​ប្រជាពលរដ្ឋ​ភូមិ​ស្រែ​ស្រណុក​តវ៉ា​ឲ្យ​ដោះស្រាយ​រឿង​ពិធីសែនព្រេន​

0


​ស្ទឹងត្រែង​៖​ប្រជាពលរដ្ឋ ១៨២​គ្រួសារ​នៅ​ភូមិ​ស្រែ​ស្រណុក​ធ្វើការ​តវ៉ា​ឲ្យ​ក្រុមហ៊ុន​សាងសង់​ទំ​បន់​វ៉ា​រី​សេ​សាន​ក្រោម​ពី​ដោះស្រាយ​ជូនទៅ​លើ​ការចំណាយ​ក្នុង​ពិធីសែនព្រេន​ដោយសា​បញ្ហា​នេះ​មិន​មានចែង​ក្នុង​សៀវភៅ​គោលនយោបាយ​ដោះស្រាយ​ផល​ប៉​ពាល់​ទេ​ហើយ​បងប្អូន​ជនជាតិដើម​ភាគតិច​ត្រូវការ​ចាំ​ចាច់​រៀបចំ​ពី​ធី​សែនព្រេន​នេះ​មុនពេល​ចេញទៅ​រស់នៅ​ភូមិ​ថ្មី​។​Screenshot_
​ក្នុងឱកាស​ចុះ​ស្រង់​ទិន្ន័យ​សំណង​ផលប៉ះពាល់​ចុងក្រោយ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រែ​ស្រណុក​ឃុំ​ក្បាល​រមាស​ស្រុក​សេ​សាន​ខេត្ត​ស្ទឹ​ត្រែង​ថ្មីៗ​នេះ លោក​សូ​យាន​អាយុ​៦៦​ឆ្នាំ​ជនជាតិ​ភ្ន​ង តំណាង​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​ស្រែ​ស្រណុក​សំណូមពរ​ដល់​ក្រុមការងារ​ថ្នាក់​ខេត្ដ និង​ក្រុមហ៊ុន​ត្រូវ​គិតគូរ​ពី​ប្រពៃណី របស់​បងប្អូន​ជនជាតិដើម​ភាគតិច​នៅពេល​ចាក​ចេញពី​ភូមិ​ចាស់ ទៅ​នៅ​ភូមិ​ថ្មី​ត្រូវធ្វើ​ពិធីសែនព្រេន​សុំ​សេចក្តីសុខ តែ​ប្រជាពលរដ្ឋ​គ្មាន​លទ្ធ ភា ព​។​DSC08544
​លោក​បញ្ជាក់ថា​៖​ពិធីសែនព្រេន​នេះ​អ្នកភូមិ​មិនអាច​ធ្វើជា​រួម​បានទេ​ពីព្រោះ​ខ្មោច​ជិត​ខ្មោច​ឆ្ងាយ​របស់​បងប្អូន​ជនជាតិ​ធ្វើ​ពិធី​សែន​ខុសៗ​គ្នា អារក្សអ្នកតា​ដែល​កាន់កាប់​ទឹកដី​ព្រៃ​ប្រឹក្សា សែន​រួម​ដល់​ទៅ​ខ្មោច​ម៉ែឪ​ដូនតា ក្នុង​គ្រូ​សារ​ខ្លះ​មាន​ម្តាយ​ឪពុក​កូន​ទៀត អញ្ចឹងទេ​យើង​យកមក​សែន​រួម​អត់​បានទេ អញ្ចឹងទេ​ចង់​ថា​តាម​គ្រួសារ​វិញ​ពី ព្រោះថា​មន្ត​លោក​ម៉ូ​គឺថា​៖ បើ​អារក្សអ្នកតា​បន្ត​លោក​ម៉ូ​រួម​បាន​ដល់​ខ្មោច អញ្ចឹង​បងប្អូន​ណា​គេ​ចង់​បន្ត​លោក​ម៉ូ​ទៅ ណោះ​ទៅ​សូត្រ​នៅ​កន្លែង​ថ្នូរ ហើយ​ទៅនោះ​ទៅ​កន្លែង​ថ្នូរ​ហ្នឹង​ដូច​ចិន​អញ្ចឹង សែន​ចូល ឆ្នាំ​ខ្មែរ​យើង​អញ្ចឹង​អ្នកខ្លះ គេ​សែន​ចូលឆ្នាំ​ខ្មែរ​តែមួយ ប៉ុន្តែ​ដែន​តាម​ផ្ទះ​ដែរ​ដូច​យើង​ចូលឆ្នាំ​ចិន ខ្មែរ​សែន​តាម​ផ្ទះ​អញ្ចឹង​ដែរ​វា​អញ្ចឹងទេ ហើយ បញ្ហា​រឿង​លុយកាក់​ហ្នឹង​ខ្ញុំ​ក៍​មិន​ហ៊ាន​ថា​ទេ យក​មួយ​១០០០​ឬ​២០០០​ឧ​ទា​ហរ​ណ៏​ទេ​ឬ​យក​៧០០-៨០០​រយ​ខ្ញុំ​ក៏​មិនទាន់​ហ៊ាន​សំរេច​ដែរ​គឺ​សំរេច​ទាំងអស់គ្នា​។​DSC08540
