កម្មករ​ជាង​៦០​នាក់​នៅក្នុង​រោងចក្រ​ដេរ​ស្បែកជើង ឡុង​លី​ដ ដួលសន្លប់​ដោយសារ​ទុស្សេ​ខ្សែភ្លើង​

0

កំពង់ឆ្នាំង​៖ កម្ម​ការ​នី​ជាច្រើន​នាក់​បាន​ដួលសន្លប់​ជា​បន្តបន្ទាប់ នៅក្នុង​រោងចក្រ​ដេរ​ស្បែកជើង ឡុង លី​ដ ស្ថិតនៅ ភូមិ​ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ហើយ​ត្រូវបាន​ដឹក​មក​សង្គ្រោះ​នៅ​មណ្ឌល​សុខ​​ភាព​ស្រុក​កំពង់ត្រឡាច និង​នៅ​ឃ្លី​នី​ក​ព្យាបាល​ឯកជន នានា​ក្នុងស្រុក​។ ហេតុការណ៍​នេះ​បានកើត​ឡើង នៅវេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២១IMG-20150221-WA0005 ខែកុម្ភៈ ឆ្នាំ​២០១៥ ក្នុងករណីនេះ​សមត្ថកិច្ច​អះអាងថា​៖ គឺ
បណ្តាលមកពី​ការ​ទុស្សេ​ខ្សែភ្លើង​ក្នុង​រោងចក្រ​។
លោក ដួង ហុង អធិការនគរបាល​ស្រុក​សាមគ្គី​មានជ័យ​បាន​និយាយ​អោយដឹងថា​៖ មូល​ហេតុដែល​នាំអោយមាន​កម្មករ​ដួលសន្លប់​បែបនេះ​គឺ​បណ្តាលមកពី​ទុស្សេ​ចរន្ត​អគ្គីសនី​នៅក្នុង​អាគារ B ទើប​បណ្តាលអោយ​មានកម្ម​ករ​ដួលសន្លប់​បែបនេះ ហើយ​ភ្លាមៗ​នោះដែរ​រថយន្ត​សង្គ្រោះ បាន​ដឹក​កម្មករ​ទាំងនោះ​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​កំពង់ត្រឡាច និង​ពេទ្យ​ឯកជន​នានា ដែល​នៅ​ជិតៗ​នោះ ។ តាម​របាយការណ៍​ដែល​ទទួលបាន កម្មករ​ដួលសន្លប់​ទាំងនោះ​មាន​ចំនួន​ជាង​៦០​នាក់ ប៉ុន្តែ​ពួកគាត់​សុ​ទ្ឋ​តែ​ប៉ះពាល់​ក្នុង​កំរិត​ស្រាល​មិនមាន​ធ្ងន់​ធរ​នោះទេ​។ IMG-20150221-WA0004
ចំណែក​លោក ហ៊ុល វាសនា អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​វិញ​បាន​និយាយ​អោយដឹងថា​៖
កម្មករ​ដែល​បាន​ចូលមក​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព ស្រុក​កំពង់ត្រឡាច​មាន​ចំនួន​៤២​នាក់ ។ ពួកគាត់​មាន​សភាព​ស្រាលៗ ខ្លះ​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ជា​បណ្តើ​រហើយ ។ លោក​បាន​បន្តថាៈ តាម​គ្រូពេទ្យ​ដែល​បាន​សង្គ្រោះ​និយាយថាៈ កម្មករ​ទាំងនោះ​សុ​ទ្ឋ​តែមាន​សុខភាព​ខ្សោយ ទើប​ពេល​មា​អាសន្ន​បាន​ភ័យ​តក់ស្លុត បណ្តាលអោយ​ដួលសន្លប់​បែបនេះ ហើយ​ពេល​មួយ​ដួលសន្លប់ មួយតៀត​ឃើញ​ក៏​ដួលសន្លប់​តៗ​គ្នា​តែម្តង ប៉ុន្តែ​ពេល​គ្រូពេទ្យ​ដាក់​សេរ៉ូម​មួយ​ដប​ម្នា​ក់មក ខ្លះ​បាន​ធូរស្រាល​និង​វិល​ទៅផ្ទះ​វិញ​ជា​បណ្តើរៗ​ហើយ​៕IMG-20150221-WA0003 ( ឈៀង ថា​រិ​ទ្ធ )