​បុរស​ម្នាក់​នៅមាន​ច​រិ​ក​ដូច​កូនក្មេង​យក​ផាវ​គ្រាប់បែក​ដាក់ចូល​ក្នុង​កំប៉ុង​ត្រីខរ​រួច​ដុត​លេង​

0

កំពង់ធំ​=​បុរស​ម្នាក់​លេង​ផាវ​ដូច​កូនក្មេង​ដោយ​យក​ផាវ​ដាក់​ចូលក្នុង​កំប៉ុង​ត្រីខ​ដុត​ដើម្បី​ឲ្យ​ឮ​ខ្លាំង​តែ ចៃដន្យ​អ្វី​ពេល​ផាវ​ផ្ទុះ​ដាច់​ដៃ​ម្ខាង​និង​របួស​ជាច្រើន​កន្លែង ពាក្យចាស់​លោក​តែងតែ​ពោល​ប្រៀនប្រដៅ​កូនចៅ​ថា​!​រ​ពិស​ដៃ​ផ្ទៃ​ឆ្អែត​!​មានន័យថា​ឲ្យ កូនចៅ​នាំគ្នា​កុំ​នៅ​ទំនេរ​ឥត​Image56បានការ​នោះ​សូម​ឲ្យ​យកដៃ​ទាំង​២​នេះ​ទៅ​បង្ករ​បង្កើន​ផល​ដាំ​ដំណាំ​សព​សារពើ​ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ក្រពះ​ឲ្យ​បាន​ឆ្អែត​!​ចុះ​ខុសប្លែក​អ្វី​ចំពោះ​បុរស​ម្នាក់​ឈ្មោះ ព្រំ អ៊ី​ម ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ​ចម្រេះ ឃុំ​គោល ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ កាលពី​រសៀល​ថ្ងៃទី​២៣ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៥ នៅពេលដែល​ឃើញ​ពួកក្មេងៗ​នាំគ្នា​ដុត​ផាវ​លេង​នោះ​!​ខ្លួន​ក៏បាន​ទៅ​ទិញ​ផាវ​រួច​យកមក​ញ៉ុ​ក​ចូលក្នុង​កំប៉ុង​ដុត​អោយលឺ​ខ្លាំង​។​
​ ​បើតាម​ប្រភព​ពត៌មាន​ពី​ស្ត្រី​ឈ្មោះ ហ៊ុយ សុជាតិ ត្រូវជា​ប្រពន្ធ​ជនរងគ្រោះ​បាន​ប្រាប់ថា​ប្ដី​គាត់​ពេលដែល​ឃើញ​ក្មេងៗ​នាំគ្នា​លេង​ដុត​ផាវ​នោះ​!​គាត់​ក៏​ទៅ​ទិញ​ផាវ​គ្រាប់បែក​១​គ្រាប់​ដាក់ចូល​ក្នុង​កំប៉ុង​ត្រីខ​ដោយ​គិតថា​នៅពេលដែល​វា​ផ្ទុះ​គឺមាន​សម្លេង​ខ្លាំង​មិន​គិតពី​គ្រោះថ្នាក់​ឡើយ តែ​ពេលដែល​ដុត​មិនទាន់​ទាំង​បាន​ក្រវែង​ចោល​ផង ផាវ​ក៏​ផ្ទុះ​ក្តាំង​ឡើង​បណ្តាល​ឲ្យ​ប្តី​របស់គាត់​រងរបួស ខ្ទេច​ដៃ​ឆ្វេង​ម្ខាង ចំ​ខ្លួន ចំ​ភ្លៅ ហើយក៏​ត្រូវបាន​ដឹក​មកកាន់​មន្ទីរពេទ្យ ខេត្ត​នៅ​ល្ងាច​ថ្ងៃ​ដដែល ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​យ៉ាង​សស្រាក់សស្រាំ តែដោយសារ​តែ​អកា​រៈ​ដៃ​ឆ្វេង​ប្តី​របស់គាត់​ធ្ងន់ធ្ងរ​ពេក​!​ទើបបានជា​គ្រូពេទ្យ​បង្ខំចិត្ត​កាត់​ដៃ​ម្ខាង​ចោល​ដើម្បី​ជួ​សង្គ្រោះ​អាយុជីវិត​!Image54
​ ​ក្នុងនោះដែរ​អាជ្ញា​ធ័​រ​ក៏​សុំ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ថា​!​សូម កុំ​ឲ្យ​យកតម្រាប់​តាម​បុរស​ខាងលើនេះ​ឲ្យ​សោះ ព្រោះ​អ្វីដែល​យើង​គិតស្មាន​មិន​ដល់​និង​ខ្វះ​ការពិចារណា​ឲ្យ​បាន​ល្អិតល្អន់​នោះ​ធ្វើអោយ​យើង​ជួប​និង​គ្រោះថ្នាក់ តែ​នេះ​សំណាងល្អ​ហើយ​ដែល មិន​ស្លាប់បាត់​បង់ជីវិត ឬក៏​ត្រូវ​ពិការភ្នែក​ទាំង​ង​ស​ខាង​នោះ​!​ចុះបើ​ត្រូវស្លាប់​ដោយសារតែ​រឿង​ដុត​ផាវ​លេង កូន ប្រពន្ធ​និង​ត្រូវ​កំព្រា​បាន​អ្នកណា​រកស៊ី​ចិញ្ចឹម ម្យ៉ាង​ត្រូវបាន​មហាជន​រឹះ​គន់​៕
ប៊ុន រិទ្ធី​ ​ ​ ​ ​ ​