​លោក​កៅ វ៉ាង​អ៊ីវ​តំណាង​ក្រុមហ៊ុន​ក្នុង​ការចុះ​ដោះស្រាយ​ផល​បះ​ពាល់​បាន​លើកឡើងថា​៖​បញ្ហា​រៀបចំ​ពិ​ធិ​សែនព្រេន​នេះ​វា​ជា​ប្រពៃណី​របស់​ប្រជាពលរដ្ឋ​គ្រប់​ជាតិ​សាស​ន៏​ដែល​ត្រូវធ្វើ​ចៀសវាង​មិនបាន​តែ​រឿងនេះ​មិនមាន​នៅក្នុង​សៀវភៅ​គោលនយោបាយ​ដោះស្រាយ​ទេ​។​
លោក​តំណាង​ក្រុមហ៊ុន​បាន​អះអាងថា​៖​ការស្នើ​ឡើង​របស់​ប្រជាពលរដ្ឋ​ពី​រឿងនេះ​លោក​ធ្វើការ​គាំទ្រ និង​ទទួល​យកទៅ​ពិភាក្សាគ្នា​ដោះស្រាយ​ជូន ម្លោះ​ហើយ​ពិធី​សែន ពិធី​អី​ខ្ញុំ​គាំទ្រ​ហើយ​ត្រូវតែ​ធ្វើ​បើសិនជា​ផ្លូវចិត្ត​យើង​ស្អាប់​សុខ​គឺ​យើង​ទៅណា​ក៏​ស្ងាប់​សុខ​ដែរ សុខ​សប្បាយ​ទាំងអស់គ្នា​ហើយ​ដូ​ម​អញ​នក​ភូមិ​ហ្ន​ង​ជុំនុំ​គ្នា​ទៅណា​ថា​យើង​ត្រូវ​រៀបចំ​ហើយ​ហើយ​ត្រូវ​ជុំនុំ​គ្នា​ដំណោះស្រាយ​សែន​តាមរបៀប​ជនជាតិដើម​ភាគតិច​ក៏​ទទួលយក​តាមរបៀប​ព្រះពុទ្ធសាសនា​របស់​ខ្មែរ​ក៏​ទទួលយក​អាហ្នឹង​តាម​វត្ត​លោក​តាប​វត្ត​អីហ្នឹង​ក៏​ទទួល​អាហ្នឹង​តាម​ផ្ទះ​ឬ​ធ្វើ​រួម​ធ្វើ​អីហ្នឹង​អ្នកភូមិ​យើង​លើក​ម៉ូ​គេ​ហៅថា​មាន​ស្តង់ដា​មួយ​យើង​ជ​ជេ​ក​ពី​បញ្ហា​ចំណាយ​អ្វើ​ម៉េច​ឲ្យ​វា​សមរម្យ​ក្រុមហ៊ុន​ដោះស្រាយ​ទៅ​ទាំងអស់គ្នា​អាហ្នឹង​ខ្ញុំ​សូម​ជុំរាប​ថា​៖​ដោះស្រាយ​អញ្ចឹង​បាន​។​
​លោក​លី​ប៊ុន​ឡោម​អនុប្រធាន​ក្រុមការងារ​ទី​២​ថ្នាក់​ខេត្ត​ចុះ​ដោះស្រាយ​ផលប៉ះពាល់​មាន​ប្រសា​ន៏​ថា​៖​រឿងនេះ​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ពិគ្រោះ​យោបល់​គ្នា​ជាមួយ​អ្នក​ពាក់​ព​ន្ធ័​ក្នុងភូមិ​និង​ផ្តល់ព័ត៌មាន​នេះ​តាមរយៈ​មេភូមិ​ជូន​មក​ក្រុមការងារ​ដើម្បី​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ដោះស្រាយ​ជូន​បងប្អូន​ទៅតាម​ស្ថានភាព​ជាក់ស្តែង​ឲ្យ​បាន​សម​ស្រម​៕