មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​បូកសរុប​ការងារ​ក្នុង​ឆ្នាំ​២០១៤​និង​លើក​ទិសដៅ​ការងារ​ក្នុង​ឆ្នាំ​២០១៥

0

កំពង់ធំ​= មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​បានធ្វើ​របាយការណ៍​សង្ខេប ស្ដីពី​លទ្ធផល​ការងារ​ក្នុង​ឆ្នាំ​២០១៤ ដែលមាន​មន្ដ្រី​ក្នុង​ក្របខ័ណ្ឌ​សរុប​៤៦​នាក់​កំពុងតែ​បំរើការ​នៅតាម​មន្ទីរ តាម​ស្រុក ក្រុង និង​តាម​តំបន់​ស្នូល​បឹង​ទន្លេសាប ក្នុងនោះដែរ​មន្ទីរ​បរិ​ស្ថាន​ខេត្ត​បាន​កសាង​សមិទ្ធិផល​Image39

មួយចំនួន​ដូចជា​ជួសជុល​របង​មន្ទីរ​ប្រវែង​៣៩,៣០​ម៉ែត្រ ចាក់​បេតុង​ជុំវិញ​ទំហំ​៧១៩​ម៉ែត្រការ៉េ ជួសជុល​រោង​ដាក់​រថយន្ដ​១​ខ្នង សាងសង់​អាគារ​ការិយាល័យ​ភ្នាក់ងារ​បរិស្ថាន ក្នុង​ក្រុង​ស្ទឹងសែន ១​ខ្នង​ទំហំ​៨​គុណ​៩​ម៉ែត្រ​។​

Image37
ក្នុង​ការបង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដោយបាន​សហការគ្នា​រវាង​មន្ដ្រី​បរិស្ថាន ចុះ​ត្រួតពិនិត្យ​បទល្មើស​នេសាទ​ចំនួន​២១៣​ករណី និង​កំទេច​ឧបករណ៍​នេសាទ​មង ប្រវែង​២៦០៨០​ម៉ែត្រ លប​ទុល​១៥៥ ឡុ​ក​៧៥ រ៉ាវ​សាច់​ក្រហម​១២៣៥០​ម សាច់​បរ​ប្រវែង ២៨៥០​ម បង្គោល​២២៤៤​ដើម របាំង​ប្រួល​៤០០​ម លប​សាច់​ក្រហម​១៧​លប និង​រឹបអូស​ឧបករណ៍ប្រើប្រាស់​មួយចំនួនធំ និង​បាន​ស្រង់​ទិន្នន័យ​គាំទ្រ​ដោយ អង្គការ IUCN ចំនួន​២៧៧​លើក​ផងដែរ ក្នុង​ឆ្នាំ​២០១៤​នេះ​មាន​ខ្យល់ព្យុះ​២​ដង​នៅ​តំបន់​ស្នូល​បឹង​ទន្លេ​ឆ្មា​បណ្ដាលអោយ​ត្រី​ងាប់ អស់​៩៥​តោន ការទប់ស្កាត់​បទល្មើស​ព្រៃឈើ​មាន​៤៨​លើក រឹបអូស​វត្ថុ​តាំង រណា​យន្ដ ៦៩​គ្រឿង គោយន្ដ​២​គ្រឿង ឈើ​អារ​២៤៧២​ម៉ែត្រ​គីប និង​ឧបករណ៍ប្រើប្រាស់​ខុសច្បាប់​មួយចំនួនImage40

ធ្វើ​កិច្ចសន្យា ជាមួយ​អ្នក​កាប់ចំការ​៧៦​នាក់ បញ្ឈប់​សកម្មភាព​អ្នក ដឹកឈើ​តាម រទេះគោ​យន្ដ​ចំនួន​៦១​នាក់ ប​ញ្ចូ​ន​ជនល្មើស​ទៅ​តុលាការ​០៤​នាក់ ដោះស្រាយ​ដីធ្លី​ជូន​ប្រជា​ពល​រដ្ន​បាន​២៣៤​ហិច​តា ដាំ​កូនឈើ​បាន​ចំនួន​៣១៦​ដើម​។​ផ្សព្វផ្សាយ​ច្បាប់ ស្ដីពីរ​តំបន់ការពារធម្មជាតិ និង​បរិស្ថាន​ជូន​ប្រជា​ពល​រដ្ន​ដែល​រស់នៅក្នុង​តំបន់​ស្នូល​ទាំង​២​នៃ​បឹង​ទន្លេសាប​និង​ដែន​ជំរក​សត្វព្រៃ​បាន​១២១​លើក មាន​ប្រជា​ពល​រដ្ន​ចូលរួម​២០៩១​នាក់ ការបោះបង្គោល​ព្រំប្រទល់ ព្រៃ​សហគមន៍​តំបន់​ការពារ​ភ្នំ​ប្រង់ ការ​ចែកចាយ​កូនឈើ​ចំនួន​១០០០០​ដើម​។ ឯកា​រងារ​កិច្ច​គាំពារ​បរិស្ថាន មានការ​រៀបចំ​ទិវា​បរិស្ថាន ជាតិ និង​ពិភពលោក ការពិនិត្យ​រោងចក្រ ម្ស៉ៅ​មី ការអប់រំ គ្រប់​គ្រោង​កាក់សំណល់​រាវ រឹង ការផ្ដល់​យោបល់​ពី​លក្ខ​ណះ​បច្ចេកទេស​លើ​គម្រោង ឃុំ សង្កាត់​សម្រាប់​ឆ្នាំ​២០១៤ ចំនួន​៤៩​គម្រោង​ក្នុងស្រុក ទាំង​០៧ ។​

Image41
លោក​តុ​ប កក្ដ​ដា​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តកំពង់ធំ​បាន​មានប្រសាសន៍ថា បន្ដ​ការតាមដាន ឃ្លាំមើល​និង​ទប់​ស្គា​ត់​តំបន់ការពារធម្មជាតិ ធ្វើការ​វាយ​តំលៃ​ផលប៉ះពាល់​បរិស្ថាន បន្ដ​ការអប់រំ ផ្សព្វផ្សាយ​ច្បាប់​ការពារ​តំបន់​ធម្មជាតិ ច្បាប់​ស្ដីពី​ជីវ​សុ​វត្តិភាព ស្វែងរក​ដៃគូរ​គាំទ្រ​កែលំអ​មុខរបរ ចិញ្ចឹមជីវិត​របស់​ប្រជា​ពល​រដ្ន ពង្រឹង​វិស័យ​ការងារ​តាម​មន្ទីរ ការិយាល័យ​ស្រុក ក្រុង តាម​កំណែទម្រង់រដ្ឋបាល​យុទ្ធសាស្ដ្រ​ចតុកោណ​របស់​រាជរ​ដ្ខា​ភិ​បាល​៕
ប៊ុន​រិទ្ធី​Image42Image43Image36