ការត្រៀមខ្លួន សម្រាប់​សមាហរណកម្ម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ជាមួយនឹង​កាលានុវត្តភាព និង​កត្តា​ប្រឈម​សម្រាប់​អាជីវកម្ម​

0

​សៀមរាប រួមមាន​មន្ត្រី​-​រាជការ បុ​គ្ក​លិ​ករ​ដ្ឋ​និង​ឯកជន ពាណិជ្ជករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ប្រមាណ​ជា ៤០០​នាក់ មកពី​ស្ថាប័ន​-​អង្គភាព​នានា​ដូចជា​មន្ទីរ​ពាណិជ្ជកម្ម សភាពាណិជ្ជកម្ម ធនាគារ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ទីភ្នាក់ងារ​ទេសចរណ៍ និស្សិត​មកពី​សាកលវិទ្យាល័យ​ផ្សេងៗ អ្នកគ្រប់គ្រង​សណ្ឋាគារ និង​ភោជនីយ៍ដ្ឋាន ជាដើម ។​ល​។ បាន​ជួបជុំគ្នា នៅក្នុង​វេទិកា​វិស័យ​ឯកជន​តាម​បណ្តា​ខេត្ត ដែល​រៀបចំឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម សហការ ជាមួយ​អាជ្ញាធរខេត្ត ។T-0318
​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៥ វេទិកា​នេះ បានរៀបចំ​ដំណើរការ​នៅ​ខេត្តសៀមរាប ។ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​តំណាង​ជាតិ​សមាគម​សេដ្ឋកិច្ច​អាស៊ាន បាន​អញ្ជើញ​ចូលរួម​ធ្វើជា​វាគ្មិន​យ៉ាងសំខាន់ ដឹកនាំ​ដំណើរការ​វរ​ទិ​កា​ដ៏​មាន​សារសំខាន់​នេះ ក្រោម​ប្រធានបទ ការរៀបចំ​ខ្លួន សម្រាប់​សមាហរណកម្ម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ហើយ​នៅពេល​រសៀល​ក្នុង​ថ្ងៃ​តែមួយ​នេះដែរ ក្រសួងពាណិជ្ជកម្ម ក៏មាន​រៀបចំ​ដំណើការ សិក្ខាសាលា​ជា​ស៊េរី​មួយទៀត ស្តីអំពី បច្ចុប្បន្នភាព នៃ​កំណែទម្រង់ ក្រសួងពាណិជ្ជកម្ម និង ការជួយ​អភិវឌ្ឍ​វិស័យ​ឯកជន ។T-0321
នៅក្នុង​វេទិកា​វិស័យ​ឯកជន​តាម​បណ្តា​ខេត្ត ស្តីអំពី ការត្រៀមខ្លួន​សម្រាប់​ស​មា​ហ​រណកម្ម​សហគម​ន៍​សេដ្ឋកិច្ច​អាស៊ាន ត្រូវបាន​និយាយ​អំពី​ការទទួលបាន​ហិរញ្ញប្បទាន ការចូលទៅ​គាន់​ទីផ្សារ​នឹង​ការប្រកួតប្រជែង និង​បាន​និយាយ​ផងដែរ អំពី​បញ្ហា​ជាក់លាក់ ដែល​ទាក់ទង​ទៅនឹង ផលិតផល​កសិកម្ម ។
​ក្នុង​សន្ទរកថា និង​បទ​បង្ហាញ​គន្លឹះ របស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​តំណាង​ជាតិ​សមាគម​សេដ្ឋកិច្ច​អាស៊ាន បាន​លើកឡើងថា កម្ពុជា​បច្ចុប្បន្ន បាននិងកំពុង​ស្ថិតក្នុង​របត់​ថ្មី​មួយ ហើយ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន គឺជា​ចំណុច​របត់​នៃ​បរិយាកាស​ធុរៈកិច្ច ដូច្នេះ តើ​យើង (​កម្ពុជា​) ត្រូវធ្វើ​យ៉ាងដូចម្តេច ? ដើម្បី​ទាញយក​

