ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោធា​ឆ្នាំ​២០១៤​និង​លើក​ទិសដៅ​អនុវត្ត​ការងារ​យោធា​ឆ្នាំ​២០១៥​និង​បំពាក់​ឋា​ន្ត​រស​ក្កិ​

0

​កំពង់ធំ​. នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បើក​កិច្ចប្រជុំ​បូ​សរុប​លទ្ធផល​ការងារ​ដែល​បាន​អនុវត្ត​ការងារ​យោធា​ឆ្នាំ​២០១៤ និង​លើក​ទិសដៅ​ការងារ​យោធា​ឆ្នាំ​២០១៥ កាលពី​េ​សៀ​ល​ថ្ងៃទី ២០​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៥ ក្រោម​ការចូលរួម​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ ផា និង​ឯកឧត្តម សោម សុផាត អភិបាលរង​ខេត្តកំពង់ធំ ព្រមទាំង​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង កំពង់ធំ និង​នាយផ្នែក នាយការិយាល័យ ចូលរួម​។​DSCN2813

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ឡើង​អាន​របាយការណ៍​ស្តីពី​. ការងារ​យោធា​ចំណុះ​ឲ្យ​តំបន់សឹក​បាន​អនុវត្ត​ការងារ​សាងសង់​បន្ទាយ និង​ការបើក​វគ្គ​ហ្វឹកហ្វឺន យុទ្ធវិធី យុទ្ធសាស្ត្រ និង​ចេ​ត​សាស្ត្រ ដើម្បី​ពង្រឹង​នូវ​គុណភាព​យោធា ឲ្យ​ក្លាយជា​កំលាំង​ដ៏​រ៉ឹង​មាំ របស់​ជាតិ ក្នុងការ​ត្រៀម​ទទួល​បទបញ្ជារ​ពី​ថ្នាក់លើ ក្នុងនោះ​តំបន់​ប្រតិបត្តិកា​សឹក​រង​បាន​ចូលរួម សហការ​ជាមួយ​អាជ្ញាធរខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ ក្នុងការ​ចូលរួម​លុប​បំបាត់​ទប់ស្កាត់​រាល​បទល្មើស​នេសាទ និង​បទល្មើស​ព្រៃឈើ មិនតែប៉ុណ្ណោះ​តំបន់ សឹក​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​មនុស្ស​ធ​ម៍​ចុះជួយ​ប្រជាពលរដ្ឋ បាន​ទាន់ពេលវេលា​។​11004938_677357899057456_1795038033_n

​បន្ទាប់ពី​មេបញ្ជាការ​សឹក​រង​តាម​បណ្តា​ស្រុក​បាន​ឡើង​អាន​របាយការណ៍ និង​បទពិសោធន៍ និង​ច​ណុ​ច​ខ្លាំង​និង​ចំនុចខ្សោយ​រួចមក លោក ញូ​ង ធី​. មេ​បញ្ជ​កា​រង បាន​អាន​ទិសដៅ​អនុវត្ត​ឆ្នាំ​២០១៥ ដើម្បី​លើកកម្ពស់​ខិតខំ​ពង្រឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ហាម​ដាច់ខាត​មិន​ឲ្យ​មានការ​កាត់​ប្រាក់ខែ​របស់​កងកម្លាំង ចូលរួម​សហការ ជាមួយ​អាជ្ញាធរ​. ចូលរួម​បង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ ខិតខំ​កសាង​ខ្លួន​ឲ្យ​ក្លាយទៅជា​កងកម្លាំង​រប​ស់​ប្រជាពលរដ្ឋ ផ្សារភ្ជាប់​ជាមួយ​ប្រជាជន និង​សាមគ្គី​ក្នុង​អង្គភាព បង្កើន​ធនធានមនុស្ស ណែនាំ​អប់រំ​ដល់​កងកម្លាំង​ទាំង​យុទ្ធសាស្ត្រ និង​ចិត្តសាស្ត្រ គាំទ្រ​រា​រដ្ឋាភិបាល​ស្របច្បាប់ មិន​ជឿ​លើ​ការ​ញ៉ុះ​ញ​ង់​ឃោសនា ពី​បុគ្គល​ដែលមាន​បំណង់​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ចុះជួយ​ប្រជាពលរដ្ឋ​ដែល​ទទួលរង​នូវ​នូវ​គ្រោះមហន្តរាយ​គ្រប់បែបយ៉ាង​ក្នុងឱកាស​នៃ​ពិធី ក៏មាន​ការបំពាក់​ឋា​ន្ត​រស​ក្កិ និង​តែងតាំង​ដល់​នាយទាហាន​។​11005774_677357572390822_2100681412_n

