ផ្សព្វផ្សាយ​សេចក្តីសម្រេច​នៃ​មហាសន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

0

(​ឧ​ត្ត​រ​មានជ័យ​)​គណៈ​ពង្រឹង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា នៅតាម​មូលដ្ឋាន ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំណុច​ឯកភាព​សាមគ្គី​ផ្ទៃក្នុង និង​សន្សំ​ពិន្ទុរ​ជាមួយ​ប្រជាពលរដ្ឋ ត្រូវ​យកចិត្តទុកដាក់​ឱ្យ​ខ្លាំង​ជាមុន​បាន​មួយកំរិត​ទៀត ហើយនឹង​ចំណុចខ្សោយ​របស់ខ្លួន ក៏ត្រូវ​លើកយក​មក​ពិភាក្សា​ដោះស្រាយ ដុសលាង​ខ្លួនឯង​ដែរ​។​IMG_4653
ចំណុច​ទាំងនេះ​ដែល​គណៈ​ពង្រឹង​របស់​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ សេចក្តីសម្រេច​នៃ​មហាសន្និបាត​វិសាមញ្ញ​គណ​ប្រជាជន​កម្ពុជា ដល់​សកម្មជន​របស់​ខ្លួន នៅ​ស្រុក​អន្លង់វែង ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភ
ៈ ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​ឯកឧត្តម គន់ គីម សមាជិក​គណៈអចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឯកឧត្តម វ៉ា​ត់ ប៉ា​រ៉ានី​ន សមាជិក​គណៈអចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​អន្លង់វែង​។
បន្ទាប់ពី​លោក យឹម ផាន់​ណា បាន​ឡើង​អាន​សេចក្តីសម្រេចចិត្ត​នៃ​មហាសន្និបាត​វិសាមញ្ញ​របស់​គណ​​បក្ស​ប្រជាជន​កម្ពុជា​ទៅ​ទាំង​ប្រទេស​រួចមក ឯកឧត្តម វ៉ា​ត់ ប៉ា​រ៉ានី​ន បាន​ប្រសាសន៍​លើកឡើង​ពី​ផែនការ​ថ្មី ដល់​សមាជិក​សមាជិកា​រប​ក្ស​ប្រជាជន ជាគោលការណ៍ ៩​ចំណុច សំរាប់​អនុវត្តន៍​នៅតាម​មូលដ្ឋាន គឺ​ការ​ផ្តោតលើ​សាមគ្គី​ផ្ទៃក្នុង ចិញ្ចឹម​ចលនា​ស្មារតី​សមាជិក​ចុះ​រស់នៅ​ជាមួយ​ប្រជាពលរដ្ឋ សន្សំ​ពិន្ទុរ នៃ​ការឆ្លើយតប​តាម​សំណូមពរ​ប្រជាជន ធ្វើការ​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម បង្កើន​ការផ្សព្វផ្សាយ​ចំពោះ​សេរីភាព​បញ្ចេញមតិ​ដល់​ប្រជាជន​ឱ្យបាន​យល់​គ្រប់គ្នា ឱ្យ​ពួកគាត់​ហ៊ាន​រិះគន់ ទៅលើ​អាជ្ញាធរ ដែល​ឱ្យឃើញ​ពី​ភាពខ្លាំង និង​ភាព​ខ្សោយ​របស់ខ្លួន ហើយ​ពង្រឹងស្មារតី​ដល់​អ្នកជា​សេនាធិការ​ប្រជាពលរដ្ឋ​ឱ្យ​ព្យាយាម​បង្ហាញ នូវ​ចំណុច​លាក់បាំង​ភាព​អសកម្ម​របស់​អាជ្ញាធរ ធ្វើឱ្យ​បាត់បង់​ជំនឿ​ទុកចិត្ត​ពី​ប្រជាជន​។
ក្នុងឱកាស​អញ្ជើញ​ចុះ​បិទ​ពិធី​ផ្សព្វផ្សាយ​នៃ​មហាសន្និបាត​វិសាមញ្ញ ដល់​សមាជិក​សមាជិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម គន់ គីម បាន​មានប្រសាសន៍​សម្តែង​សួរសុខទុក្ខ​ពី​សំណាក់​ប្រធាន​ទាំង​៣ ដល់​សមាជិក​បក្ស​ទាំងអស់ និង​សូម​ធ្វើការ​កោត​ស​សើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​ជ្រើសរើស​រដ្ឋាភិបាល ដែល​បាន​ចូលរួម​បង្កលក្ខណៈ​ងាយស្រួល និង​ប្រ​ព្រឹ​តទៅ​បាន​ជោគជ័យ ហើយ​ក្នុងនោះ​ក៏មាន​យុវជន​ផងដែរ​។​1
ឯកឧត្តម​បន្តថា សន្និបាត​វិសាមញ្ញ​ថ្មី យើង​រកឃើញ​ចំណុច​ល្អ និង​ចំណុច​អវិជ្ជមាន ដែល​ចំណុច​ទាំងនេះ យើង​បាន​លើក​យកមក​ធ្វើការ​ពិភាក្សា​ដោះស្រាយ និង​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ថ្មី នូវ​អ្វីដែល​សេសសល់​មន្ត្រី​ថ្នាក់មូលដ្ឋាន​សំរាប់​អនុវត្តន៍ ហើយ​ផែនការ​នេះ​បាន​បន្ត​រហូតដល់​គ្រប់​ជ្រុងជ្រោយ រាល់​សេចក្តីត្រូវការ​របស់​ប្រជាជន និង​រកឱ្យឃើញ​ពី​ចំណុចខ្សោយ​របស់ខ្លួន ជាមួយ​ប្រជាជន រួចហើយ​យក​ចំណុច​កំពុង​ប្រឈម​ទាំងនេះ​មក​ដោះស្រាយ ជូន​ដល់​ពួកគាត់​ទៅតាម​លទ្ធិភាព​ដែល​ធ្វើបាន​៕(​ដោយ​ចាន់ ធី​)