អត្ថប្រយោជន៍ កាលានុវត្តភាព និង​ជំនះ​ដោះស្រាយ​ឲ្យ​បាន នូវ​កត្តា​ប្រឈម ដែល​នឹង​អាច​កើតមាន ? ។ លោក​បាន​បញ្ជាក់ថា ចម្លើយ​របស់​វា គឺជា​បុព្វហេតុ​នៃ​កិច្ចដំណើរការ​របស់​អង្គ​វេទិកា​នេះ​តែម្តង នោះ​គឺ​ការ​រៀបចំខ្លួន​យ៉ាងដូចម្តេច ។DSC_8253
​ជាមួយនឹង​ការបង្ហាញ​សារ​គន្លឹះ ឯកឧត្តម បាន​លើកយក​ឧទាហរណ៍​មួយ ដើម្បី​បង្ហាញ​អង្គ​វេទិកា នោះ​គឺ​បញ្ហា​ចរាចរណ៍​ធនធានមនុស្ស ។ លោក​បាន​លើកឡើងថា នៅក្នុង​សមាហរណកម្ម​សហគម​ន៍​សេដ្ឋកិច្ច​អាស៊ាន ធនធានមនុស្ស​នឹងត្រូវ​បាន​ចរាចរណ៍​ដោយ​សេរី នៅក្នុង​តំបន់​អាស៊ាន តើ​អ្វី ?​ដែលជា​ការព្រួយបារម្ភ ? អ្នកជំនាញ​បរទេស មក​ដណ្តើម​ការងារ​ល្អៗ​នៅ​ស្រុក​យើង ឬ យ៉ាង​មេច​? ។

លោក​បាន​បកស្រាយ​ថា បញ្ហា​នេះ មិនមែនជា​ការព្រួយបារម្ភ​របស់​កម្ពុជា​នោះទេ ព្រោះ​អ្នកជំនាញ​ទាំងនោះ មានតម្លៃ​ខ្លួន​ខ្ពស់​នៅ​ស្រុក​គេ ស្រុក​យើង​មានតម្លៃ​ទីផ្សារពលកម្ម​ទាប​ជាង ដូច្នេះ​អ្នក​ទាំងនោះ​វា​ពិបាក​បន្តិច​ក្នុងការ​មក​ទទួល​ប្រាក់​តម្លៃ​ខ្លួន​ទាប​នៅ​ស្រុក​ខ្មែរ ក៏ប៉ុន្តែ អ្វីដែល​កម្ពុជា​ត្រូវ​បារម្ភ នោះ​គឺ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា មិនមាន​ឆន្ទៈ​កសាង​ប្រទេស​របស់ខ្លួន ហើយ​ត្រូវបានធ្វើ​ចំណាកស្រុក ទៅយក​តម្លៃ​ពលកម្ម​ខ្ពស់​នៅ​ស្រុក​គេ ។

ឯកឧត្តម បាន​សង្កត់ធ្ងន់ថា អ្វីដែល​សំខាន់ សម្រាប់​ការស្វែងរក​ទីផ្សារ​ដែលមាន​តម្លៃ​ពលកម្ម​ខ្ពស់​នោះ គឺ ស្ថិតនៅត្រង់ តម្រូវការ​ទីផ្សារពលកម្ម​តែប៉ុណ្ណោះ ដែល​នេះ​គឺ​វា​មិន​ខុសគ្នា​នឹង​ទីផ្សារ​ផលិតផល​កសិកម្ម​នោះឡើយ ផលិតផល​មាន​ច្រើន តែ​តម្រូវការ​ទីផ្សារ​តិចតួច ( ផលិតផល​ធ្លាក់​តម្លៃ ) ផលិតផល​មាន​តិចតួច តែ​តម្រូវការ​ទីផ្សារ​ខ្ពស់ ( ផលិតផល ក៏មាន​តម្លៃ​ខ្ពស់ ) ។
នៅក្នុង​សំនួរ​ដែល​សួរថា តើ​យើង​កំពុង​ឈរ​នៅទីណា ? ឯកឧត្តម​បានបង្ហាញ​ការឆ្លុះបញ្ចាំង​ទៅនឹង​ផែនការ​លម្អិត​របស់​ស​ហគ​មន៍​សេដ្ឋកិច្ច​អាស៊ាន ( AEC ) ដែល​ត្រូវបាន​ចុះហត្ថលេខា​នៅក្នុង​ឆ្នាំ ២០០៧ ដែល ACE នោះ នឹង​បង្កើត​អាស៊ាន​ទៅជា​ទីផ្សារ និង​ជា​មូលដ្ឋាន​ផលិតកម្ម​តែមួយ ជា​គោលដៅ​ធ្វើ​ឲ្យ​អាស៊ាន ពោរពេញ​ទៅដោយ​ថាមពល និង​ការប្រកួតប្រជែង ប្រកបដោយ​សសរស្តម្ភ​ទាំង​៤ គឺ​ទី​១ ទីផ្សារ​និង​មូលដ្ឋាន​ផលិតកម្ម​តែមួយ ទី​២ តំបន់​ដែលមាន​សេដ្ឋកិច្ច​ប្រកួតប្រជែង ទី​៣ ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​សមធម៌ និង​ទី​៤ គឺ សមាហរណកម្ម​សេដ្ឋកិច្ច​ទៅក្នុង​ពិភពលោក ៕