​ស្រលាញ់គ្នា​បានទេ​” ពី មាស សុខ​សោភា និង ឌី​ជេ​ក្តិ​ប ធ្វើ​ឲ្យ​រំជួលចិត្ត​អ្នកគាំទ្រ តែ​សង្ស័យ​នាង ដើរចេញ​ពី​ថោ​ន (Video Inside)

0

​ភ្នំពេញ​៖ ខណៈដែល មាស សុខ​ភា ចេញ​បទ​ចម្រៀង រួមគ្នា ជាមួយនឹង ឌី​ជេ ក្តិ​ប នៅ Camtrax Music មក ត្រូវបាន​មហាជន ដាក់​ការសង្ស័យថា តើ​តារាចម្រៀង ចូលចិត្ត ធ្វើ​សម្បុ​រសធម៌​រូបនេះ ដើរ​ចេញពី ផលិតកម្ម ថោ​ន​មែន​ទេ ?

​តែ​ទោះជា​យ៉ាងនេះ​ក្តី​មហាជន មួយចំនួនធំ យល់ឃើញថា គ្មាន​មូលហេតុ​ណា ដែល មាស សុខ​សោភា ដើរ​ចេញពី ផលិតកម្ម​ថោ​ន នោះទេ ខណៈដែល​កេរ្តិ៍ឈ្មោះ របស់​នាង កំពុងពុះ​កញ្ជ្រោល​នៅ​ទីនោះ ។​2015-02-25_121033

​អ្វីដែល​ធ្វើ​ឲ្យ​មានការ​សង្ស័យ​យ៉ាងនេះ ដោយសារតែ បទ “​ស្រលាញ់គ្នា​បានទេ​” នៅ​ផលិតកម្ម Camtrax Music ដែល​កំពុង​វាយលុក​ទីផ្សារ ហើយក៏​ជា​ផលិតកម្ម មិនមែន​បុត្រ​សម្ព័ន្ធ​របស់ ថោ​ន ឡើយ ហេតុអ្វី ថោ​ន​អនុញ្ញាតិ​ឲ្យ​នាង ច្រៀង ឬ នាង​ជា តារាចម្រៀង ដែល​គ្មាន​កុងត្រា ជាមួយនឹង​ផលិតកម្ម ។​

​បទ “​ស្រលាញ់គ្នា​បានទេ​” ជា​បទ​ចម្រៀង​ថ្មី ទាំង​ទំនុក និង​បទ​ភ្លេង របស់ ឌី​ជេ ក្តិ​ប ហើយក៏​ជា​បទ លើកមុខ លើក​មាត់ ឌី​ជេ រូបនេះ ក្នុងសង្គម​សិល្បៈ​សារជាថ្មី​ម្តងទៀត ។​
​ដើម្បី​ស្រាយ​បំភ្លឺ រឿងនេះ អ្នកព័ត៌មាន​យើង​បានន​ព្យាយាម​ទាក់ទង ទៅកាន់​អ្នកគ្រប់គ្រង និង អ្នកនិពន្ធ​ល្បីឈ្មោះ ក្នុង​ផលិតកម្ម នេះ តែ​មិនអាច​សុំ​ការ​ស្រាយ​បំភ្លឺ​បាន ៕
​ស្តាប់​បទ​ចម្រៀង “​ស្រលាញ់គ្នា​បានទេ​” ដូចខាងក្រោម​នេះ ៖