កម្ពុជា មាន​មោទនភាព​ធ្វើជា​ម្ចាស់ផ្ទះ បើក​វគ្គ​បណ្តុះបណ្តាល​អ​ធិ​ការ​កិច្ច​សន្តិសុខ​អាកាសចរ​ជាតិជូន​ដល់​បណ្តា​ប្រទេស​ចំនួន​៧ រួមទាំង​ប្រទេស​កម្ពុជា ជា​ម្ចាស់ផ្ទះ​

0

សៀមរាប ដោយ​ទទួលបាន​នូវ​គោលការណ៍​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​លោក បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណរដ្ឋមន្ត្រី រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា បាន​អនុញ្ញាតិ​ឲ្យ​នាយកដ្ឋាន​អាកាសចរណ៍​25-02-2015 Mao Havannal.avi.Still004ស៊ីវិល រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល អធិការកិច្ច​សន្តិសុខ​អាកាស​-​ចរណ៍​ជាតិ ដែល​វគ្គ​បណ្តុះបណ្តាល​នេះ បាន​ដំណើរការ​ក្រោម​ការផ្តល់​កិច្ចសហការ ដោយ​កម្មវិធី កិច្ច​សហ​-​ប្រតិបត្តិការ​សន្តិសុខ​អាកាសចរណ៍ ប្រចាំ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ។ កិច្ច​ដំណើការ​របស់​វគ្គប​ណ្តុះ​បណ្តាល​នេះ ត្រូវបាន​ប្រើប្រាស់​អស់​រយៈពេល​៨​ថ្ងៃ​នៅ​ក្រុង​សៀមរាប ដោយ​ចាប់ផ្តើម​កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៥​កន្លងទៅ ក្រោម​ការចូលរួម​ទទួលយក​ការបណ្តុះបណ្តាល​នេះ ពី​សំណាក់​មន្ត្រី​ប្រតិបត្តិការ​អាកាសយានដ្ឋាន​អន្តរជាតិ​នានា​ចំនួន ៧​ប្រទេស រួមមាន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា បង់​ក្លា​ដែ​ស ប៉ូ​តាន់ ណេ​ប៉ាល់ និង ប្រទេស សាឡា​ម៉ុ​ន​ហៃ​ឡេ​ន ។25-02-2015 Mao Havannal.avi.Still001
លោក​ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋលេខា​នៃ​រដ្ឋលេខាធិកា​ដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា បានផ្តល់​កិត្តិយស ចូលរួម​ថ្លែង​សន្ទរកថា បិទ​វគ្គ​បណ្តុះបណ្តាល​នេះ នា​រសៀល​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ Paradise ក្រុង​សៀមរាប ។ វគ្គ​បណ្តុះបណ្តាល​នេះ បានបង្ហាញ​ជាសំខាន់​ទៅលើ​នីតិវិធី​ធ្វើ​អធិការកិច្ច​សន្តិសុខ បច្ចេកទេស​អធិការកិច្ច ការរៀបចំ​បទដ្ឋាន​នានា​មុន​ពេលធ្វើ​អធិការកិច្ច ការរៀបចំ​ប្រព័ន្ធ​ធ្វើ​តេស​សន្តិសុខ​អាកាសចរ ការ​ស៊ឺ​ប​អង្កេត​ឧបទ្ទវហេតុ​សន្តិសុខ ព្រម​ជាមួយនឹង​ការហ្វឹកហាត់ អនុវត្ត​ជាក់ស្តែង នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ផងដែរ ។
បន្ថែម​ពីលើ​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​នេះ ជា​កាតព្វកិច្ច ! រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា បានរៀបចំ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ជូន​សិក្ខាកាម ដែល​ទទួលបាន​ចំណាត់ថ្នាក់​ល្អ ដើម្បី​សម្គាល់ថា​ជាម​ន្ត្រី​អធិការកិច្ច​សន្តិសុខ​អាកាសចរណ៍​ពេញសិទ្ធិ នឹង​អាចបំពេញ​បេសកម្ម ចុះ​ធ្វើ​អធិការកិច្ច​សន្តិសុខ​អាកាសចរណ៍ ក្រោយពេល​បញ្ចប់​វគ្គប​ណ្តុះ​បណ្តាល​នេះ ។
លោក​ម៉ៅ ហាវ​ណ្ណា​ល់ ថ្លែង​ក្នុងឱកាស​បិទ​វគ្គ​នោះ​ថា ៖ ក្នុងនាម​ជា​ម្ចាស់ផ្ទះ កម្ពុជា​គឺ​ពិតជា​មាន​មោទនភាព​ខ្លាំងណាស់ សម្រាប់​ការរៀបចំ​ឲ្យ​មាន​ដំណើរការ​ដ៏​ល្អប្រសើរ នៃ​វគ្គ​បណ្តុះបណ្តាល​អធិការ​កិច្ច​សន្តិសុខ​អាកាសចរណ៍​ជាតិ​ដ៏​មាន​សារសំខាន់​នេះ ។ ឯកឧត្តម បាន​បន្តថា ៖ រយៈពេល​៨​ថ្ងៃ​កន្លងមកនេះ វា​ពិតជា​ឱកាស​ដ៏​មានតម្លៃ ដើម្បី​សិក្ខាកាម​បានទទួល​ចំណេះដឹង និង​បទពិសោធន៍​ល្អៗ ដែល​គ្រូ​ឧទ្ទេសនាម​បាន​ចែករំលែក​ជូន ហើយក៏​ជា​មោទនភាព​ផងដែរ ដែល​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បានរួម​ចំណែក​ផ្តល់​ទីតាំង​ហាត់រៀន ដកស្រង់​បទពិសោធន៍​ជាក់ស្តែង ដើម្បី​ពង្រឹងគុណភាព​ប្រតិបត្តិការ​នៅតាម​អាកាសយានដ្ឋាន នៃ​បណ្តា​ប្រទេស​រៀងៗ​ខ្លួន ក្នុងការ​ពិនិត្យមើល និង ចាត់វិធានការ ទប់ស្កាត់​រាល់​បាតុភាព​ប៉ុនប៉ង​គំរាមកំហែង​សន្តិសុខ ក្នុង​ប្រការ​ណាមួយ​នោះ ប្រកបដោយ​ជោគជ័យ ៕