​មន្ទីរ​វប្បធម៌​ខេត្ត​ហ្វឹកហាត់​របាំ​ប្រជាប្រិយ​តំណាង​ប្រជាកសិករ​ខេត្តកំពង់ឆ្នាំង​ត្រៀម​យក​ ​ទៅ​ប្រឡង​នៅក្នុង​មហោស្រព​សិល្បៈ​មហាជន​ក្រុងភ្នំពេញ​

0

​កំពង់ឆ្នាំង​៖​របាំ​បន្សល់​ពី​បូរាណ​ឈ្មោះ​« ចាក់​ចឺ​ង​លឺ​ងៗ » របស់​អ្នក​ស្រុកភូមិ​គ្រួស និង​ជា​របាំ​តំ ណា​ង​អោយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង ជា​អ្នក​ស្មូនឆ្នាំង ធ្វើ​កញ្ច្រែង កញ្ជើរ ល្អី ចង្អេរ ត្រូវបាន​លោកគ្រូ អ្នកគ្រូ មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង ជ្រើស​រើសយក​បង្រៀន និង​ហ្វឹកហាត់​ដល់​សិស្ស​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ដើម្បី​ត្រៀម​យកទៅ​ប្រឡង​ក្នុង​មហោស្រព​​សិល្បៈ​មហាជន​នៅក្នុង​ទីក្រុង​ភ្នំពេញ​នា​ថ្ងៃទី​២៣ ខែកុម្ភៈ ខាងមុខនេះ​។​DSC01328
​ ​លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​បាន​និយាយ​អោយដឹង​នៅ​ល្ងាច​
​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ​ថា​៖​ដើម្បី​អភិរក្ស​និង​លើកស្ទួយ​វប្បធម៌​របស់​ជាតិ សិល្បៈ​បូ​រា ណ​នៅតាម​ជម​បទ​ដែលមាន​អត្តសញ្ញាណ​ជាតិ និង​ដើម្បី​ចូលរួម​ប្រឡង​ក្នុង​មហោស្រព​សិល្បៈ​មហាជន​នៅក្នុង​ទីក្រុង​ភ្នំពេញ​នា​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៥​ខាងមុខនេះ​។​កន្លងមក​ក្រុ​ការងារ​​មន្ទីរ​បាននាំគ្នា​ចុះ​ស្រាវជ្រាវ​និង​សាកសួរ​ចាស់ៗ​ព្រឹទ្ធាចារ្យ​នៅតាម​មូលដ្ឋាន​ក្នុង​ខេត្ត និង​បានជ្រើសរើស​យក​ល្បែង​ប្រជាប្រិយ​មួយ​ឈ្មោះថា « ចាក់​ចឺ​ង​លឺ​ងៗ » របស់​អ្នក​ស្រុកភូមិ​គ្រួស ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ តាំងពី​បូរាណ​មក កែឆ្នៃ​ទៅជា​របាំ​ប្រពៃណី​វិញ ដែលជា​របាំ​តំណាងអោយ​ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង ជា​អ្នក​ស្មូនឆ្នាំង ធ្វើក​ញ្ច្រែ ង កញ្ជើរ ល្អី ចង្អេរ ។​ល​។DSC01324

មក​បង្ហាត់បង្រៀន​សិស្ស​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ដើម្បី​ត្រៀម​ចូលរួម​ប្រឡង​។​
​ ​លោកស្រី ប្រាក់ សា​កន អនុ​ប្រ​ធាប​មន្ទីរ និង​លោកគ្រូ អ្នកគ្រូ សិល្បៈ​នៃ​មន្ទីរ​វប្បធម៌​ខេត្ត​
​ដែល​កំពុង​ហ្វឹកហាត់​សិស្ស ច្រៀង​និង​រាំ​របាំ ចាក់​ចឺ​ង​លឺ​ងៗ បាន​និយាយ​អោយដឹងថា​៖​ក្រុម​របាំ​
​នេះ​បូក​ទាំង​អ្នករាំ អ្នក​ច្រៀង និង​អ្នក​លេងភ្លេង​ស​រុ​មាន​គ្នា​១៨​នាក់ និង​បានធ្វើការ​ហ្វឹកហាត់​ច្រៀង​រាំ​ជិត​២​ខែ​មកហើយ ដែល​ក្នុង​មួយ​សប្តាហ៍​ហាត់​បាន​២​ពេល និង​ក្នុង​១​ពេលៗ​ហាត់​បានតែ​២​ម៉ោង​ប៉ុណ្ណោះ មកដល់ពេលនេះ​សិស្ស​ចេះ​ចាំបាន​ប្រមាណ​៩០%​ហើយ​។DSC01320
​ ​លោក ឡា​ច ឈុនលី ជា​គ្រូសិល្បៈ​បាន​រៀន​រាប់​អោយដឹងថា​៖​របាំ​ប្រជាប្រិយ​នេះ​អម​ដោ​
​យ​ចម្រៀង​មួយ​បទ ដែល​ច្រៀង​លំនាំ​បទ​យីកេ​មាន​រយះពេល​៧​នាទី រៀបរាប់​អំពី​កិច្ចការងារ​របស់​ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង ខិតខំ​ធ្វើ​ការងារ​ប្រចាំថ្ងៃ​របស់ខ្លួន លើ​ស្ទួយ​ជីវភាព​គ្រួសារ​។​DSC01319
​ ​លោក សុខ ធួ​ក បាន​អំពាវនាវ​ផង​ដែល​សិស្សានុសិស្ស​ទាំងអស់​សូមអោយ​យកចិត្ត​ទុក ដាក់​ហ្វឹកហាត់​របាំ​ខាងលើនេះ​អោយអស់​សមត្ថភាព ដើម្បី​លើកស្ទួយ​របាំ​ដែលជា​កេរ្តិ៍មរតក​
​របស់​ដូនតា​ខេត្តកំពង់ឆ្នាំង និង​អភិរក្ស លើកស្ទួយ​សិល្បៈ​វប្បធម៌​របស់​ជាតិ​អោយបាន​គង់វង្ស​រហូត​តទៅ​។​ម្យ៉ាងទៀត​ដើម្បី​យកទៅ​ប្រកួត​ជែង​ក្នុង​មហោស្រព​សិល្បៈ​មហាជន​នៅក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ខាងមុខនេះ​អោយទទួល​បាន​ជ័យ​ជំ​នៈ​ជូន​ខេត្តកំពង់ឆ្នាំង​៕