​រដ្ឋាភិបាល​ជប៉ុន ផ្តល់​គម្រោង​ថវិកា ៤៥ ០០០​ដុល្លា សម្រាប់​សាងសង់​អាគារ​សិក្សា​១​ខ្នង ស្មើនឹង​៥​បន្ទប់ ជូន​ដល់​អនុវិទ្យាល័យ កែវ​ពណ៌​-​មុ​ច្ចា​គី​

0

សៀមរាប កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៤​កន្លងទៅ ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​អាគារ​សិក្សា​១​ខ្នង ស្មើនឹង​៤​បន្ទប់ ដែលជា​អំណោយ​របស់​សប្បុរសជន​ជប៉ុន ។ វត្តមាន​សំណង់​អាគារ​សិក្សា​22-02-2015 Seang Nam ( School ).Still004មួយ​ខ្នង​នោះ ត្រូវ​បានផ្តល់​លទ្ធភាព​ឲ្យ​ឃុំ​កែវ​ពណ៌ បង្កើតបានជា​អនុវិទ្យាល័យ​១​កន្លែង បំរើ​ឲ្យ​ការសិក្សា​របស់​ក្មួយៗ​សិស្សានុសិស្ស ស្របតាម​អា​នុ​សាសន៍​ដ៏​ខ្ពង់ខ្ពស់ នៃ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ( ឃុំ​មួយ ត្រូវតែមាន​អនុវិទ្យាល័យ​មួយកន្លែង ) ដើម្បី​ផ្តល់​ឲ្យ​នូវ​សិទ្ធិ​ជាទូទៅ​ដល់​កុមារ​កម្ពុជា បានទទួល​នូវ​ការសិក្សា​ប្រកបដោយ​សមធម៌ ។​
អនុវិទ្យាល័យ ដែល​បាន​បង្កើតឡើង ក្រោម​ការជួយឧបត្ថម្ភ​ពី​សប្បុរសជន​ជប៉ុន​នោះ ត្រូ​វា​បាន​ប្រសិទ្ធិ​នាម​ថា អនុវិទ្យាល័យ កែវ​ពណ៌​-​មុ​ច្ចា​គី ។ គេ​នៅ​ចាំបាន​ថា អនុវិទ្យាល័យ កែវ​ពណ៌​- មុ​ច្ចា​គី ដែល​ស្ថិតនៅ​ទីជនបទ ជាប់​តំបន់​បឹង​ទន្លេសាប​នោះ មាន​រូបរាង​ឡើង​ក្រោម​កិច្ចទំនាក់ទំនង រវាង​លោក ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ជាមួយ​ព្រះ​តេជគុណ ស៊ឺ​កា​ដា ម៉ឺ​ត​ណេ​អូ ព្រះចៅអធិការ​នៃ​ព្រះវិហារ ស្យូ​ហ្វូ​គុ​យិ ។22-02-2015 Seang Nam ( School ).Still002
ថ្មីៗ​នេះ ក្នុងឱកាស​ដែល​ព្រះ​តេជគុណ ស៊ឺ​កា​ដា បំពេញការងារ​សប្បុរ​ស​ធម៌ ដោយ​នាំមក​នូវ​ការសម្ពោធ​អាគារ​សិក្សា​មួយ​ខ្នង​ថ្មី​ទៀត​នៅក្នុង​ឃុំ​កែវ​ពណ៌ សម្រាប់​ជា​ចំណងដៃ​ឆ្នាំ​ថ្មី ឆ្នាំ​២០១៥​នេះ ព្រះ​តេជគុណ រួមទាំង​មាន​វត្តមាន​បុគ្គលិក​អង្គទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ផង​នោះ បាន​ចុះ​ទៅដល់​សាលា​អនុវិទ្យាល័យ កែវ​ពណ៌​-​មុ​ច្ចា​គី ជាថ្មី​ម្តងទៀត ក្រោម​ការជូន​ដំណើរ​ដោយ ឯកឧត្តម សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ។