​ឯកឧត្តម​. សោម សុផាត អភិបាលរង​ខេត្តកំពង់ធំ បាន​មានមតិ​កោត​សេ​សើរ​ចំពោះ​ការខិតខំ​ការងារ​យោធា និង​គោរព​តាម​បទបញ្ជា​បានល្អ​ប្រសើរ ក្នុងការ​សាងសង់​បន្ទា​យ​និង​កសាង កំលាំង​គុណភាព ់ការកសាង​កំលាំង ការអប់រំ​រៀន​សូទ្រ គឺមាន​សា​រះ​សំខាន់​ណាស់ ក្នុ​ការកសាង​អង្គភាព និង​ការខិតខំ​របស់​មេបញ្ជាកា​រ​តំបន់សឹក ក្នុងការ​គៀងគរ​រក​សម្បុរ​ជន ទើប​ធ្វើ​ឲ្យ​មាន​អាំ​គារ ផ្សេងៗ​កើតឡើង សូម​កោតសរសើរ​ចំពោះ​ភា​រះ​កិច្ចការពារ និង​ភា​រះ​កិច្ច​ចូលរួម​ក្នុងការ​បង្ក្រាប​បទល្មើស​ផ្សេងៗ​ដែល​តំបន់សឹក​មានការ​ចូល​រួមចំណែក​យ៉ាងច្រើន ក្នុងការ​គោរព​នូវ​គោល នយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព និង​សូម​ឲ្យ​ខិតខំ​ប្រឹងប្រែង​បន្តទៀត​ឲ្យ​ទទួលបាន​ជោគជ័យ គឺ​សម្រាប់​ខ្លួនឯង និង​សម្រាប់​អង្គភាព និង​ជាតិ​ទាំងមូល​របស់​យើង​។​DSCN2825

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ គង់ ផា​. មេ​បញ្ជ​កា​រង​ភូមិភាគ​ទី​៤ ទទួល​ទិស​កំពង់ធំ បាន​មានប្រសាសន៍​ផ្តាំផ្ញើរ​ដល់​មេបញ្ជាការ​និង​នាយទាហាន​ទាំងអស់ ពី​ព្រឹ​ត្ត​ការណ៍​បរទេស និង​សភាពការណ៍​នៅក្នុង​ប្រទេស​នាបច្ចុប្បន្ន ប្រមូលផ្តុំ​យកចិត្តទុកដាក់ បន្ត​ប្រមូលផ្តុំ​អង្គភាព គ្រឿងចក្រ បន្ត​ការទំនាក់ទំនង ទប់ស្កាត់​រាល់​បទល្មើស បន្ត​ការដោះស្រាយ​ជូន​គ្រួសារ​យុវជន​ពលី និង​គ្រប់គ្រង​អាវុធជាតិផ្ទុះ​ឲ្យ​មាន​សុ​វត្តិភាព និង​យកចិត្តទុកដាក់​ទៅលើ​ជីវភាព​របស់​យោធិន ។ដោយផន សុខជាតិDSCN2812 DSCN2823 DSCN2822 DSCN2818 DSCN2816 DSCN2830 DSCN2832 DSCN2838 11004515_677357625724150_1043599221_n 10984955_677357852390794_1683308503_n