គោ​ស៊ុំ សារឿ​ត​៖ ច្រកចេញចូល​តែមួយ​ក្រុង​សិរីសោភ័ណ និង​ក្រុង​ប៉ោយប៉ែត បម្រើសេវា​ជូន​ពលរដ្ឋ​មិនបាន​ល្អ មាន​ឥរិយាបថ​ល្អជា​មួយ​តែ​អ្នកមាន​លុយ មានអំណាច

0


​បន្ទាយ​មាន​ជ័​យៈ ឯកឧត្តម គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បានធ្វើការ​ស្តី​ប​ន្តោ​ស និង​រិះគន់​ធ្ងន់ៗ ទៅលើ​ការបំពេញ​កិច្ចការងារ​របស់​មន្ត្រី​ច្រកចេញចូល​តែមួយ​របស់​ក្រុង សិរីសោភ័ណ និង​ក្រុង​ប៉ោយប៉ែត​ថា បង្ក​ការ​ស្មុគស្មាញ ធ្វើការ​ងារ​មិន​ស៊ីសង្វាក់​គ្នា ដែលជា​ហេតុ​ធ្វើ​ឲ្យ​ការបំពេញ​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​មានការ​យឺតយ៉ាវ និង​បង្ក​ឲ្យ​ប៉ះពាល់​សតិ​អា​ម្មណ៍​របស់​ប្រជាពលរដ្ឋ និង​ធ្វើ​ឲ្យ​ពួកគាត់​កាន់តែ​ខ្វះ​ជំនឿ​ទុកចិត្ត​មកលើ​អង្គភាព​ច្រកចេញចូល​តែមួយ​របស់​ក្រុង​ទាំង​២​នេះ​។​10983412_1562337710680596_8288176077476836159_n

​ការបំពេញ​កិច្ចការងារ​របស់​មន្ត្រី​ច្រកចេញ​តែមួយ​បំពេញ​កិច្ចការងារ​មិន ស៊ីសង្វាក់​គ្នា​បែបនេះ ត្រូវបាន ឯកឧត្តម លើកឡើងថា ដោយសារតែ​ទំនាស់​រឿង​ផលប្រយោជន៍​។ បញ្ហា​ទាំងនេះ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​កាន់តែខ្លាំង​ឡើងៗ ពី​ភាព​អសកម្ម​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​មិនទាន់​ពេលវេលា​។​10868098_1562337614013939_6633193086227721845_n

​ការ​ថ្លែង​រិះគន់​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​ដែល​ឯកឧត្តម គោ​ស៊ុំ សារឿ​ត និង​ឯ​ឝ​ឧ​ត្ត​ម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រ​ធា​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​អង្គប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៤ និង​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​ឆ្នាំ​២០១៥​បន្ត កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅក្នុង​សាលប្រជុំ​សាកលវិទ្យាល័យ​មានជ័យ​។​10489701_768191703263527_6413495155670632252_n

​ទន្ទឹមគ្នា​នោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ថ្លែងថា បញ្ហា​ការផ្តល់សេវា​រដ្ឋបាល និង​សេវា​ធារ​ណៈ ទោះបី​មានការ​កែសម្រួល​អំពី​ថ្លៃ​សេវា​រដ្ឋបាល​មួយចំនួន​ក៏ដោយ ក៏ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​របស់​តាម​បណ្តា​មន្ទីរ អង្គភាព ក៏ដូចជា​តាម​មូលដ្ឋាន​មួយចំនួន​ពុំទាន់​ធ្វើ​បានល្អ​នៅឡើយ​។ ឥរិយាបថ​ក្នុងការ​បំពេញការងារ​របស់​មន្ត្រី​គ្រប់​ថ្នាក់ នៅ​មិនទាន់​រៀបចំ​ល្អ​ក្លាយទៅជា​អ្នកបម្រើ​ជូន​ប្រជាពលរដ្ឋ​ពុំទាន់​ពេញលេញ នៅឡើយ​។ ពោល គឺ​មិនទាន់មាន​ទម្លាប់​ឥរិយាបថ​ទន់ភ្លន់​ជាមួយ​ប្រជាពលរដ្ឋ គឺ​ធ្វើ​បានតែ​ជាមួយ​មន្ត្រី​ឋានន្តរស័ក្តិ​ខ្ពស់ និង​អ្នកជំនួញ​ធំ​តែប៉ុណ្ណោះ​។​1907458_768191653263532_6002165272406892648_n

​ឯកឧត្តម​បាន​បញ្ជាក់ថា ភាពខ្វះខាត​មួយចំនួន​កើតចេញពី​ភាពមិនស្មោះត្រង់ និង​ខ្វះ​វិជ្ជាជីវៈ ខ្វះ​សីលធម៌ ខ្វះ​ការទទួលខុសត្រូវ​រប​ស់​មន្ត្រី​មួយចំនួន​តូច​នៅតាម​លំដាប់ថ្នាក់​ត្រូវ ចាំបាច់​ទប់ស្កាត់ តម្រង់ទិស និង​កែលម្អ​ធ្វើឡើង តាមរយៈ​វិធានការ អប់រំ វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​