លោក​សៀង ណាំ បាន​ឲ្យ​ដឹងថា នេះ​គឺជា​ដំណើរ​ចុះ​ពិនិត្យមើល​ស្ថានភាព​នៃ​កិច្ចដំណើរការ​របស់​អនុវិទ្យាល័យ កែវ​ពណ៌​-​មុ​ច្ចា​គី និង​សិក្សា​អំពី​ស្ថានភាព​រៀនសូត្រ​របស់​ក្មួយៗ​ផងដែរ ដើម្បី​ឆ្លើយតប​ទៅនឹង​សំណើ​របស់​មាតាបិតា​សិស្ស ដែល​សំណូមពរ សុំ​ឲ្យ​ព្រះ​តេជគុណ ស៊ឺ​កា​ដា ជួយ​ស្វែង​រកស​ប្យុ​រស​ជន​ជប៉ុន កសាង​បន្ថែម អាគារ​សិក្សា​មួយ​ខ្នង​ទៀត ដល់​អនុវិទ្យាល័យ កែវ​ពណ៌​-​មុ​ច្ចា​គី ។ លោកនាយក​សាលា​អនុវិទ្យាល័យ កែវ​ពណ៌​-​មុ​ច្ចា​គី បាន​បញ្ជាក់ថា វា​ពិតជា​មានការ​ខ្វះខាត​ប្រាកដ​មែន ដែល​អនុវិទ្យាល័យ​មួយ​នេះ ពុំ​អាច​ទទួលយក​សិស្ស​បាន តាម​តម្រូវការ​នៃ​ចំនួន​សិស្ស​នៅក្នុង​សហគមន៍​ឃុំ​កែវ​ពណ៌ ជាហេតុ​ធ្វើ​ឲ្យ​សិស្ស​មួយចំនួន ត្រូវបាន​ធ្វើដំណើរ​ឆ្ងាយ​ទៅកាន់​ទីរួមស្រុក​ពួក ដើម្បី​ការរៀនសូត្រ​របស់​ពួកគេ ហើយ​អ្វី​ដែលជា​វិបត្តិ​នោះ គឺ​ការដោះស្រាយ​មិនបាន​ស្មើភាព​គ្នា នៃ​ការ​បាន​ចូលរៀន​សូត្រ​របស់​កូនចៅ​ប្រជាពលរដ្ឋ ។ លោកនាយក​សាលា​អនុវិទ្យាល័យ កែវ​ពណ៌​-​មុ​ច្ចា​គី បាន​បន្តថា ជាមួយនឹង​សំណើសុំ​អាគារ​សិក្សា​បន្ថែម​មួយ​ខ្នង​នេះ ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ បាន​ត្រៀម​រួចជាស្រេច​ហើយ ផ្ទៃដី​សម្រាប់​ការសាងសង់​អាគារ​សិក្សា​ថ្មី​បន្ថែម​នោះ ។22-02-2015 Seang Nam ( School ).Still001

ព្រះ​តេជគុណ ស៊ីកា​ដា បាន​នាំយកមក​នូវ​លទ្ធផល​ជា​វិជ្ជមាន​នៃ​សំណើរ​នោះ ។ ព្រះ​តេជគុណ បានបង្ហាញ​ឲ្យ​ដឹងថា ដោយមាន​វត្តមាន​បុគ្គលិក​តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​មកជា​មួយ​ផង សំណើរ​នោះ​ត្រូវបាន​ដោះស្រាយ​ដោយ​ការប្រើប្រាស់​ថវិកា​របស់​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ក្រសួងការបរទេស​ជប៉ុន ក្នុង​គម្រោង​ទឹកប្រាក់ ៤៥ ០០០​ដុល្លា​អាមេរិក សម្រាប់​ការសាងសង់​អាគារ​សិក្សា​មួយ​ខ្នង ស្មើនឹង ៥ បន្ទប់ ៕