ក្រសួងមហាផ្ទៃ​សំរេច​លុប​ចេញពី​ក្របខណ្ឌ​នគរបាលជាតិ​នៃ​នគរបាល​ខេត្តបន្ទាយមានជ័យ​៦​នាក់​

0

​ ​បន្ទាយមានជ័យ​៖ នគរបាល​ខេត្តបន្ទាយមានជ័យ​ចំនួន​៦​នាក់​ត្រូវបាន​ក្រសួងមហាផ្ទៃ​កម្ពុជា​សម្រេច​បណ្តេញចេញ​ផុតពី​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ ។​
​មន្ត្រីនគរបាល​ដែល​ត្រូវបាន​ក្រសួងមហាផ្ទៃ​សម្រេច​ដកហូត​ឋានន្តរ​ស​តិ្ត និង​បណ្តេញចេញ​ផុតពី​ក្របខណ្ឌ​រួមមាន អនុសេនីយ៍ត្រី ប៊ុន វី ព្រិន្ទបាលឯក ខុន ឆាយ​យ៉ា ព្រិន្ទបាលទោ ចាន់ ប៊ុន​ណ្ណា​វឌ្ឍន៍ ព្រិន្ទបាលទោ រស់ សទ្ធា ពលបាលទោ លឹម វី​រ៉ា ពលបាលទោ ទេព គឹម​លៀប ។20141002_IMG_0291
​សេចក្តីសម្រេច​របស់​ក្រសួង​នេះ​ត្រូវបាន​គេ​អាច​ប្រកាស​ដល់​នគរបាល​ទូទាំង​ខេត្ត កាលពី​ថ្ងៃ​ច័ន្ទ ទី​២៣ កុ​ម្ភះ ២០១៥ ដោយ​លើក​ពី​មូល​ហេតុថា បោះបង់ចោល​ការងារ​ដោយឡែក​ប្រាក់បៀវត្សរ៍ និង​របប​ឧបត្ថម្ភ​ផ្សេងៗ ត្រូវបាន​កាត់ផ្តាច់​ពី​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ ចាប់ពី​ខែមីនា ២០១៥ តទៅ ។

សូម​បញ្ចា​ក់ថា ការសម្រេច​របស់​ក្រសួងមហាផ្ទៃ ក្នុងការ​លុបឈ្មោះ​ទាំង​៦​នាក់​នេះ​បន្ទាប់ពី​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានស្នើរ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ​លុន​ឈ្មោះ នៅ​មន្ត្រីនគរបាល​ចំនួន​១៣​នាក់ កាលពី​ចុងឆ្នាំ​២០១៤ ដោយយោង​ថា មន្ត្រីនគរបាល​ទាំងនេះ​មិន​គោរព​ទៅតាម​លក្ខន្តិកៈ ដោយឡែក​នៃ​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា និង​វិន័យ​កងកំលាំង​នគរបាលជាតិ ។20141002_IMG_0292

ជាមួយនិង​ការ​លុបឈ្មោះ​របស់​ក្រសួង ទៅលើ​មន្ត្រីនគរបាល​ចំនួន​៦​រូបនេះ​ធ្វើអោយ​នគរបាល​ទូទាំង​ខេត្ត ក្រោម​ការដឹកនាំ​របស់​លោក អាត់ ខែម ជា​ស្នងការ ដែល​កំពុងតែ​រឹតបណ្តឹង​ទៅលើ​វិន័យ និង​លុបបំបាត់​ភាព​អសកម្ម​នានា​របស់​នគ​របាល​ក្នុង​ខេត្ត ហើយ​បច្ចុប្បន្ន​នគរបាល​

ខេត្តបន្ទាយមានជ័យ កំពុងតែ​លេចធ្លោ ពលរដ្ឋ​មាន​ទំនុប​ទុកចិត្ត និង​អោយ​តំលៃ​នោះ ធ្វើអោយ​មន្ត្រី​ខ្លះ​ដែល​ធ្លាប់តែ​សេរី​មិន​ចូលធ្វើការ និង​ប្រព្រឹត្ត​នៅ​ទង្វើរ​ផ្សេង ៗ កំពុងតែ​មានការ​ព្រួយបារម្ភ ទៅលើ​ចំណាត់ការ​ដ៏​តឹងរឹង​នេះ ។
​ ​ ​ ​ ​ ​ ​ ​