គ្រឿងញៀន ឃាត់ខ្លួន​ជនបរទេស​ពីរ​នាក់ ពាក់ព័ន្ធ​ករណី​ជូ​ញ​ដូរ​និង​ជក់​គ្រឿងញៀន​​កម្លាំង​នគរបាល​

0

​ខេត្ដ​សៀមរាប​៖​កម្លាំង​នគរបាល​ប្រឆាំង​ការ​ជូ​ញ​ដូរ​គ្រឿងញៀន សហការ​ជាមួយ​នគរបាល​អន្ដរាគមន៍ នៃ​ស្នងការដ្ឋាន​ខេត្ដ​សៀមរាប បានធ្វើការ​តាមដាន​និង​ឆ្មក់​ឃាត់ខ្លួន បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ និង​បុរស​ជនជាតិ​អាលឺម៉ង់​ម្នាក់ បញ្ជូនទៅ​តុលាការ ខណៈ​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ជក់​នឹង​ជួញដូរ​គ្រឿងញៀន​នៅ​ម្ដុំ​ផ្សារ​រាត្រី យ៉ាង​អនាធិបតេយ្យ​។10993465_1702810106612226_8814767204229091128_n
​ហ​តុ​ការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ធ្វើឡើង​នៅវេលា​ម៉ោង ១០​យប់ ថ្ងៃទី​១០​ខែកុម្ភៈ ឆ្នាំ​២០១៥ នៅក្នុង​ភោជនីយដ្ឋាន យីហោ​(​អង្គរវត្ដ​បារ​)​ស្ថិត​ក្នុងភូមិ មណ្ឌល​១​សង្កាត់​ស្វាយដង្គុំ​ក្រុង​សៀមរាប​។​
​លោក វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ខេត្ដ​សៀមរាប បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១២​នេះ​ថា ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​មក​តុលាការ ដើម្បី​ចាត់ការ​បន្ដ​ក្នុងករណី ជក់​និង​ជូ​ញ​ដូរ​គ្រឿងញៀន ។ លោក​បន្ដថា ជនសង្ស័យ​ទី​១​មានឈ្មោះ​DANIEL HALLER ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​អាលឺម៉ង់ កាន់​លិខិតឆ្លងដែន C9TNW6 RT2 ផុតកំណត់​13-02-15 ស្នាក់​ផ្ទះសំណាក់​អង្គរ​វ័ន​ឌឺ ភូមិ​វិហារ​ចិន ក្នុង​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ចូល​តាម​ច្រក​ប៉ោយប៉ែត​។​ទី​២​ឈ្មោះ ROBINSON SCOT​ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ 210 737571​10978610_1702810159945554_5171603868424677822_n

ស្នាក់នៅ​ជាមួយគ្នា​។​លោក​បន្ថែមថា វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួមមាន​កញ្ឆា​ក្រៀម​ចំនួន​ពីរថង់​កន្លះ​ស្មើនឹង​១៧,៤​ក្រាម ម្សៅ​ពណ៌​ស​មួយកញ្ចប់​តូច ចានថ្ម​មួយ ម៉ាស៊ីនថតរូប​មួយគ្រឿង ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​មក​តុលាការ​ដើម្បី​ចាត់ការ​បន្ដ​តាមផ្លូវ​ច្បាប់​៕​