​ជិៈ​ម៉ូតូ​ទៅបុក​កន្ទុយ​រ៉ឺម៉ក​ដឹក​ជ្រូក​ពីក្រោយ រងរបួស​៣​នាក់​ផ្អើ​រ​ជ្រូក​រត់​អស់​៤៥​ក្បាល​

0

​កំពង់ឆ្នាំង​៖​មនុស្ស​ប្រុស​ស្រី​៣​នាក់​បាន​ជិះ​ម៉ូតូ​បុក​រ៉ឺម៉ក​ដឹក​ជ្រូក​ពីក្រោយ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​១០ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​វត្ត​តា​កុល ក្នុងភូមិ​តា​កុល ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច រងរបួស​ទាំង​៣​នាក់ ។​ក្រោយ​កើតហេតុ​អ្នក​ដឹក​ជ្រូក​ភ័យ​ពេក ស្មានថា​ជនរងគ្រោះ​ស្លាប់​បាន​បើក​រត់​យក​រ៉ឺម៉ក​ម៉ូតូ​និង​ជ្រូក​ទៅ​លាក់ទុក​ក្នុងព្រៃ​ចោល​។​IMG-20150211-WA0005
​ ​លោក ហ៊ុន វាសនា អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​បាន​និយាយ​អោយដឹងថា​៖ មុនពេល​
​កើតហេតុ មាន​ម៉ូតូ​មួយគ្រឿង​ជិៈ​គ្នា​៣​នាក់ បាន​ទៅបុក​កន្ទុយ​រ៉ឺម៉ក​ដឹក​ជ្រូក​ពីក្រោយ បណ្តាលអោយ​ដួល​IMG-20150211-WA0006
​រ​ណូ​ក​រណែល​ពេញ​ថ្នល់ ពេលនោះ​អ្នកបើក​រ៉ឺម៉ក​ដឹក​ជ្រូក​បាន​ងាកក្រោយ​ឃើញ​បែប​នោះ​ភ័យ​ស្មានថាៈ​ជនរងគ្រោះ​ស្លាប់​បាន​បើក​រ៉ឺម៉ក​ដឹក​ជ្រូក​រហូតដល់​ស្ពាន​ពោធិ ហើយ​បាន​បត់​ចូល​ព្រៃ​លាក់​រ៉ឺម៉ក​ដឹក​ជ្រូក នៅ​ព្រុំប្រទល់​ស្រុក​កំពង់ត្រឡាច និង​ស្រុក​សាមគ្គី​មានជ័យ រួច​គេចខ្លួនបាត់​។​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កុ​ម្ភះ​នេះ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ និង​បាន​រាយ​ការ​ណ៏​ជូន​សមត្ថកិច្ច​និង​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​។​IMG-20150211-WA0004
​លោក​អធិការ​បាន​អោយដឹងទៀតថា​៖​ជនរងគ្រោះ​ទាំង​៣​នាក់ កំពុង​សម្រាក​នៅ​មណ្ឌល​សុខភាព​ស្រុក​កំពង់ត្រឡាច មាន​១. ឈ្មោះ ស៊ីម អុល​រ៉ាវី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ២.​ឈ្មោះ​ជា ម៉ាក់ អាយុ​៣០​ឆ្នាំ ភេទ​ប្រុស និង​៣. ឈ្មោះ ណា វី​តា ភេទ​ស្រី អាយុ​៩​ខែ ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​ច្រក​ល្មៀត ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច​។​IMG-20150211-WA0007
​ករណីនេះ​សមត្ថកិច្ច​បាន​អំពាវ​អោយ​ម្ចាស់​ជ្រូក​មក​ទទួលយក​ទៅវិញ ព្រោះ​អ្នក​ដែល​ជិៈ​ម៉ូតូ​បុក​រ៉ឺម៉ក​ពីក្រោយ​គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ ហើយ​នេះ​ជា​កំហុស​ខ្លួនឯង​ផង​ព្រោះ​ទៅបុក​គេ​ពីក្រោយ​មិនមែនជា​កំហុស​អ្នកបើក​រ៉ឺម៉ក​ម៉ូតូ​ដឹក​ជ្រូក​នោះទេ ចំណែក​សត្វ​ជ្រូក​នៅលើ​រ៉ឺម៉ក​ចំនួន​៤៥​ក្បាល​បាន​ងាប់​អស់​២​ក្បាល​ទៅហើយ​៕