទាំងអស់ បានធ្វើ​ការប្តេជ្ញាចិត្តថា ពួកគេ​នឹងធ្វើ​ការតវ៉ា​មិន​ចូលធ្វើការ​នោះឡើយ បើសិនជា​ភាគី​ខាង​រោងចក្រ​មិន​យល់ព្រម​នូវ​លក្ខខណ្ឌ​របស់​ពួកគេ​ខាងលើ ។20150212_090008
​ ​លោក យ៉ូ​វ ខេមរា​ប្រធាន​មន្ទី​ការងារ​ខេត្ត​ព្រះសីហនុ​បានធ្វើការ​បញ្ជាក់ថា​ពាក់ព័ន្ធ​ការតវ៉ា​របស់​ក្រុមកម្មករ​ចំនួន ២ ចំណុច ទី ១ គឺ​ទាមទារ​អោយ​ក្រុមហ៊ុន​រោងចក្រ​ទទួលយក​តំណាង​កម្មករ​ឈ្មោះ សុគន្ធ សុគន្ធា ចូលធ្វើការ​ដូចដើម​វិញ ។ ទី​២ ទាមទារ​អោយមាន​ការផ្សះផ្សារ ព្រមព្រៀងគ្នា​រវាង​ក្រុមហ៊ុន និង កម្មករ ពាក់ព័ន្ធ​ទៅនឹង​ច្បាប់​ការងារ​។ ទាំង​២​ចំណុច​ខាងលើនេះ រហូតមកដល់​ពេលនេះ ថ្វីត្បិតតែ​បានដាក់​ចូលទៅ​ដល់​ភាគី​ក្រុមហ៊ុន​រួចរាល់​ហើយក៏​ដោយ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន នៅ​មិនទាន់បាន​ធ្វើការ​ឆ្លើយតប​មកវិញ​នៅឡើយ​ទេ​។