​ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង​ប្រារព្វ​ទិវា​ជាតិ​ ​សុខភាព​មាតា ទារក និង​កុមារ នៅ​ឃុំ​ពេជ្រ​ចង្វា ស្រុក​បរិបូណ៌​

0

​កំពង់ឆ្នាំង​៖​ ​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៥ ត្រូវបាន ប្រារព្វ​ឡើង​នៅ​មណ្ឌល​សុខភាព​ឃុំ​ពេជ្រ​ចង្វា ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ពិធី​នេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៥ ដោយមាន​ការចូលរួម​ពី ឯកឧត្តម អ៊ុន សំអុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទ​មុន្នី អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ឯកឧត្តម សៀក គឹម​លៀង អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​លោក លោកស្រី ក្នុង​សា ខា​20150220_100309

កាកបាទក្រហមកម្ពុជា និង​ស្ត្រី​ជា​មាតា ទារក និង​កុមារ​ចំនួន​៦០​នាក់​មកពី​បណ្តា​ភូមិ​ទាំង​៦​ក្នុង​ឃុំ​ពេជ្រ​ចង្វា ស្រុក​បរិបូណ៌​។​ក្នុងឱកាស​នោះ​ឯកឧត្តម អ៊ុន សំអុល បាន​អាន​សារលិខិត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដោយមាន​អត្ថន័យ​ថា​៖​ការ​ប្រារព្វ​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៥ ក្នុង​20150220_100226

គោលបំណង លើក​កំពស់​ការយកចិត្តទុកដាក់​ចំពោះ​សុខភាព​មាតា ទារក និង​កុមារ​ទូទាំងប្រទេស ជា​កាតព្វកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​យើងទាំងអស់គ្នា​។​បទពិសោធន៍ និង​ភស្តុ តាង​ជាក់លាក់​ជាច្រើន​បានបង្ហាញ​ថា ការស្លាប់​របស់​ស្ត្រី​ជា​មាតា​ក្នុងពេល​មានគភ៌ ពេល​សម្រាលកូន និង​ក្រោ យ​ពេល​សម្រាលកូន គឺអាច​ទប់ស្កាត់បាន​ប្រសិនបើ​ស្ត្រី​ទទួលបាន​20150220_100206

ចំណេះដឹង ទទួលបាន​ការអប់រំ​ពិនិត្យ​សុខ ភាពជា​ប្រចាំ និង ទទួលបាន​សេវាកម្ម​ដែល​ផ្តល់​ដោយ​ឆ្មប​ជំនាញ​នៅ​នឹង​មូលដ្ឋាន​សុខាភិបាល​ដែលមាន​ឧ​បករ ណ៍​សម្ភារៈ​បរិក្ខា​ពេទ្យ​ចាំបាច់​គ្រប់គ្រាន់​។​ការទប់ស្កាត់​មិនអោយ​មេរោគ​ឆ្លង​មុនពេល​ស្ត្រី​មានគភ៌ នឹង​ជួយ​ដល់ ការរស់រាន​របស់​ស្ត្រី និង​ទារក​ផងដែរ ហើយ​ការទទួលបាន​នូវ​សេវា​ពន្យា​កំណើត​តាម​តម្រូវការ20150220_095104

