​បុរស​ម្នាក់ ជិះ​ម៉ូតូ​ទាំង​ស្រវឹង ហើយ​បាន​បត់​ដោយ​មិន​ប្រើ​ស៊ីញ៉ូ ក៏ត្រូវ​ម៉ូតូ​គ្រឿង​ទៀត ដែល​ធ្វើដំណើរ​ពីក្រោយ

0

ភ្នំពេញ:បុក​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ទាំង​៣​នាក់ នៅ​ចំណុច​មុខ​វត្ត ជុំ​ពូ​វ័​ន្ត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​សង្កាត់​ចោមចៅ​​ ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា​មួយគ្រឿង ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោគ និង​ជិះ​បត់​មិន​ប្រើ​ភ្លើង​ស៊ីញ៉ូ​ក៏ត្រូវ​យុវជន​២​នាក់​ទៀត ជិះ​ម៉ូតូ​ស្មាស់​រ៉េ​វូ​មកពី​ក្រោយ​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ដូ​ល​ទៅ​និង​ថ្នល់ រងរបួស ធ្ងន់​ស្រាល​ទាំង​៣​នាក់ ។​​ ​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​វត្ត ជុំ​ពូ​វ័​ន្ត តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​1តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​មូ​យ​គ្រឿង ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BY-4290 ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោគជាំ បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ទាញ​ចង្កូត​បត់​ឆ្វេង ដោយ​មិន​ប្រើ​ភ្លើង​ស៊ីញ៉ូ ភ្លាមនោះ​ស្រាប់​តែមាន​យុវជន​២​នាក់ ជិះ​ម៉ូតូ​ម៉ាក ស្មាស់​រ៉េ​វូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1Z-1941 ដំណើរ​ស្រប​ទិស​គ្នា បាន​ជ្រុល​បុក​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​ទៅ​និង​ថ្នល់ រង​បួស​ធ្ងន់ និង ស្រាល​ទាំង​៣​នាក់​តែម្តងទៅ ។​2​ក្រោយពេល​កើតហេតុ ភាគី​ទាំងសងខាង បានធ្វើការ​សម្របសម្រួល​គ្នា ដោយ​ខាង​ម្ចាស់​ម៉ូតូ​ស្មាស់​រ៉េ​វូ ចេញថ្លៃ​ខូចខាត​ចំនួន​១២០​ដុល្លារ ទៅខាង​ម្ចាស់​ម៉ូតូ​វីវ៉ា ដើម្បី​ច​ញ្ច​ប់​រឿង​នៅ​កន្លែងកើតហេតុ​តែម្តង ព្រោះ​មិន​ចង់​រំខាន​ដល់​សមត្ថកិច្ច​នាំ​តែ​វែងឆ្ងាយ ៕3