ខេត្តប៉ៃលិន ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាអ្នកបកប្រែឱ្យក្រុមហ៊ុនវៀតណាម ដែលរុក ត្បូងនៅក្រុងប៉ៃលិន ស្រវឹងស្រាជោគជាំជិះម៉ូតូឌុបគ្នាទៅលេងផ្ទះមិត្តភក្តិ ខណៈដល់ផ្លូវកោងកាច់ ចង្កូតមិនទាន់ ក៏ដួលបោកក្បាលទៅនឹងផ្លូវថ្នល់ រងរបួសធ្ងន់ ត្រូវសាច់ញាតិដឹកមកសង្គ្រោះនៅមន្ទី រពេទ្យបង្អែកខេត្តប៉ៃលិន តែត្រូវបានស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេក ។ ចំណែកបុរសម្នាក់ទៀត ដែលជិះពីក្រោយរងរបួសស្រាល ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៥នេះ នៅចំណុចចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត មាន ឈ្មោះ សោភ័ណ ហៅបារាំង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាអ្នកបកប្រែភាសាវៀតណាម របួសបែកក្បាលផ្នែកខាងក្រោយ រស់នៅខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅកន្លែងជីកយករ៉ែត្បូង នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន បើកបរម៉ូតូម៉ាកសង់កូរ៉េពណ៌ខៀវ អត់ស្លាកលេខ រងការខូ ចខាតយ៉ាងធ្ងន់ធ្ងរ ។ ចំណែកអ្នករួមដំណើរមាន ឈ្មោះ ឯក សាត ភេទប្រុស អាយុ៣០ឆ្នាំ របួសស្រាល មុខរបរកម្មករជីករ៉ែត្បូង រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ សមត្ថកិច្ចបានបន្តទៀតថា ជនរងគ្រោះទាំងពីរនាក់បើកបរក្នុងល្បឿនលឿន ស្ថិតនៅក្នុងស្ថានភា ពស្រវឹងជោគជាំ ហើយថែមទាំងគ្មានមួកសុវត្ថិភាពទៀតផង ទើបបណ្តាលឱ្យបាត់បង់ជីវិតដូច្នេះ។
ប្រភពពីសាច់ញាតិបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបបួលគ្នាផឹកស៊ី នៅកន្លែងធ្វើការ លុះពេលល្ងាច ស្រាប់តែមានបងប្អូនទូរស័ព្ទហៅឱ្យទៅផឹកស៊ីបន្តនៅផ្ទះមិត្តភក្តិ ឯ ស្រុកសាលាក្រៅ ពេលនោះជនរងគ្រោះនិងគូកនម្នាក់ទៀតក៏បានទាញម៉ូតូជិះទាំងភាពស្រវឹង ក្នុង ទិសដៅពីលិចទៅកើត ដោយល្បឿនយ៉ាងលឿន លុះផ្លូវកោងចាប់ហ្វ្រាំងមិនស៊ីក៏រេចង្កូតដួលបោ កក្បាលទៅនឹងថ្នល់រងរបួសផ្នែកខាងក្រោយធ្ងន់ធ្ងរ និងមានឈាមតាមត្រចៀក ហើយអ្នករួមដំណើររងរបួសស្រាលក៏បានទូរស័ព្ទហៅសាច់ញាតិឱ្យដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យ បង្អែកខេត្តប៉ៃលិន ។ តែជាអកុសលត្រូវបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យតែម្តង ។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានខាងក្រុមហ៊ុន និងសាច់ញាតិជួលរថយន្តដឹកយកទៅធ្វើ បុណ្យនៅឯស្រុកកំណើតក្នុងខេត្តស្វាយរៀងតាមប្រពៃណី ៕