​ ​គណៈបក្ស​ប្រជាជន​ក្រុង​កំពង់ឆ្នាំង​ផ្សព្វផ្សាយ​សេចក្តីសំរេច​នៃ​មហាសន្និបាត​វិសាមញ្ញ​ ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​

0

​កំពង់ឆ្នាំង​៖ នៅ​ទីស្នាក់ការ គណៈបក្ស ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង បាន​ប្រារព្ធ​ពិធី​ផ្សព្វផ្សាយ នូវ​ខ្លឹមសារ​មហាសន្និបាត វិសាមញ្ញ​ទូទាំងប្រទេស របស់​គណបក្ស ប្រជាជន​កម្ពុជា​នៅ​ពី​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភ​: ឆ្នាំ​២០១៥ គណៈបក្ស​ប្រជាជន​ក្រុង​កំពង់ឆ្នាំង​។ ពិធី​នេះ​ប្រារព្ធ​ក្រោម​អធិបតីភាព​លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តកំពង់ឆ្នាំង​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​កំពង់ឆ្នាំង ដោយមាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ ក្រុមការងារ​ថ្នាក់កណ្តាល​ក្រុមការងារ​ថ្នាក់​ខេត្ត​ ​ក្រុង​កំពង់ឆ្នាំង ថ្នាក់​សង្កាត់ ភូមិ ក្នុង​ក្រុង​កំពង់ឆ្នាំង​សរុប​ចំនួន​៤២០​នាក់​ស្រី​៩១​នាក់​។​DSC06937
​ លោក ហៃ មនោ​រម្យ អនុប្រធាន​គណៈបក្ស​ក្រុង​កំពង់ឆ្នាំង បាន​ឡើង​អាន​សេចក្តីសម្រេច​នៃ​មហាសន្និបាត វិសាមញ្ញ តំណាង ទូទាំងប្រទេស​របស់ គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​ខ្លឹមសារ​យ៉ាង​ជ្រា ល​ជ្រៅ ក្នុង​នោះបាន រំលេច​ពី​ការអភិវឌ្ឍន៍ មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ពី​ថ្នាក់​កំពូល ដល់​ថ្នាក់មូលដ្ឋាន និង​បានលើកឡើង​ពី​ការ​តម្លើង ប្រាក់បៀវត្សរ៍ ជូន​ដល់​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ទូទាំង​ប្រ​ទេ ស​ឲ្យ​បាន​ជាង ១​លាន​រៀល នៅ​ឆ្នាំ​២០១៨ ។​DSC06954
​ ​លោក ឡុង សា​ងៀ​ម ប្រធាន​គណៈបក្ស​ក្រុង​កំពង់ឆ្នាំង​បានស្នើ​សុំអោយ​ប្រធាន​គណៈបក្ស​សង្កា ត់ នីមួយៗ​ត្រូវ​រៀបចំ​ផ្សព្វផ្សាយ​ខ្លឹមសារ សេចក្តីសម្រេច​នៃ​មហាសន្និបាត ទូទាំងប្រទេស​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដល់​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​នៅ ថ្នាក់មូលដ្ឋាន​អោយបាន យល់​ជ្រួតជ្រាប ពី គោលនយោបាយ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន សម្តេច​ទាំង ៣ ជា​ប្រមុខ​ដឹកនាំ​។​DSC06959
​ ​លោកជំទាវ​ជូ​ ​ប៊ុន​អេង បាន​ថ្លែងថា មហាសន្និបាត បាន​វាយតម្លៃ យ៉ាង​ល្អិតល្អន់​ចំពោះ​ការងារ​បោះឆ្នោត របស់​គណបក្ស ទាំង​ចំណុចខ្លាំង ចំណុចខ្សោយ ដោយបាន​ដកស្រង់ មេរៀន​ពិសោធន៍​មួយចំនួន ព្រមទាំង​បាន កំណត់​ទិសដៅ ភារកិច្ច​សំខាន់ៗ ដើម្បី​ត្រៀមលក្ខណៈ​អោយបាន​គ្រប់គ្រាន់ ដើម្បី​ធានា​រក្សា​ប្រៀប​ឈ្នះ និង​បន្ត​ការ​ឈ្នះ​របស់​គណៈបក្ស ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៧​និង​២០១៨​នៅខាងមុខ​នេះ អោយបាន​ជោគជ័យ​។​DSC06932
​ ​លោកជំទាវ​បាន​ផ្តាំផ្ញើ​ដល់​មេបក្ស​តាម​សង្កាត់ និង​ប្រធាន​ក្រុម​បក្ស​ទាំងអស់​អោយ​ពង្រឹង​គោល នយោបាយ​បក្ស​លើ​ការងារ ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃ​បោះឆ្នោត និង​ពង្រឹង​លើ​ការងារ​សន្តិសុខ សណ្តា ប់​ធ្នាប់​តាម ភូមិ សង្កាត់ នីមួយៗ​របស់ខ្លួន និង​ស្នើ​ដល់​អាជ្ញាធរ​សង្កាត់ ចុះ​ធ្វើ​វេទិកាសាធារណ​: ដោយ​ផ្សព្វផ្សាយ​ពី​កម្មវិធី​គោល នយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​អោយ​ប្រជាពលរដ្ឋ​យល់ច្បាស់ ដើម្បី ដណ្តើមយក​ប្រជាប្រិយភាព​របស់​បក្ស​នា ពេល​

បោះឆ្នោត​ខាងមុខ ដើម្បីអោយ​ប្រជាពលរដ្ឋ​គាំទ្រ​មកលើ​គណៈបក្ស​ប្រជាជន​និង​គាំទ្រ​គោលនយោបាយ​កំណែ​ទំរង់​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដែល​អនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ​ក្នុងការ​បង្រួម​ជាតិ​៕