ដើម្បីអោយ​ស្ត្រី មានកូន​តាម​ប្រាថ្នា ក៍​អាចជួយ​កាត់បន្ថយ​ការស្លាប់​របស់​មាតា​ថែមទៀត​។​
​ ​សំរាប់​សុខភាព​ទារក និង​កុមារ អន្តរា​គម​សំខាន់ៗ​គួរតែ​ផ្តើមធ្វើ​ពី​មាតា​ចាប់​មានគភ៌ ដល់​កុមារ​អាយុ​បាន​២​ឆ្នាំ និង​បន្ត​រហូតដល់​កុមារ​ចូល​សាលារៀន​។​ការផ្តល់​អន្តរា​គម​ចាំបាច់ និង​ការបរិភោគ​សារធាតុចិញ្ចឹម​គ្រប់ គ្រាន់​ក្នុងពេល​មានគភ៌ នឹង​ជួយ​ទារក​ក្នុង​ផ្ទៃ​លូតលាស់​បានល្អ ទាំង​ការវិវត្តន៍​រីកចម្រើន​នៃ​ខួរក្បាល ទាំង​ការរីក ចំរើន​រាងកាយ​។​20150220_095027
​ ​លោកជំទាវ កែ ច័ន្ទ​មុន្នី អនុប្រធាន​កិត្តិ​យ​គណៈកម្មាធិការ​កាកបាទ​ក្រហម​កម្ពុជា​ខេត្តកំពង់ឆ្នាំង​បានធ្វើ ការ​ផ្តាំផ្ញើរ​តាមរយៈ​សារលិខិត​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តថា​៖​សូម​បោះបង់​ទម្លាប់​ខ្មាស់អៀន ធ្វើការ​ពិគ្រោះ​យោបល់​ជា មួយ​គ្រូពេទ្យ​ជំនាញ​នៅ​

មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត​ពេល​ដឹងថា​ចាប់​មានគភ៌ និង​ត្រូវ​ពិនិត្យ​ផ្ទៃពោះ អោយបាន​៤​ដង​មុនពេល​សម្រាល​។​ធ្វើតេស្ត​ឈាម​ដើម្បី​ដឹង​ពី​ស្ថានភាព​សុខភាព ជា​ពិ សេស​មេរោគ​អេដស៍ ដើម្បី​ទប់ស្កាត់​ការចម្លង​ពី​មាតា​ទៅ​ទារក ចំពោះ​ស្ត្រី​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ដើម្បី​ទប់ស្កាត់​ការចម្លង ពី​មាតា​ទៅ ទារក ចំពោះ​ស្ត្រី​រស់នៅ​ជាមួយ​មេរោគ​អេដស៍ សូម​ទទួល​

សេវា​បង្ការ ព្យាបាល ថែទាំ និង​គាំទ្រ​នៅ​មណ្ឌល​សុខភាព​។​លេបថ្នាំ​ជាតិ​ដែក​តាម​ការផ្តល់ជូន​ដោយ​ឆ្មប​ជំនាញ កុំ​ជក់បារី ឬ​ប្រើប្រាស់​ថ្នាំជក់ កុំ​ពិសារ​ស្រា​ឬ​គ្រឿង​ស្រវឹង កុំ​ប្រើប្រាស់​ថ្នាំពេទ្យ​គ្មាន​វេជ្ជបញ្ជា ត្រូវ​បរិភោគ​អោយបាន គ្រប់គ្រាន់ ច្រើនដង​ក្នុង​១​ថ្ងៃ​។​ត្រូវ​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​។​ត្រូវ​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ មន្ទីរពេទ្យ បង្អែក មណ្ឌល​សុខភាព ដោយ​ឆ្មប​ដែល​បានទទួល​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​។​20150220_094922
​ ​នៅក្នុង​កម្មវិធី​នេះ​ថ្នាក់ដឹកនាំ​សាខា​កាកបាទក្រហមកម្ពុជា បាន​ចែកជូន​នូវ​អំណោយ​មួយចំនួន​ដល់​ស្ត្រី ទាំង​៦០​នាក់ និង​បាន​ឧទ្ទិស​ខ្លឹមសារ និង​អ​ន្ថ​ន័យ​ទិវា​សុខមាលភាព ទារក និង​កុមារ​អោយ​ស្ថិត​នៅជាប់​នឹង​ការប្តេជ្ញាចិត្ត​ជាមួយនិង​ការខិតខំ​ប្រឹងប្រែង​ទាំងអស់ ដើម្បី​សុខមាលភាព ទារក និង​កុមារ​នៅ​កម្ពុជា និង​សូមអោយ​ប្រទេស​កម្ពុជា​សម្រេចបាន​នូវ​ការអភិវឌ្ឍន៍​ជា​និរន្តរ៍​រហូត​ទៅ​៕