​​សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​ក្រុង​ចត ចាប់​មូ​យ​អាណាធិប្បតេយ៍​នៅតាម​ដងផ្លូវ ៖

0

បាត់ដំបង​៖​កងកំលាំង​បង្ការ បង្ក្រាប នៃ​ស្នង​ដ្ឋា​ន នគ​បាល​ខេត្តបាត់ដំបង ចុះ​អន្តរាគមន៍ ចាប់​ឃាត់​រថយន្តក្រុង​ដឹង​អ្នកដំណើរ​ដែល​មិន​គោរព​ច្បាប់​ចរាចរណ៍ មិន​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ខេត្ត បានកំណត់ និង​ណែនាំ​ឲ្យ ក្រុមហ៊ុន​រថយន្តក្រុង​ដឹក​IMG-20150224-WA0003អ្នកដំណើរ ទាំង​នេៈ​ចត​រថយន្ត​ឲ្យ​ចំ​គោលដៅ​។ ការចុះ​បង្ក្រាប​ខាងលើ​សមត្ថកិច្ច​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៣/​កុម្ភៈ ដោយ​ឃាត់​រថយន្តក្រុង​បាន​ចំនួន​ពីរ​គ្រឿង ដែលជា​របស់​ក្រុមហ៊ុន​KSO មួយគ្រឿង និង​មួយគ្រឿង​ទៀត ជា​រថយន្តក្រុង​របស់​ក្រុមហ៊ុន​,​ជី​,​អេស​,​ថ្មី ខណៈដែល​សមត្ថកិច្ច​បា​ន​ធ្វើ ការឃាត់​នោៈ​គឺ​រថយន្ត​របស់​ក្រុមហ៊ុន​ទាំងពីរ​ខាងលើ​បាន​ចត​រថយន្ត នៅ​កន្លែង ផ្លូវ​តូច ចង្អៀត ផ្លូវបែក ជា​៤ បង្ក​រការ​កក​ស្ទៈ​ដល់​ការធ្វើ​ចរាចរណ៍​ទៅមក ដែលជា​ហេតុ​នាំ​ឲ្យ​បាត់បង់ សណ្តាប់ធ្នាប់​ក្រុង​ទាំងមូល​។IMG-20150224-WA0004 ក្រោយពី​បាន​ឃាត់​រថយន្ត​របស់​ក្រុមហ៊ុន​ទាំងពីរ​ខាងលើ​តាម​បទបញ្ជារ ហើយ​នោៈ​,​លោក​ឈឿង ,​គឹម​សុង ប្រធាន​ក្រុម​បង្ការ​,​បង្ក្រាប បាន​បញ្ជូន​រថយន្ត​ទាំងពីរ​គ្រឿង​ខាងលើ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ​កស​រិ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង​ដើម្បី​ចាត់ចែង​តាម​និតិ​វិធី​។ លោក​វរៈសេនីយ៍ឯក​សាទ គឹម​សាន ប្រធានការិយាល័យ ចរាចរណ៍​ផ្លូវគោក​IMG-20150224-WA0002ខេត្តបាត់ដំបង បាន​ប្រាប់​អ្នកយក​ពត៌មាន​យើង​ថា ការចាប់​ឃាត់​រថយន្តក្រុង​ខាងលើ នេៈ​ធ្វើតាម​គោលការណ៍​របស់​អាជ្ញាធ​រ​ខេត្ត និង​បានការ​ចង្អុលបង្ហាញ​ពី​លោក ឩ​ត្ត​ម​សេនីយ៍​,​ស ថេត ស្នងការ​នគ​បាល​ខេត្តបាត់ដំបង ទើប​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវ គោក​សហ​ការណ៍​ជាមួយ​កងកំលាំង​បង្ការ បង្ក្រាប ចុះ​ឃាត់​រថយន្ត និង​ហៅ​តំណាង​របស់​ក្រុមហ៊ុន​និ​មួ​យមក​ធ្វើ​កិច្ចសន្យា​ដើម្បី​បញ្ឈប់​ការចត​រថយន្ត​បែប​អាណាធិប្បតេយ៍​នេៈ​បន្តទៀត​.​គឺ​បានធ្វើ​ការណែនាំ និង​ឲ្យ​ក្រុមហ៊ុន​រថយន្តក្រុង​ទៅ​ចត​នៅ​ផ្សារ​ទំនើប​Be TO Be ក្នុង​សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​។IMG-20150224-WA0000IMG-20150224-WA0001