​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ជួបប្រជុំ​ជាមួយ អាជ្ញាធរ រួម​និង​កងកម្លាំងប្រដាប់អាវុធ ខេត្តក្រចេះ ដើម្បី​ត្រៀម​លក្ខ​ណះ​ក្នុង​ពិធីបុណ្យ​ទន្លេរ​

0

 

​ខេត្តក្រចេះ​៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​២១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ បាន​បើក​កិច្ចប្រជុំ​ជាមួយ​គ​ណះ​កម្ម​ការ អាជ្ញា​រធរ រួម​និង​កងកម្លាំងប្រដាប់អាវុធ ខេត្តក្រចេះ ដើម្បី​ពិភាក្សា​និង​ត្រៀម​លក្ខ​ណះ ក្នុង​ការរៀប ចំ​ពិធីបុណ្យ​ទន្លេរ​ដែល​ខេត្តក្រចេះ​ដែល​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ នឹង​ប្រព្រឹត្ត​ទៅក្នុង​ថ្ងៃទី​១៣ ១៤ ១៥ ខែ​មិនា​ខាងមុខនេះ ។​IMG_107087155286110_resized

 

​នៅក្នុង​កិច្ចប្រជុំ​នោះ លោក ថោង ខុន បានស្នើរ​អោយ​អាជ្ញាធរ​រួម​និង​កងកម្លាំងប្រដាប់អាវុធ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ពី​បញ្ហារ​សន្តិសុខ​សណ្តាប់ធ្នាប់​ត្រឹមត្រូវ ពិសេស​បញ្ហារ​អាហារ​ហូបចុក និង​ការ​ស្នាក់នៅ​របស់​ភ្ញៀ​រ​ទេសចរណ៍​ដែល​អ​ញ្ចើ​ញ​មកពី​តាម​ខេត្ត និង​ប្រទេស​ដ៍ទៃ ធ្វើយ៉ាងណា គឺ​ជំរុញ​និង​បំផុសប្រជាជន អោយ​មានកា​រៀបចំផ្ទះ​សំបែង និង​ស​ណ្ថា​រ​គារ​ទាំងអស់ ដើម្បី​ត្រៀម សម្រាប់​ភ្ញៀ​រ​ទេសចរណ៍​ស្នាក់នៅ​ជាមួយគ្នា ដើម្បី​សិក្សារ​ស្វែងយល់​ពី​ផ្លាស់ប្តូរ​ទំ​លៀម​ទំលាប់ វ​ប្បធរ​ជាមួយ​ប្រជាជន នៅតាម​មូលដ្ឋាន ។​IMG_107062238541764_resized

 

​លោក បញ្ចាក់​ទៀតថា បុណ្យ​ទន្លេរ​គឺជា​បុណ្យ​របស់​ប្រជាជន ដូចនេះ​អាជ្ញាធរ​ត្រូវ​ជំរុញ​អោយ​ប្រជា ជន​មានការ​ចូលរួម​គ្រប់​វិស័យ​ទាំងអស់ ហើយ​មន្ទី​ទេសចរណ៍​គួរតែ​ចុះ​ពិនិត្យ​នៅតាម​សណ្ថាគារ ភោជនីយដ្ឋាន​ទាំងអស់ ត្រូវ​ត្រួតពិនិត្យ​បញ្ហារ​តម្លៃ ត្រូវតែ​សរសេ​ដាក់​បិទ​អោយឃើញ​តម្លៃ ដើម្បី ផ្តល់​ភាពងាយស្រួល​ដល់​ភ្ញៀវ​ទេសចរណ៍ ពេលដែល​គេ​ត្រូវ​អី​គឺ​មើលឃើញ​តម្លៃ​ស្រាប់ ហើយ ចំពោះ​អ្នក​មិន​ចូល​អនុវត្តន៍​តាម​នោះ​មានន័យថា គេ​ឆ្លៀតឱកាស​ដើម្បី​គេញ​ចំណេញ​ហើយ​។​

​ក្នុងនោះ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៍បាន​ជំរុញ​អោយ​អា​ជ្ញ​ធរ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​អោយមាន​កា​ដាក់តាំង​លក់ នូវ​ផលិតផល​ក្នុង​សហគមន៍​មូលដ្ឋាន​នានា ដូចជា​ក្រូចថ្លុង ក្រឡាន​របស់​សហគម​ន៍​ថ្មរ​គ្រែរ ដែលមាន​ឈ្មោះ​ល្បី​ជា​យូ​ណាស់​មកហើយ រួម​និង​សំភា​រះ ដែល​បាន​កែឆ្នៃ​វត្ថុ​អនុស្សាវរីយ៍ ជាដើម ដែល​ផលិតផល​ក្នុងស្រុក​វា​អាច​ផ្តល់​កំណើន សេដ្ឋកិច្ច ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន ។​20150219_155701_1579_resized

​គួរ​បញ្ចា​ក់ថា ពិធីបុណ្យ​ទន្លេរ​នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី​១៣ ១៤ ១៥ ខែ​មិនា​ខាងមុខនេះ ដែល​រាជ រដ្ឋាភិបាល​បានសម្រេច​ជ្រើសរើស ខេត្តក្រចេះ ដែល​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​ពិធី​នោះ និង​មាន កា​ដាក់តាំង​ពិ​ពណ៌ លក់រ​ផលិតផល​ក្នុងស្រុក ហើយក៍​មានការ រៀបចំ​ពិធី​ប្រណាំងទូក ការប្រកួត កីឡា​ជាច្រើន​ប្រភេទ និង​មានការ​សម្តែង​សិ​ល្បះ​រយះពេល​៣​ថ្ងៃ​ផង​ដែង ។