ប្រជាពលរដ្ឋ​ធ្វើការ​រិះគន់ថា អាជ្ញាធរ​បណ្តោយអោយ​ផ្ទះល្វែង​មុខ​មន្ទីរ​ ​ពេទ្យ​ខេត្ត​យក​ចិញ្ចើមផ្លូវ​ធ្វើ​កន្លែង​លក់ដូរ គ្មាន​សណ្តាប់ធ្នាប់

0


​កំពង់ឆ្នាំង ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង​បានធ្វើ​ការរិះគន់ អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​ហាក់ដូចជា​ពុំមាន​សមត្ថភាព​រៀបចំ អោយ​ផ្ទះល្វែង នៅមុខ​ការិយាល័យ​បច្ចេកទេស​នៃ​មន្ទីរ​សុខាភិបាល និង​មន្ទីរពេទ្យ​ភ្នែក​ខេត្តកំពង់ឆ្នាំង យក​ចំណីផ្លូវ ធ្វើ​តូប​ដាក់តាំង​ឥ​វ៉ាន់​លក់ 111បណ្តាលអោយ​បាត់បង់​សណ្តាប់ធ្នាប់ និង​គ្មាន​ផ្លូវ​សម្រាប់​អ្នក​ថ្មើ​ជើង​ធ្វើដំណើរ ម្យ៉ាងវិញទៀត​ការដាក់​តាំង​លក់​របៀបនេះ​បង្ករ​អោយ​ស្ទះ​ចរាចរ​ណ៏ ជា​ញឹកញាប់ ហើយ​កន្លងមក​នៅ​ចំណុច​នេះ​បង្កអោយមាន​គ្រោះថ្នាក់​ដល់​ជិវិត​មនុស្ស​ទៀតផង ។
​ ​កន្លងមក​អាជ្ញាធរ​ក្រុង និង​សមត្ថកិច្ច​ជំនាញ​រៀបចំ​សណ្តាប់ធ្នាប់ បាន​ចុះមក​ពន្យល់​ណែនាំ ជាច្រើនលើក​ច្រើនសា​រហើយ ផ្ទះ​ទាំង​២​ខាងលើ​បាន​បង្ក​អោយ​បាត់បង់​សោ​ភ័​ណ្ឌ​ភាព និង​សណ្តាប់ធ្នាប់​ក្នុង​ក្រុង​មានការ​ស្ទះចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរ​ណ៏​ដោយសារ​រថយន្ត​ធំៗ​ឈប់​ទិញ​ទំនិញ​នៅពេល​ថ្ងៃ​និង​យប់​។a3 មុខផ្ទះ​លក់ដូរ​ខាងលើនេះ ធ្លាប់មាន​គ្រោះថ្នាក់​ចរាចរ​ណ៏ បង្ករ​អោយមាន​មនុស្ស​ស្លាប់​ព្រោះតែ​ការឈប់​របស់​រថយន្ត​ធំៗ ដែល​ឈប់​សងខាង​ផ្លូវ​ហើយ​អ្នកបើកបរ​រថយន្ត​បាន​បាន​បត់ជើងតូច ដាក់​របង​មន្ទីរពេទ្យ​ឆ្អេះ​ស្អុយ​ទៀតផង និង​ថ្មីៗ​នេះ​មាន​រថយន្ត​ធន់​ធំ​របស់​ស្រា​បៀរ​អង្គរ​បាន​បុក​រថ​យន្តកា​ម៉ាស្ស​សណ្តោង​រ៉ឺម៉ក បង្ក​អោយ​ស្ទះ​ចរាចរ​ណ៏​កណ្តាលរាត្រី​ទៀតផង​។
​នៅ​ចំណុច​នេះ​អង្គការ​ចៃ​ការ​របស់​ជប៉ុន​បានធ្វើ​ផ្លូវ​ថ្មី​និង​បាន​ក្រាល​ការ៉ូឡា​លើ​ចិញ្ចើមផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង ប៉ុន្តែ​ផ្ទះ​ទាំង​២​ខាងលើ​បាន​យក​ចិញ្ចើមផ្លូវ​ដែល​ក្រាល​ការ៉ូឡា ដាក់តាំង​ទំនិញ​លក់​យ៉ាង​រំភើយ ដោយ​ដាក់តាំង​លក់ទំនិញ​បើ​មួយ​លាន​ចេញ​មួយទៀត​ដាក់​លាន​ចេញ​តាម​ដែរ​មិនអោយ​ចាញ់ឈ្នះ​គ្នា​ឡើយ ទីបំផុត​ចិញ្ចើមផ្លូវ​សម្រាប់​ថ្មើ​ជើងបាន​បាត់អស់​តែម្តង​។a1
​អាជ្ញាធរ​មូលដ្ឋាន បាន​ខិតខំ​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​ក្រុង ដោយ​ផ្ទះ​ខ្លះ​បាន​ទាំង​កាត់​សំយាប​ដំបូល​លយ​លាន​ចេញ​ក្រៅ​ចេញ​ទៀតផង តែ​សម្រាប់​ផ្ទះ​ទាំង​២​ខាងលើ សមត្ថកិច្ច​និង​អាជ្ញាធរ​ធ្លាប់​ព្រមាន​និង​ពិន័យ​ញឹកញាប់​ប៉ុន្តែ​បាន​តែមួយ​ភ្លែត​រួច​ក៏​ចេញ​សកម្មភាព​អាធិបតេយ្យ​ដដែល​។
​ប្រជា​ល​រដ្ឋ​បាន​សំណូមពរ​ជាថ្មី​ដល់​អាជ្ញាធរខេត្ត​សូម​មាន​វិធានការ​លើផ្ទះ​ដែល​យក​ចំណីផ្លូវ សម្រាប់​ថ្មើរជើង ដែល​ក្រាល​ដោយ​ការ៉ូឡា​យ៉ាង​ស្អាត ដាក់តាំង​លក់ទំនិញ​ខាងលើនេះ​ផង ព្រោះ​ក្រៅ​​ពី​ធ្វើអោយ​បាត់បង់​ផ្លូវ​ថ្មើ​ជើង សណ្តាប់ធ្នាប់ និង​បង្ករ​គ្រោះថ្នាក់​ចរាចរ​ណ៏ គឺ​នៅមាន​បង្ករ​ការរំខាន​ដល់​​អ្នក​ជម្ងឺ​ដែល​កំពុង​សម្រាក​ព្យា​ល​នៅ​មន្ទីរពេទ្យ​ជិត​នោះ​ទៀត​ដែរ​៕

2